ជីវប្រវត្តិសង្ខេបនៃនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន

សភាជប៉ុនបានបោះឆ្នោតជ្រើសរើសលោក Suga Yoshihide ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។ ចូរក្រឡេកអំពីប្រវត្តិសង្ខេប​នៃ​នាយក​ថ្មីរបស់ជប៉ុន។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/256422/

ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះលោក Suga Yoshihide ក្នុងនាមជាប្រធានគណៈរដ្ឋមន្ត្រីត្រូវឆ្លើយតបសំណួរអ្នកសារព័ត៌មានស្ទើរតែរាល់ថ្ងៃ។

ជាពិសេសក្នុងកំឡុងពេលរដ្ឋាភិបាលត្រូវប្រឈមនឹងការរិះគន់យ៉ាងខ្លាំងចំពោះការចោទប្រកាន់នៃអំពើពុករលួយរហូតដល់ការសម្រេចចិត្តលើគោលនយោបាយមិនទទួលបានការគាំទ្រ ប៉ុន្តែលោកហាក់ដូចជាមិនដែលរុញរាឬបាក់​ស្មារតី​ឡើយ។

លោក Suga ក៏ជាអ្នកទទួលខុសត្រូវក្នុងការប្រកាសអំពីយុគសម័យថ្មី Reiwa ផងដែរ។ នេះជាកិត្តិយសដ៏កម្រមួយ ហើយឥឡូវនេះមនុស្សរាប់លាននាក់កំពុងសំឡឹងមើលលោក Suga ដែលជាជំនួយការ និងជាទីប្រឹក្សាដ៏ជិតស្និទ្ធរបស់លោក Abe ក្រោមទស្សនថ្មី។

ក្រោមរហ័សនាមថា “លោក Reiwa” បណ្តាលអោយមានការប៉ាន់ស្មាននយោបាយជាច្រើនទាក់ទងនឹងលោក។

លោក Suga កើត និងធំដឹងក្តីនៅខេត្ត Akita ។ គ្រួសាររបស់គាត់ជាកសិករដាំផ្លែស្ត្រប៊េរីគ្មានអ្វីទាក់ទងនឹងនយោបាយ​ជាតិទេ។

លើកដំបូងគាត់ឈរឈ្មោះបោះឆ្នោតពេលនោះលោកមានអាយុជិត ៤០ ឆ្នាំទៅហើយ និងជាប់ជាសភានៅទីក្រុងយូកូហាម៉ា។

មិនដល់មួយទសវត្សរ៍ផងលោកប្រើយុទ្ធនាការសុន្ទរកថាតាមដងផ្លូវ និងដណ្តើមអាសនៈនៅក្នុងសភាជាន់ទាបនៃប្រទេសជប៉ុន។

លោកជាមនុស្សស្មោះត្រង់ម្នាក់ហើយមិនដែលភ្លេចដើមកំណើតរបស់ខ្លួនឡើយ។ ក្នុងនាមជាប្រធានគណៈរដ្ឋមន្រ្តីលោកបានលើកកម្ពស់គោលនយោបាយជួយសហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃចំនួនប្រជាជនតាមដែលអាចធ្វើទៅបាន។

ក្នុងកំឡុងពេលធ្វើនយោបាយលោក Suga តែងតែផ្តោតលើផ្នត់គំនិត “ប្រសិនបើអ្នកមានឆន្ទៈទើបទទួលបានជោគជ័យ” ។ ក្រោយ​រយៈ​ពេល ៥ ឆ្នាំ​លោក Abe លាឈប់ពីដំណែងជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទី ១ លោក Suga បាន​ខិត​ខំធ្វើយ៉ាងណាអោយលោក Abe ត្រលប់មកកាន់អំណាចវិញ។

បច្ចុប្បន្ន​នេះដល់វេនលោកឈានជើងលើឆាកអន្តរជាតិវិញម្តង។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: