ប្រទេសជាតិទាំងមូលចូលរួមកម្លាំងស្តារផ្លូវដែក Kumagawa បន្ទាប់ពីទឹកជំនន់ផ្តល់ឳកាសដល់សិស្សានុសិស្សអាចត្រទៅសាលាវិញ
កាលពីខែកក្កដាឆ្នាំ ២០២០ មានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយទឹកជំនន់នៅ Kumamoto ក្នុងតំបន់ Kyushu ។
នៅក្នុងបរិបទទឹកជំនន់ជន់លិចកើតឡើងញឹកញាប់បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ រថភ្លើងដែលជាកម្មសិទ្ធិផ្លូវដែក Kumagawa ស្ថិតក្នុងស្ថានភាពលិចលង់។ មិនត្រឹមតែប៉ុណ្ណឹងស្ពានស្ទើរតែត្រូវទឹកកួចទៅបាត់។
រូបភាព https://trafficnews.jp/post/98276
រូបភាព https://www.nishinippon.co.jp/item/n/639816/
មិនត្រឹមតែក្រុមហ៊ុនផ្លូវដែកនេះប៉ុណ្ណោះទេ នៅមានបណ្តាញផ្លូវដែកក្នុងស្រុកស្រដៀងគ្នាជាច្រើនទៀត។ រថភ្លើងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានប្រជាជនតិច ចំនួនអ្នកប្រើតិចតួច ដូច្នេះពួកគេអាចនឹងខាតបង់ជារឿងជៀសមិនរួចឡើយ។
ដោយមានការឧបត្ថម្ភធនពីរដ្ឋាភិបាល និងមន្ត្រីមូលដ្ឋានអាជីវកម្មនៅតែអាចគ្រប់គ្រងបន្តបានខ្លះ។ ទោះយ៉ាងណាពេលប្រឈមនឹងការខូចខាតធ្ងន់ធ្ងរបន្ទាប់ពីទឹកជំនន់ តើផ្លូវដែកអាចនឹងស្តារឡើងវិញបានទេ? ក្រុមហ៊ុនកំពុងតែពិចារណាថាតើត្រូវបន្តឬឈប់។
នៅទីបំផុតក្រុមហ៊ុនបានសម្រេចចិត្តថាខ្លួននឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្តារឡើងវិញពីព្រោះ។
“យើងមិនចង់អោយប្រជាជនបាត់បង់យានយន្តធ្វើដំណើរទេ” ។
បន្ទាប់ពីទឹកជំនន់បន្ថយមានរឿងជាច្រើនដែលត្រូវធ្វើ។ ដំបូងត្រូវពិនិត្យមើលដើម្បីកំណត់ពីបញ្ហា ក្រៅពីនេះផ្នែករថភ្លើងដែលខូចខាតត្រូវជួសជុល។ ដោយសារស្ថានភាពប្រញាប់ក្រុមហ៊ុនផ្លូវដែកមួយដែលគ្រប់គ្រងផ្លូវក្បែរនោះ បានបញ្ជូនបុគ្គលិកយកគ្រឿងបន្លាស់មកជំនួស។
ដោយមានការគាំទ្រយ៉ាងកក់ក្តៅបងប្រុស Nagamura មកពីខេត្ត Kumamoto មានអារម្មណ៍ថាត្រូវខិតខំអស់ពីសមត្ថភាពដើម្បីតបស្នង។
រូបភាព https://www.nishinippon.co.jp/item/n/629690/
តាំងពីអាយុ ៣ ឆ្នាំគាត់ក៏ចាប់ផ្តើមចូលចិត្តផ្លូវដែកទៅហើយ។ ប៉ុន្តែបន្ទាប់ពីបញ្ចប់ការសិក្សា គាត់ចាកចេញពីស្រុកកំណើតដើម្បីទៅសិក្សា និងធ្វើការនៅមន្ទីរពេទ្យ។ ទោះយ៉ាងណាជីវិតតែងតែមានការផ្លាស់ប្តូរជាច្រើន វាសនាបានធ្វើឱ្យបុរសនេះត្រលប់ទៅរកក្តីស្រមៃដំបូងរបស់ខ្លួនវិញ។ គាត់បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនផ្លូវដែក Kumagawa នៅខែមករាឆ្នាំ ២០២០ ។
ចាប់តាំងពីខែមីនាមកគាត់យាមនៅស្ថានីយ៍រថភ្លើង និងទទួលបន្ទុកការងារដូចជាបើក បិទទ្វារស្ថានីយ៍ ត្រួតពិនិត្យសំបុត្ររបស់អ្នកដំណើរ -ល- ។ តាំងពីជំងឺកូវីដ-១៩ រាតត្បាតចំនួនអ្នកដំណើរថយចុះយ៉ាងខ្លាំងបណ្តាលអោយគាត់បាត់បង់ការងារ។ ដោយសារតែរឿងនេះបងប្រុស Nagamura បានងាកទៅបោសស្មៅផ្លូវដែកខណៈពេលរង់ចាំឱកាសនៅផ្ទះ។
នៅខែឧសភាបានបើកឱកាសថ្មីសម្រាប់គាត់ គាត់ទទួលបន្ទុកយផ្សព្វផ្សាយសេវាកម្មផ្លូវដែកលើហ្វេសប៊ុកព្រោះគាត់ពូកែថតរូបរថភ្លើង។
ដោយដឹងថា ៨០% អ្នកដំណើរដែលជិះរថភ្លើងជាសិស្សវិទ្យាល័យក្នុងស្រុក។ កាលពីមុនបងប្រុស Nagamura ក៏ធ្លាប់ជាសិស្សម្នាក់ ហើយក៏ជិះរថភ្លើងដូចនេះផងដែរ។ ជារៀងរាល់ថ្ងៃគាត់ផុស content ទាក់ទាញចំណាប់អារម្មណ៍ ក្នុងបំណងជួយដល់ផ្លូវដែកដែលផ្សារភ្ជាប់វ័យកុមារភាពរបស់ខ្លួន។
នៅក្នុងស្រុកមានរោងពុម្ពដាច់ស្រយាលមួយឈ្មោះ Chiba ។ ហាងនេះជំនាញក្នុងការបោះពុម្ពសំបុត្ររថភ្លើង ប៉ុន្តែថ្មីៗនេះមានលក់សំបុត្ររំលឹកអនុស្សាវរីយ៍ផ្លូវរថភ្លើង Kumagawa ទៀត។
រូបភាព https://trafficnews.jp/photo/98276#photo1
ចំណូលដែលទទួលបានពីការលក់សំបុត្រនឹងត្រូវបរិច្ចាគដើម្បីជំនួយដល់ផ្លូវដែក Kumagawa ។
ដំណើរការស្តារឡើងវិញប្រហែលជាត្រូវចំណាយពេលពីរបីឆ្នាំ ការចំណាយភាគច្រើនមកពីរដ្ឋាភិបាលមូលដ្ឋាន ប៉ុន្តែការខិតខំប្រឹងប្រែងរបស់បុគ្គលិកស្ថានីយ៍ និងតំបន់ផ្សេងទៀតពិតជាគួរអោយសរសើរណាស់។
Kengo Abe