Kamon ផ្នត់គំនិតរូបតំណាងវង្សត្រកូលរបស់ប្រជាជនជប៉ុន

ក្នុងចំណោមរឿងប្រវត្តិសាស្ត្រជប៉ុនខ្សែភាពយន្តមួយមានឈ្មោះថា Mito Komon ជាប្រភេទរឿងភាគសាមញ្ញ និងមានការចូលរួមពីតួអង្គជាច្រើន។

ខ្សែភាពយន្តនិយាយពីលោកមេទ័ពសំខាន់ម្នាក់ចូលនិវត្តន៍ព្រោះតែអាយុច្រើន នៅពេលដែលធ្វើដំណើរលោកជួបនឹង​មនុស្ស​​អាក្រក់​​ជា​ច្រើន ហើយព្យាយាមលុបបំបាត់ពួកគេ។

រូបភាព https://kuro-numa.com/archives/14876

តួអង្គឯកជាបុរសចំណាស់ម្នាក់ឈ្មោះ Mito Mitsukuni ជាមនុស្សមានអំណាចទីពីរក្នុងរាជការ។ អ្នកដែលដើរតាម​ជួយ​ការ​ពារលោក ពេលជួបមនុស្សអាក្រក់គាត់តែងលើកវត្ថុមួយហៅថា Inrou (印籠) រួចនិយាយថា៖

この紋所(もんどころ)が目に入らぬかー!! 

Ko no mondokoro ga me ni hairanu ka!!

នៅពេលដែលមនុស្សគ្រប់គ្នាមើលឃើញវត្ថុនេះប្រាកដជាឱនក្បាលគោរពភ្លាម។ តាមពិតទៅវាគ្រាន់តែជាប្រអប់រាងស៊ីឡាំង​ខាង​ក្នុងមានថ្នាំប៉ុណ្ណោះ ប៉ុន្តែអំណាចធ្វើឲ្យ​មនុស្សគ្រប់គ្នាត្រូវឱនក្បាល។

អំណាចពិតប្រាកដស្ថិតលើរូបគំនូរដែលឆ្លាក់នៅលើប្រអប់។ នេះគឺជា Kamon (វត្ថុតំណាងវង្សត្រកូល) របស់ Tokugawa-kei ជាត្រកូលគ្រួសារដែលគ្រប់គ្រងប្រទេសជប៉ុននាពេលនោះ។

មានតែមនុស្សដែលទាក់ទងនឹង Tokugawa-kei ដូចជា Mito-kei ទើបមានសិទ្ធិប្រើវត្ថុតំណាងវង្សត្រកូលនេះ។ ប្រសិនបើប្រើតាមអំពើចិត្តនឹងត្រូវទទួលទោសធ្ងន់ ដូច្នេះអ្នកពាក់វត្ថុតំណាងវង្សត្រកូលច្រើនតែជាមនុស្សមានសិទ្ធិ​អំណាចខ្ពស់។

សព្វថ្ងៃនេះ អ្នកអាចរកទិញវត្ថុតំណាងវង្សត្រកូលនៅពេលដែលធ្វើដំណើរទៅលេងប្រទេសជប៉ុន។

នៅជប៉ុនមានវត្ថុតំណាងជាង ៦០០០ ប្រភេទ ប្រសិនបើអ្នកពិនិត្យមើលចំណុចលម្អិតមានជាង ២ មុឺនប្រភេទ។ សព្វថ្ងៃនេះ វត្ថុតំណាងដែលមានអំណាចបំផុតគឺនិមិត្តរូបរាជវង្សរូបផ្កា Daisy ១៦ ត្របក មានទំហំស្មើគ្នាជាមួយនឹងពណ៌លឿងដ៏ប្រណិតជានិមិត្តរូបដ៏ថ្លៃថ្លារបស់ជប៉ុន។ អ្នកអាចមើលឃើញនិមិត្តសញ្ញានេះលើគម្រប​លិខិត​ឆ្លង​ដែន​ជប៉ុន។

រូបតំណាងវង្សត្រកូលត្រូវបានគេប៉ាក់លើទ្រូងសម្លៀកបំពាក់បុរាណដើម្បីសម្គាល់វណ្ណៈខុសគ្នា។

រូបភាព https://costume.takami-bridal.com/lookbook/detail.php?p=5682&c=5

Kamon ត្រូវបង្កើតឡើងដោយផ្អែកលើការឲ្យ​តម្លៃគ្រួសារ និងវង្សត្រកូលរបស់ជនជាតិជប៉ុនដូចជា៖

  • គ្រួសារជាផ្នែកតូចមួយក្នុងការបង្កើតសង្គម (គ្រួសារសំខាន់ជាងសមាជិកម្នាក់ៗ)
  • ដើម្បីឲ្យ​កូនចៅបន្តទំនៀមទម្លាប់ប្រពៃណី
  • ភាពខុសគ្នានឹងប្រទេសដទៃ។

គំនិតនេះបង្ហាញយ៉ាងច្បាស់នៅលើផ្នូររបស់ប្រជាជនជប៉ុន (លើនោះក៏មានឆ្លាក់រូបតំណាងគ្រួសារផងដែរ)។ សមាជិក​គ្រួសារបន្ទាប់ពីបូជាសពត្រូវបានបញ្ចុះក្នុងផ្នូរជាមួយជីដូនជីតារបស់ពួកគេ។ ចំពោះប្រពន្ធពេលរៀបការប្តូរត្រកូលប្តី ដូច្នេះពេលស្លាប់ទៅនាងក៏ត្រូវបានបញ្ចុះក្នុងផ្នូរតែមួយផងដែរ។

នៅជប៉ុនមានពាក្យថា “ទោះបីជាស្លាប់ទៅនៅតែត្រូវបម្រើម្តាយក្មេក” ។ មនុស្សជាច្រើនស្អប់ទំនៀមទម្លាប់នេះ ដូច្នេះថ្មីៗនេះកូនស្រីតែងវិលទៅរកផ្នូរជីដូនជីតារបស់ពួកគេ។ 

កាលពីសម័យបុរាណរូបតំណាង Kamon នៃគ្រួសាររាជវង្ស អភិជន វណ្ណៈអ្នកចេះក្បាច់គុនដែលមានអំណាចរហូតដល់ប្រជាជន​ធម្មតា។ ប្រជាពល​រដ្ឋក៏អាចបង្កើតរូបតំណាងរបស់ខ្លួន ហេតុដូច្នេះហើយនៅជប៉ុនមានរូបតំណាងដូចជា Sato, Suzuki -ល- ។

ហើយនេះរូបតំណាងនៃគ្រួសាររបស់ខ្ញុំ – Abe-kei … ទោះបីជាខ្ញុំមិនដែលប្រើ Kamon នេះពីមុនក៏ដោយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: