ស្ថិតិថ្មីៗនេះស្តីអំពីករណីធ្វើអត្តឃាតរបស់ប្រជាជនជប៉ុនច្រើនជាងស្លាប់ដោយសារជំងឺកូវីដ-១៩ ទៅទៀត

នៅជប៉ុនគិតរហូតមកដល់ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២០ មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ៧៧,០០០ ករណី។ ចំណែក​ករណី​អ្នក​ស្លាប់មានចំនួន ១៤៧៣ នាក់។ តាមយោបល់របស់អ្នកតើចំនួននេះតិចឬច្រើន?

ខាងក្រោមនេះជាទិន្នន័យស្ថិតិស្តីពីចំនួនអ្នកស្លាប់ក្នុងមួយឆ្នាំក្រោមមូលហេតុផ្សេងៗគ្នា។

ចំនួនករណីមរណភាពក្នុងមួយឆ្នាំ (ប្រភេទនៃមូលហេតុ​ស្លាប់) ត្រូវបានបែងចែកដូចខាងក្រោម៖

  • ករណីមរណភាពដោយសារជំងឺមហារីក៖ ៣៧៣,៥៤៧ នាក់
  • ករណីមរណភាពដោយសារជំងឺបេះដូង៖ ២០៨,២១០ នាក់
  • ករណីមរណភាពដោយសារចាស់៖ ១០៩,៦០៦ នាក់
  • ករណីមរណភាពដោយសារជំងឺសរសៃប្រសាទខួរក្បាល៖ ១០៨,១៦៥ នាក់
  • ករណីមរណភាពដោយសារជំងឺរលាកសួត៖ ៩៤,៦៥៤ នាក់
  • ករណីមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍៖ ៩,៦៤៥ នាក់

លើសពីនេះជារៀងរាល់ឆ្នាំមនុស្សប្រមាណ ១ ម៉ឺននាក់ស្លាប់ដោយសារជំងឺផ្តាសាយទូទៅ។ មិន​ត្រឹម​តែប៉ុណ្ណឹងក្នុងឱកាសចូលឆ្នាំថ្មីមនុស្សចាប់ពី ១០០០ ទៅ ១៥០០ នាក់ដែលភាគច្រើនជាមនុស្សវ័យចំណាស់ស្លាប់ដោយសារស្លាក់នំ Mochi ។

ទាំងនេះក៏ព្រោះតែការវិវត្តនៃថ្នាំពេទ្យឬដោយសារមនុស្សគោរពការរក្សាគម្លាតសង្គម ដូច្នេះជាក់ស្តែងចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ មិនខ្ពស់ឡើយ។ ជាការពិតណាស់គ្មាននរណាម្នាក់ចង់អោយមនុស្សស្លាប់នោះទេ ប៉ុន្តែ​ហានិភ័យនៃជំងឺកូវីដ-១៩ នៅតែទាបជាងជំងឺដទៃទៀត។

ទោះយ៉ាងណាជារៀងរាល់ថ្ងៃយើងនៅតែមានអារម្មណ៍គ្រោះថ្នាក់ពេលទទួលដំណឹងនៃជំងឺកូវីដ-១៩ កើនឡើង។ ហានិ​ភ័យ​នេះមិនមែនកើតចេញពីជំងឺទាំងស្រុងឡើយ ប៉ុន្តែវាបណ្តាលអោយមានផលវិបាកជាច្រើនក្នុងចំណោមនោះមានករណីធ្វើអត្តឃាតកើនឡើង។

រូបភាព https://www.huffingtonpost.jp/entry/story-covid-19-economy_jp_5e8fc7b8c5b6b371812e111e

កាលពីខែសីហាឆ្នាំ ២០២០ ការធ្វើអត្តឃាតមានចំនួន ១៨៤៩ ករណី។ បើប្រៀបធៀបទៅនឹងខែសីហាកាលពីឆ្នាំមុនមានការកើនឡើងចំនួន ២៤៦ នាក់។

លើសពីនេះសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកដោយសារការរឹតត្បិតដើម្បី​ទប់​ស្កាត់​ការ​រីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្រុមហ៊ុនជាច្រើនត្រូវក្ស័យធន ហើយចំនួនអ្នកគ្មានការងារធ្វើកើនឡើង​យ៉ាង​ឆាប់​រហ័ស។ នោះជាមូលហេតុនៃការធ្វើអត្តឃាតផងដែរ។

ចំនួនមនុស្សធ្វើអត្តឃាតច្រើនជាងអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ទៅទៀតក្នុងរយៈពេល ៦ ខែនេះ។

មិន​ត្រឹម​តែប៉ុណ្ណឹងបណ្តាលអោយមានការមាក់ងាយ និងការរើសអើងចំពោះអ្នកដែលសង្ស័យថាផ្ទុកជំងឺទៀត។ មិនត្រឹមតែអ្នកដែលឆ្លងជំងឺប៉ុណ្ណោះទេ សូម្បីតែមនុស្សដែលនៅជុំវិញពួកគេក៏ត្រូវរើសអើងផងដែរ។ នៅ Iwate ធ្លាប់​មានករណីអត្តឃាតរបស់អ្នកម្តាយមានកូនប្រុសឆ្លងជំងឺកូវីដ-១៩ ក៏ព្រោះតែពាក្យសម្តីរបស់អ្នកជិតខាង។

រូបភាព https://news.yahoo.co.jp/byline/nishidamasaki/20200301-00165332/

ជាការពិតណាស់ការប្រុងប្រយ័ត្នជារឿងល្អ ប៉ុន្តែអាចបណ្តាលមនុស្សជាច្រើនឈឺចាប់ឈានទៅដល់សោកនាដកម្មដែលមិននឹកស្មាន។

ជំងឺកូវីដ-១៩ នឹងមិនងាយរលាយបាត់ឡើយ ប៉ុន្តែកុំទុកអោយខ្លួនអ្នកវង្វេងស្មារតីក្រោមស្ថានភាពស្មុគស្មាញនេះ។ ថ្មីៗនេះមានគ្រឹះស្ថានណែនាំថ្នាំវ៉ាក់សាំងដែលគ្មានការអនុញ្ញាតបោកបញ្ជោតមនុស្សជាច្រើន។ ចូរប្រុងប្រយ័ត្នចំពោះ​មនុស្សដែលឆ្លៀតឳកាសបោកអ្នកដទៃ។

រឿងដែលគួរអោយខ្លាចជាជាងជំងឺកូវីដ-១៩ មានដូចជាផលវិបាកសេដ្ឋកិច្ច ការរើសអើងរចំពោះមនុស្សមួយចំនួន និងចំនួនមនុស្សធ្វើអត្តឃាត។

គ្មាននរណាម្នាក់ចង់អោយជំងឺរាតត្បាតកើតឡើងទេ ដូច្នេះមិនត្រូវអោយជំងឺប៉ះពាល់ដល់សុខភាពមនុស្ស ថែមទាំងធ្វើអោយប៉ះពាល់ដល់អាកប្បកិរិយា និងចរិតរបស់មនុស្សទៀតទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: