ពាក្យចចាមអារាមចម្លែកចំពោះកោះដែលគេហាមប្រាមចំនួន ៤ នៅក្នុង​ប្រទេសជប៉ុន

ប្រទេសជប៉ុនជាកម្រងកោះ​ផ្សំឡើងពីកោះតូចៗ។ កោះតូចៗដែលបំបែកពីគ្នាព័ទ្ធជុំវិញដោយសមុទ្របង្កើតជាវប្បធម៌​ពិសេស រួមទាំងអាថ៌កំបាំងជាច្រើនផងដែរ។

ថ្ងៃនេះចូរយើងស្វែងយល់អំពីពាក្យចចាមអារាមនៃកោះចម្លែកទាំង ៤ ដែលលាក់កំបាំងរឿងជាច្រើន។

កោះ Watakano ខេត្ត Mie

រូបភាព http://www.kirari1000.com/www.kirari1000.com.base_data.base_data.phpQkirari_cd=00690.html

តាមដែលគេនិយាយថាកាលពីមុនកោះនេះសម្រាប់ស្រ្តីពេស្យារស់នៅបម្រើអ្នកនេសាទ។ ក្រោយមកអំពើពេស្យាចារត្រូវបានហាមឃាត់ដោយច្បាប់ ប៉ុន្តែស្រ្តីពេស្យានៅតែបន្តរកសុីលើកោះនេះ។

នៅយុគសម័យមាសលើកោះពីឆ្នាំ ១៩៧០-១៩៨០ ក្នុងចំណោមប្រជាជន ២០០ នាក់ដែលរស់នៅលើកោះមានស្រីពេស្យាពី ៦០-៧០ នាក់។

ក្នុងយុគសម័យទំនើបមានស្ត្រីជាច្រើននៅអាស៊ីអាគ្នេយ៍ត្រូវបានបញ្ជូនមកដល់ទីនេះដើម្បីធ្វើការ។ 

ព្រោះនេះជាការងារត្រូវហាមឃាត់ដូច្នេះប្រជាជនរក្សាសម្ងាត់មិនចង់អោយរឿងនេះលេចធ្លាយឡើយ។ មានពាក្យចចាមអារាមនិយាយថាជនប្លែកមុខមកដល់កោះនឹងត្រូវគេអង្កេតមើលដោយអ្នកស្រុក ត្រឹម​សកម្មភាពខុសធម្មតា​នឹងត្រូវចាប់ខ្លួន។

បច្ចុប្បន្នដើម្បីលុបបំបាត់រឿងអាក្រក់ទាំងនេះ រដ្ឋាភិបាលមូលដ្ឋានបានដាក់ចេញនូវវិធានការជាច្រើនដើម្បីទាក់ទាញទេសចរណ៍។ មើលតាមផែនទីកោះនេះមានរាងបេះដូង ក្រៅពីរឿងខាងលើកោះក៏មានឈ្មោះហៅក្រៅថា “កោះ​បេះ​ដូង” ផងដែរ។

កោះ Oogami អូគីណាវ៉ា

រូបភាព https://o-gamijima.com

កោះដ៏ស្រស់ស្អាតនេះត្រូវបានគេចាត់ទុកជាកន្លែងដែលព្រះគង់នៅ ដូច្នេះវាបានក្លាយជាដែនដីដ៏បរិសុទ្ធ។ ការថត​រូប​នៅ​ទីនេះ​ត្រូវហាមឃាត់។

មានពាក្យចចាមអារ៉ាមថាមានតែអ្នកទទួលបានការអញ្ជើញពីព្រះប៉ុណ្ណោះទើបអាចឡើងកោះ។ អ្នកដែលមិនត្រូវបានអញ្ជើញឡើងកោះមានចេតនាបំពានអាចនឹងឈឺក្បាល វិលមុខឬក្អួតចង្អោរ។

ស្រដៀងគ្នានេះដែររដ្ឋាភិបាលក៏បានខិតខំប្រែទីកន្លែងនេះឱ្យទៅជាតំបន់ទេសចរណ៍ផងដែរ។ ទោះបីជាគម្រោង ហេដ្ឋារចនាសម្ពន្ធ័ និងគ្រឿងយន្តធុនធ្ងន់ដែលគេដឹកជញ្ជូនឡើងកោះត្រូវខូចជាបន្តបន្ទាប់។ ក្រៅពីនេះអ្នកទទួលបន្ទុក​កោះ​ក៏​បាត់ខ្លួនដែលធ្វើឱ្យគម្រោងមិនអាចបន្តទៅមុខបាន។

នៅលើកោះមានពិធីបុណ្យមួយដែលគេហៅថា Uyagansai ។ ដោយសារពិធីបុណ្យនេះសម្រាប់តែស្រុកលើកោះប៉ុណ្ណោះ គ្មានឯកសារឬរូបភាពសម្រាប់បង្ហាញឡើយ។ គេនិយាយថាពិធីបុណ្យជាឱកាសដែលព្រះមានបន្ទូលទៅកាន់​​ស្ត្រីចំណាស់ម្នាក់ដែលគេចាត់ជាអ្នកនាំសាររបស់ព្រះ។

នៅពេលព្រះយាងមកស្ត្រីចំណាស់រូបនោះប្រែជាក្មេងហើយរត់យ៉ាងលឿន។ មានពាក្យចចាមអារ៉ាមថាមនុស្សនៅ​លើ​កោះត្រូវឃាត់គាត់បើមិនចង់អោយគាត់ទៅជាមួយព្រះ។ ស្ត្រីចំណាស់អាយុ ៨០ ឆ្នាំខ្លាំងរហូតដល់អ្នកស្រុកទាំងអស់ត្រូវរួមកម្លាំងចាប់គាត់។

មានពាក្យចចាមអារ៉ាមថានរណាលួចមើលពិធីបុណ្យនេះនឹងត្រូវបណ្តាសា។ គេនិយាយថាមានអ្នកកាសែតម្នាក់​លួច​ចូល​យកព័ត៌មានភ្លាមៗនោះស្លាប់ដោយមិនដឹងមូលហេតុ។ ក្រៅពីនេះអ្វីគ្រប់យ៉ាងលើកោះគឺថ្មហើយមិនត្រូវ​អនុញ្ញាត​អោយយកចេញក្រៅឡើយ។

កោះ Ookuno ហ៊ីរ៉ូស៊ីម៉ា

រូបភាព https://play-life.jp/plans/14863

នេះជាកោះដែលទន្សាយច្រើនជាងចំនួនប្រជាជនទៅទៀត ហេតុដូចនេះហើយមានឈ្មោះថាកោះទន្សាយ។ ភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសជាច្រើនធ្វើដំណើរឡើងកោះដើម្បីមើលទន្សាយដ៏គួរអោយស្រលាញ់ទាំងនេះ។ ទោះយ៉ាងណាមានគ្រាមួយកោះទន្សាយត្រូវលុបឈ្មោះចេញពីផែនទី។

នៅក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ទីនេះធ្លាប់ជាកន្លែងស្រាវជ្រាវ និងផលិតឧស្ម័នពុល។

ដើម្បីរក្សាអាថ៌កំបាំងឈ្មោះកោះត្រូវបានដកចេញពីផែនទី។ សត្វទន្សាយដែលរស់នៅលើកោះជាកូនចៅរបស់ទន្សាយ​​ដែលគេយកទៅសាកល្បងឧស្ម័នពុល។ នៅលើកោះនៅតែមានរចនាសម្ព័នដែលបង្ហាញពីកន្លែងពិសោធន៍នេះ។

ខ្ញុំសង្ឃឹមថាចាប់ពីពេលនេះទៅទន្សាយអាចរស់នៅដោយសុខសាន្តនៅទីនេះ។

កោះ Okino ហ្វូគូគូកា

រូបភាព https://stingraycruise.com/okinoshima/

កោះនេះមានកត់ត្រាក្នុងសៀវភៅបុរាណ Nihon Shoki ។ កោះទាំងមូលបានក្លាយជាផ្នែកមួយនៃប្រាសាទចំណាស់ជាងគេរបស់ជប៉ុន Munakata Taisha ។ ហេតុដូច្នេះមនុស្សជាច្រើនជឿថានេះកន្លែងគង់នៅរបស់ទេវតា។

ប៉ុន្មានឆ្នាំថ្មីៗនេះវត្ថុបុរាណប្រហែលជា ១០ ម៉ឺនត្រូវបានគេរកឃើញ ក្នុងចំណោមនោះមានវត្ថុចំនួន ៨ ម៉ឺនត្រូវគេទទួលស្គាល់ជាទ្រព្យសម្បត្តិជាតិដែលធ្វើអោយកោះល្បីថាជាកោះរតនសម្បត្តិ។

ទោះយ៉ាងណាកោះដ៏ពិសិដ្ឋនេះមានច្បាប់ទម្លាប់មួយគឺហាមប្រាមស្ត្រីកុំអោយយអាទិទេពស្រីដែលគោរពបូជាក្នុងប្រាសាទច្រណែន។ ទោះបីជាបុរសអាចឡើងកោះតែត្រូវគោរពតាមការកំណត់។ មានតែអ្នកដែលធ្វើការនៅប្រាសាទ​​ប៉ុណ្ណោះ​ទើបអាចស្នាក់នៅលើកោះ។

កាលពីមុនកោះនេះធ្លាប់ធ្វើពិធីបុណ្យរំលឹកដល់មនុស្សដែលបានស្លាប់ដោយសារសង្គ្រាម។ បុរសចំនួន ២០០ នាក់ត្រូវគេរើសអោយឡើងលើកោះ ប៉ុន្តែមុននោះពួកគេត្រូវដោះសម្លៀកបំពាក់អាក្រាតកាយ និងលាងសម្អាតខ្លួនដោយទឹក​សមុទ្រ។ ក្រៅពីនេះមិនអាចបង្ហើបរឿងលើកោះឬយកវត្ថុអ្វីសូម្បីតែថ្មឬមែកឈើក៏ដោយ។

គ្មានគម្រោងអភិវឌ្ឍកោះនេះទេ ដូច្នេះអ្នកមិនអាចទៅដល់បានឡើយ។ មានអាថ៌កំបាំង និងពាក្យចចាមអារ៉ាមជាច្រើនត្រូវរក្សា​ទុក​ជា​រៀង​រហូត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: