ដើមកំណើតនៃការប្រើពាក្យប្រដូចចេញមកពីរឿង “បុរសលក់ប្រេង” កាលពីសម័យបុរាណ
អ្នកដែលទៅធ្វើការនៅជប៉ុនប្រហែលជាធ្លាប់ឮប្រយោគខាងក្រោម៖
“そんなところで油を売ってないで、早く仕事を終わらせて!”
(Sonna tokoro de abura o uttenaide, hayaku shigoto o owarasete!)
កុំនៅលក់ប្រេងទៀត សូមបំពេញការងារឱ្យបានឆាប់។
អត្ថន័យឃ្លា “abura o uru” (បកប្រែអោយចំគឺលក់ប្រេង) មានន័យថា “គេចពីការងារ” ឬ “គេចសាលា” ។
ហេតុអ្វីបានជាប្រើកន្សោមនេះ?
តាមពិតឃ្លានេះន័យចំសំដៅទៅលើអ្នកលក់ប្រេងកាលពីសម័យមុន។ បច្ចុប្បន្នអ្នកទិញប្រេងនៅផ្សារទំនើប ប៉ុន្តែកាលពីសម័យមុនគេលក់ប្រេងខុសពីឥឡូវនេះ។
រូបភាព https://mag.japaaan.com/archives/127689
អ្នកទិញប្រេងត្រូវយកដបមកដាក់ បន្ទាប់មកទិញប្រេងមួយដប (ស្មើ ១៨០ សេសេ) និង ១ ថាង (ស្មើ ១,៨ លីត្រ) ។ អ្នកលក់ថ្លឹងទម្ងន់រួចបញ្ចូលក្នុងដបរបស់អ្នកទិញប្រេង។
គេប្រើស៊ុមឈើសម្រាប់ដួសប្រេងដែលគេហៅថា Masu ក្រោមទម្ងន់ ១៨០ សេសេ។ នៅពេលដួសប្រេងជាប់ជុំវិញស៊ុមបង្កើតបានជាឃ្លាខាងលើ។
សម្រាប់អ្នកទិញបរិមាណប្រេងដែលជាប់លើស៊ុមមិនជាបញ្ហាឡើយ ប៉ុន្តែតាមទស្សនៈរបស់អ្នកលក់បរិមាណប្រេងលើស៊ុមកើនឡើងជាលំដាប់ទៅជាបរិមាណច្រើន។ ហេតុដូច្នេះពួកគេគ្រាន់តែចង់លក់ប្រេងត្រូវនឹងប្រាក់ដែលខ្លួនទទួលបាន។
អ្នកលក់រង់ចាំបន្តិចម្តងៗរហូតដល់ប្រេងបែកចេញពីស៊ុម ប៉ុន្តែរយៈពេលរង់ចាំនេះបណ្តាលអោយអ្នកទិញខកចិត្ត។ ដូច្នេះហើយកំឡុងពេលរង់ចាំអ្នកលក់តែងនិយាយលេងជាមួយអ្នកទិញដើម្បីបង្វែរចំណាប់អារម្មណ៍។
ដូចជាអ្នកលក់ប្រេងប្រើការនិយាយដើម្បីបំពេញពេលវេលាទំនេររបស់អ្នកទិញ ការនិយាយលេងពេលកំពុងធ្វើការក៏ជាវិធីបង្វែរអារម្មណ៍អ្នកពីការខ្ជះខ្ជាយពេលវេលាផងដែរ។
ហេតុនេះទើបគេប្រើឃ្លាប្រៀបប្រដូចថា “កុំនៅលក់ប្រេងទៀតធ្វើការទៅ” ។
សូមចងចាំឃ្លានេះ!
Kengo Abe