ស្ថាបត្យកម្មផ្ទះដ៏ចម្លែកបង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គមជប៉ុន គេនាំគ្នាស្វែងរកអាស័យដ្ឋាន
ថ្មីៗនេះលើបណ្តាញសង្គមជប៉ុនពោរពេញទៅដោយរូបភាពគួរឱ្យទាក់ទាញនៃផ្ទះមួយដែលគេហៅថា “ផ្ទះផ្សិត” ។ ហេតុតែគេដាក់ឈ្មោះនេះក៏ព្រោះតែផ្ទះដាក់លើជណ្តើរបេតុងតូចមួយមើលពីចម្ងាយដូចជាផ្សិត។
រូបភាពនេះត្រូវបានចែករំលេកដោយអ្នកប្រើបណ្តាញសង្គមជប៉ុនម្នាក់ឈ្មោះ Yuko Mohri ។
なんか一本で建ってる pic.twitter.com/eXvkYnzME1
— Yuko Mohri 毛利悠子 (@mo_hrizm) September 1, 2020
រូបថតនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអុីនធឺណេតដែលបច្ចុប្បន្នមានអ្នកចែករំលេកជាង ២ ម៉ឺនដង។ ទោះយ៉ាងណាអ្នកដែលបង្ហោះរូបថតមិនបានបញ្ជាក់ពីទីតាំងផ្ទះនោះទេ។
ស្ថាបត្យកម្មដ៏ចម្លែកនេះត្រូវបានគេរកឃើញនៅប្រទេសជប៉ុនដែលតែងតែកើតមានរញ្ជួយដីញឹកញាប់។ តើផ្ទះនេះរឹងមាំដែរទេ?
បន្ទាប់ពីរូបភាពនេះត្រូវបានចែករំលែក មនុស្សជាច្រើនមើលឃើញ និងលើកជាសំណួរអំពីលក្ខណៈពិសេសរបស់ផ្ទះ ហើយសង្ស័យថានេះជារូបថតកាត់ត។
រូបភាព https://wonderfulengineering.com/mushroom-house-built-on-top-of-a-staircase-goes-viral-on-internet/
លោក Trickle Guro ជាអ្នកប្រើបណ្តាញសង្គម Twitter បានរកឃើញភាពស្មើគ្នារបស់ផ្ទះដែលរាងចម្លែកដោយប្រើ Google Earth ។ គាត់និយាយថាផ្ទះនេះមើលខាងក្រៅពិតជាចម្លែកជាងក្នុងរូបថតទៅទៀត។ ផ្ទះផ្សិតនេះមានទីតាំងនៅផ្លូវ ២៩៤ Jobanki វិថី Azumigawa ទីក្រុង Takashima, Shiga ។ ហាក់ដូចជាត្រូវបានសាងសង់ដោយខុសច្បាប់។
រូបភាព https://wonderfulengineering.com/
បច្ចុប្បន្ននេះគោលបំណងនៃការកសាងផ្ទះដែលមានស្ថាបត្យកម្មដ៏ចម្លែកបែបនេះនៅតែជាអាថ៌កំបាំងនៅឡើយ ប៉ុន្តែជុំវិញបញ្ហានោះមានការប៉ាន់ស្មានជាច្រើន។ អ្នកខ្លះគិតថាការរចនានេះជួយអោយម្ចាស់ផ្ទះចៀសពីការបង់ពន្ធឬនេះជាដំណោះស្រាយសម្រាប់ទុកឡានចំនួន ២ ក្នុងទំហំដីតូច។
AD