សិល្បករជនជាតិជប៉ុនប្រើស្នាដៃសិល្បៈធ្វើពីស្លឹកឈើដើម្បីព្យាបាលជំងឺ ADHD របស់ខ្លួន
ប្រសិនបើមានកែវភ្នែកសិល្បៈអ្វីគ្រប់យ៉ាងដែលនៅជុំវិញសុទ្ធតែអាចក្លាយជាសិល្បៈ។
សិល្បករជនជាតិជប៉ុនម្នាក់ដែលត្រូវបានគេស្គាល់ថា “Lito Leaf art” លើបណ្តាញសង្គម Instagram បានបង្ហាញស្នាដៃធ្វើពីស្លឹកឈើ។
សិល្បកររូបនេះត្រូវស៊ូទ្រាំនឹងជំងឺ Attention-deficit hyperactivity disorder – ADHD ។ នេះគឺជាជំងឺផ្លូវចិត្តដែលអាចបណ្តាលឱ្យមានអាកប្បកិរិយារសាប់រសល់ ហើយឆាប់ច្រឡោតលើសពីកម្រិតធម្មតា។ ទោះយ៉ាងណាសិល្បករចំណាយពេលវេលាបង្កើតស្នាដៃធ្វើពីស្លឹកឈើដើម្បីគ្រប់គ្រងខ្លួនឯងអោយល្អជាងមុន។ ស្នាដៃទាំងនេះត្រូវការពេលវេលា និងការខំប្រឹងប្រែងជាច្រើន។
ដោយសារតែផ្តោតអារម្មណ៍លើការងារនេះសិល្បករអាចកាត់បន្ថយភាពតានតឹងដែលបណ្តាលមកពីជំងឺរបស់ខ្លួន។ នេះជាមូលហេតុទោះជាហត់ ប៉ុន្តែគាត់ព្យាយាមធ្វើវាជារៀងរាល់ថ្ងៃ។
https://www.instagram.com/p/CDRFL5kBVxJ/?utm_source=ig_embed
រាប់ចៀមអោយស្រួលគេង!
“មុនពេលខ្ញុំកាត់ស្លឹកឈើច្រើនតែកាត់ក្រដាសមុន ប៉ុន្តែខ្ញុំមិនអាចផ្តោតអារម្មណ៍បានឡើយ។ នៅពេលខ្ញុំចាប់អារម្មណ៍ជាមួយសិល្បៈស្លឹកឈើរបស់វិចិត្រករជនជាតិអេស្ប៉ាញ ហើយក៏សម្រេចចិត្តសាកល្បង” ។
ស្នាដៃដែលគាត់ធ្វើក្នុងកំឡុងពេលព្យាបាលជំងឺរបស់ខ្លួនបានទាក់ទាញអ្នកគាំទ្រជាច្រើនលើ Instagram ។ ដោយ Lito មានអ្នកតាមដានជិត ២៧ ម៉ឺននាក់។
https://www.instagram.com/p/CC5wJQiBAiO/?utm_source=ig_embed
https://www.instagram.com/p/CCJCa_zh0Gt/?utm_source=ig_embed
សិល្បៈស្លឹកឈើនីមួយៗបានបង្កើតពិភពលោកមួយថ្មីប្លែក ប៉ុន្តែរស់រវើក និងគួរអោយស្រឡាញ់។ ទន្ទឹមនឹងនេះពណ៌បៃតងរបស់ស្លឹកឈើមិនត្រឹមតែជួយអោយសិល្បកររក្សាភាពស្ងប់ស្ងាត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសេចក្តីសុខសាន្តដល់អ្នកមើលទៀតផង។
https://www.instagram.com/p/CBQSKbnBSxR/?utm_source=ig_embed
ស្នាដៃដ៏កម្រមួយដែលគាត់ព្យាយាមប្រើស្លឹកឈើពណ៌ក្រហម។
ហើយគាត់ក៏បានចែករំលែកដំណើរការកាត់ស្លឹកឈើរបស់ខ្លួនផងដែរ។
https://www.instagram.com/tv/CDtEfothvVA/?utm_source=ig_embed
https://www.instagram.com/p/CApsmJfBu0q/?utm_source=ig_embed
គ្រាន់តែក្រឡេកមើលក៏មានអារម្មណ៍ថាវាប៉ិនប្រសប់ និងផ្តោតអារម្មណ៍ខ្លាំងណាស់!
ប្រសិនបើថ្ងៃណាមួយអ្នកយល់ថាជីវិតនេះពោពេញទៅដោយបញ្ហា សូមក្រឡេកមើលស្នាដៃកាត់ស្លឹកឈើ និងស្នាមញញឹមរបស់សិល្បករ។
Sacchan