រឿងរ៉ាវទាំង ៤ ដែលពាក់ព័ន្ធជាមួយម្ហូបជប៉ុន និងសម័យសាមូរ៉ៃ
អាហារជប៉ុនល្បីទូទាំងពិភពលោក ហើយក៏ទទួលបានការនិយមចូលចិត្តពីមនុស្សជាច្រើនផងដែរ។ អាចនិយាយបានថា ម្ហូបជប៉ុនដែលល្បីមានដូចជាស៊ូស៊ី Tempura, Sashimi -ល- នោះក៏ព្រោះតែការចម្អិនយ៉ាងបុិនប្រសប់របស់ប្រជាជនជប៉ុន។
ទន្ទឹមនឹងវប្បធម៌ម្ហូបរបស់ជប៉ុននៅមានរឿងរ៉ាវចម្លែកជាច្រើនដែលមិននឹកស្មានដល់។
សូមក្រឡេកមើលរឿងពាក់ព័ន្ធនឹងម្ហូបដែលអ្នកប្រហែលជាមិនធ្លាប់ឮពីមុនមក។
១. ថ្វីត្បិតតែជិតស្លាប់ក៏ត្រូវគិតពីសុខភាពដែរ
រូបភាព https://beewing.jp/_item/島根県産西条柿%E3%80%80干し柿【4個入】/8018/
សមរភូមិប្រយុទ្ធចុងក្រោយកើតឡើងនាចុងសម័យសាមូរ៉ៃគឺ Sekigahara ។ Mitsunari Ishida ចាញ់ចំពោះមុខសត្រូវហើយត្រូវបញ្ជូនទៅកន្លែងប្រហារជីវិត។ មុនពេលប្រហារជីវិតគាត់សុំផឹកទឹក ព្រោះតែស្រេកទឹកខ្លាំងពេក ប៉ុន្តែគ្មាននរណាម្នាក់យកទឹកតាមមានតែដំណាប់ផ្លែទំលាប ដូច្នេះសាមូរ៉ៃរូបនោះក៏បដិសេធ។
“ការបរិភោគដំណាប់ផ្លែទំលាបមិនល្អចំពោះបំពង់កនោះទេ” ។
ជូនដំណាប់ផ្លែទំលាបឲ្យមនុស្សម្នាក់ដែលកំពុងស្រេកទឹកមិនល្អទេ ទោះជាយ៉ាងណាក៏ Ishida ជិតត្រូវគេប្រហារជីវិត ហេតុអ្វីត្រូវបារម្ភបញ្ហាបំពង់កទៀត?
២. សួយសារអាករត្រីបាឡែន
រូបភាព https://toyokeizai.net/articles/-/152355
Hideyoshi Toyotomi គឺជាសាម៉ូរ៉ៃដ៏អស្ចារ្យមួយរូបនាំមុខប្រទេសជប៉ុន មានដើមកំណើតមកពីគ្រួសារកសិករក្រីក្រ។ ព្រោះតែវ័យកុមារភាពខ្វះខាតបានជាគាត់មានចំណូលចិត្តចំពោះវត្ថុកម្រ និងថ្លៃ។ មានរឿងរ៉ាវមួយនិយាយពីសាមូរ៉ៃរស់នៅតំបន់ Shikoku ធ្លាប់យកត្រីបាឡែនជូន Hideyoshi Toyotomi ។
៣. ស្លាប់ដោយសារម្ហូបផ្អូម
រូបភាព https://takuhai.daichi-m.co.jp/Goodsdetail/13102223
Funazushi – ជាប្រភេទស៊ូស៊ីផ្អូមដែលនាំចូលពីប្រទេសចិន ត្រូវបានគេចាត់ទុកជាទម្រង់ដើមរបស់ស៊ូស៊ីដែលធ្លាប់បង្កសង្គ្រាមបង្ហូរឈាម។
ដើម្បីធ្វើម្ហូបនេះគេប្រឡាក់ត្រីស្រស់ជាមួយអំបិល បន្ទាប់មកផ្អាប់ក្នុងធុងឲ្យឡើងជូរ ដូច្នេះ Funazushi មានក្លិនមិនល្អទេ។
នៅក្នុងពិធីជប់លៀងអបអរសាទរម្ហូបនេះត្រូវគេរៀបចេញមកហើយធ្វើឲ្យលោកមេទ័ព Nobunaga Oda ខឹងខ្លាំង។ លោកមេទ័ពដាក់ទោសអ្នកដែលមើលការខុសត្រូវម្ហូបនាថ្ងៃនោះគឺ Akechi Mitsuhide ។
“ហេតុអ្វីបានជាលើកម្ហូបមានក្លិនស្អុយមកឲ្យយើងហូប?”
ដោយអាក់អន់ចិត្ត Akechi Mitsuhide ងើបឡើងបះបោរហើយសម្លាប់ Nobunaga Oda ។
៤. រឿងទាក់ទងនឹង Tempura
ខ្ញុំដឹងថា ជនបរទេសជាច្រើនចូលចិត្តហូប Tempura ។ នេះគឺជាម្ហូបដែលចម្អិនតាមវិធីព័រទុយហ្កាល់ ប៉ុន្តែផ្សំជាមួយម្ហូបជប៉ុនបង្កើតបានជារសជាតិប្លែកពិសេស។
ម្ហូបនេះពាក់ព័ន្ធនឹង Ieyashu Tokugawa បុគ្គលដែលមានគុណសម្បត្តិបង្រួបបង្រួមប្រទេសជប៉ុន ហើយត្រូវបានគេចាត់ទុកជាសាមូរ៉ៃនាំមុខប្រទេស។
ទោះបីជាមានអាយុ ៧៥ ឆ្នាំក៏សាមូរ៉ៃរូបនេះចូលចិត្ត Tempura ត្រីណាស់។
ប៉ុន្តែរាល់ពេលដែលគាត់ហូបម្ហូបនេះតែងឈឺពោះ។ មូលហេតុដោយសារគាត់មានវ័យចំណាស់ប្រព័ន្ធរំលាយអាហារមិនល្អធ្វើឲ្យពិបាកស្រូបយកអាហារដែលមានជាតិខាញ់ដូចជា Tempura ។ ក៏ព្រោះតែចំណូលចិត្តគាត់បន្តទទួលទាន Tempura ត្រី មួយរយៈក្រោយមកសុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺនហើយក៏ទទួលមរណភាព។
តើវាអាចទៅរួចដែរទេថា Tempura ត្រីជាមូលហេតុស្លាប់របស់សាមូរ៉ៃដ៏អស្ចារ្យរូបនេះ។
Kengo Abe