នំរូបព្រះពុទ្ធដ៏អស្ចារ្យដែលល្បីនៅតំបន់ទេសចរណ៍ Kamakura

នៅពេលធ្វើដំណើរកំសាន្ត ក្រៅពីទស្សនាកន្លែងនានា គយគន់ទេសភាព យើងក៏អាចភ្លក់រសជាតិចំណីអាហារក្នុងតំបន់ផងដែរ។ ក្នុងតំបន់ Kanto កន្លែងទេសចរណ៍ដែលពេញនិយម​បំផុតគឺ Kamakura ។

បើនិយាយពី Kamakura តើអ្នកគិតទៅដល់អ្វី? កន្លែងនេះល្បីជាមួយរូបសំណាក់ព្រះពុទ្ធដ៏អស្ចារ្យ។

នៅទីនេះចាប់ពីរដូវក្តៅដល់រដូវស្លឹកឈើជ្រុះផ្ទៃមេឃស្រឡះ ហើយនេះក៏ជាពេលវេលាដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ទៅទស្សនារូបសំណាក់ព្រះពុទ្ធដ៏ធំផងដែរ។

ពេលទៅដល់ទីក្រុងបុរាណ Kamakura អ្នកប្រាកដជាមើលឃើញមានប្រាសាទព័ទ្ធជុំវិញរូបសំណាក់ព្រះពុទ្ធ។ មិនត្រឹម​តែមានភាពទាក់ទាញដោយសារទេសភាពប៉ុណ្ណោះទេ ទីកន្លែងនេះមានតម្លៃវប្បធម៌ និងសាសនា ដូច្នេះ​តែង​តែ​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើនរាប់ទាំងជនជាតិជប៉ុន និងជនបរទេសផងដែរ។ លើសពីនេះពីទីក្រុង​តូក្យូ​អ្នកអាច​ធ្វើ​ដំណើរទៅកាន់ Kamakura យ៉ាងស្រួលដោយជិះរថភ្លើង។

មានហាងមួយនៅ Kamakura ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍។

រូបភាព https://rurubu.jp/andmore/article/11772

ក្នុងហាងមានលក់នំ Tomoya ដើរចម្ងាយ ៥ នាទីពីខ្លោងទ្វារខាងកើតនៃស្ថានីយ៍ Kamakura ។ ហាងបើកលក់​រយៈ​​ពេល ៣៥ ឆ្នាំមកហើយ មាន  ២ ទីតាំង។

មុខម្ហូបល្បីក្នុងហាងគឺការ៉េម និងនំ Mochi ប៉ុន្តែថ្មីៗនេះមានលក់ Daibutsu-sama-yaki – នំព្រះពុទ្ធថ្មីពិសេស។

នំ Taiyaki មានរូបរាងដូចត្រី នំ Ningyo-yaki មានរូបដូចតុក្កតា (ningyo) ។ ស្រដៀងគ្នានេះដែរនំនេះមានរូបព្រះពុទ្ធបានជាគេហៅថា Daibutsu-sama-yaki ជាប្រភេទនំដែលលក់ដាច់បំផុតក្នុងហាង។

នំនេះមាន ៦ រសជាតិខុសៗគ្នាដែលរសជាតិនីមួយៗមានអត្ថន័យដោយឡែក។ នំរសជាតិសណ្តែកក្រហមមាន​ន័យ​ថា​ជូន​ពរ​សុខភាពល្អ នំរសជាតិប័រមានកេរ្តិ៍ឈ្មោះ នំរសជាតិត្រាវរកសុីមានបាន និងនំរសជាតិឈីសជាមួយសាច់ការ​លក់​ដូរ​ប្រសើរឡើង -ល- ។

ដោយសារនំប្រភេទនេះលក់ដាច់ខ្លាំងទើបគេធ្វើច្រើន។

ទោះបីដូចជាខ្វះការគោរពចំពោះព្រះពុទ្ធប៉ុន្តែសូមមើលស្នូលខាងក្នុងនំ។

នំស្នូលសណ្តែកក្រហម ក្រែមស្រស់ និងដំណាប់ Blueberry សំដៅលើចំណងស្នេហ៍។ លើសពីនេះថែមទាំងមានរស​ជាតិ​​ទឹក​ឃ្មុំ​លើសំបកនំផងដែរ។

របៀបហូបនំនេះក៏ធ្វើអោយមនុស្សជាច្រើនស្មុគស្មាញដែរ តើត្រូវបំបែកជាពីរឬខាំត្រង់ណា?

ប្រសិនបើអ្នកមានឱកាសទៅដល់ Kamakura កុំភ្លេចភ្លក់រសជាតិនំទាំងនេះ។

Tomoya Kamakura Komachi

អាស័យដ្ឋាន៖ 1-6-8 Yukinoshita, Kamakura-shi, Kanagawa

TEL: 0467-25-2204 

ម៉ោងបើកលក់៖ ១០ៈ៣០ – ១៨ៈ៣០ 

គ្មានថ្ងៃឈប់សម្រាកថេរនោះទេ (បិទទ្វារពេលអាកាសធាតុ​មិនល្អ)។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: