អ្នកទោសជាប់ពន្ធនាគារយូរបំផុតនៅជប៉ុនស្ថិតក្នុងលក្ខខណ្ឌដោះលែងនៅអាយុ ៨០ ឆ្នាំ និងបញ្ហាចូលរួមក្នុងសហគមន៍ឡើងវិញ
កាលពីថ្ងៃទី ១១ ខែកញ្ញាពន្ធនាគារ Kumamoto បានចេញដីកាដោះលែងអ្នកទោសអាយុ ៨០ ឆ្នាំមានទោសជាប់ពន្ធនាគារមួយជីវិត ហើយបានអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៦១ ឆ្នាំមកហើយ។
ទោះបីជាអត្តសញ្ញាណ និងទោសរបស់បុគ្គលនេះមិនត្រូវបានអោយដឹង ប៉ុន្តែយើងអាចដឹងថានេះជាអ្នកទោសជាប់ពន្ធនាគារយូរបំផុតក្នុងប្រទេសជប៉ុន។ បន្ទាប់ពីត្រូវបានបញ្ជូនចូលពន្ធនាគារក្នុងឆ្នាំ ១៩៥៩ អ្នកទោសបង្ហាញពីសុឆន្ទៈកែប្រែខ្លួន ទន្ទឹមនឹងនេះក៏ត្រូវបានបញ្ជាក់ថាគ្មានការបុ៉នប៉ងប្រព្រឹត្តឡើងវិញដែរ។
នៅប្រទេសជប៉ុនរយៈពេលជាមធ្យមក្នុងការដាក់ពន្ធនាគារអស់មួយជីវិតកាន់តែកើនឡើង។ ចាប់តាំងពីឆ្នាំ ២០០៩ រយៈពេលជាប់ពន្ធនាគារជាង ៣០ ឆ្នាំហើយនៅតែបន្តកើនឡើង។
នេះជាបញ្ហាប្រឈមរបស់អ្នកទោសវ័យចំណាស់ចូលរួមក្នុងសង្គមឡើងវិញ។ មន្ត្រីពន្ធនាគារដែលឆ្លើយតបនឹង NHK បាននិយាយថា “អ្នកទោសមួយចំនួនដែលកែប្រែជាមនុស្សចាស់ ការស្វែងរកកន្លែងស្នាក់នៅសម្រាប់ពួកគេបន្ទាប់ពីទទួលបានការលើកលែងទោសគឺជាបញ្ហាប្រឈមដ៏ធំមួយ” ។
រូបភាព https://www3.nhk.or.jp/lnews/kumamoto/20200911/5000009976.html
បញ្ហានេះទាមទារឱ្យមានការសហការពីរដ្ឋាភិបាល អ្នកទោស និងសហគមន៍មូលដ្ឋានចូលរួមដោះស្រាយ។ ទោះយ៉ាងណាការអាណិតអាសូរចំពោះអ្នកទោសក្នុងសហគមន៍នៅតែប្រឈមនឹងការលំបាកជាច្រើន។
តាមសេចក្តីអត្ថាធិប្បាយមួយចំនួនស្តីពីការដោះលែងអ្នកទោសមានអាយុ ៨០ ឆ្នាំមានមតិថ្លែងដូចខាងក្រោម៖
“ប្រសិនបើខ្ញុំជាប់ឃុំរយៈពេលយូរបែបនេះ ខ្ញុំនឹងស្លាប់ដោយភាពតក់ស្លុតនៅពេលឃើញពិភពលោកបច្ចុប្បន្ន”
“ខ្ញុំឮថាមនុស្សចាស់ងាយនឹងមានជំងឺនៅពេលមានការផ្លាស់ប្តូរបរិស្ថានរស់នៅ”
“ខ្ញុំមិនអីទេពេលទទួលបានដំណឹងគាត់ត្រូវបានដោះលែង ប៉ុន្តែគាត់អាយុច្រើនពេកមិនអាចធ្វើការ ហើយត្រូវទទួលការឧបត្ថម្ភទៀត។ អ្វីដែលអាក្រក់ពេលគាត់ជាប់គុកមិនបានបង់ប្រាក់អ្វីទាំងអស់” ។
“គាត់គឺជា Urashima Taro នៅក្នុងជីវិតពិត” (ចុចមើលរឿងរបស់ Urashima Taro ត្រង់នេះ) ។
“គាត់បានលះបង់អ្វីគ្រប់យ៉ាងដែលល្អក្នុងសង្គមនេះ។ ឥឡូវយើងមិនមែនស្ថិតក្នុងនរកទេ” ។
“ក្រោយរយៈពេល ៦១ ឆ្នាំនេះជាលើកដំបូងចេញទៅពិភពខាងក្រៅ។ តើអាចសម្របខ្លួនបានទេពេលឃើញគេមើលទូរទស្សន៍លើឡានឬប្រើស្មាតហ្វូន?”
តាមពិតអ្នកទោសម្នាក់នេះមិនមែនត្រូវដកចេញពីសង្គមទាំងស្រុងនោះទេ។ គាត់មានសិទ្ធិទទួលព័ត៌មាន និងដឹងអំពីអ្វីដែលកំពុងកើតឡើងខាងក្រៅ។ លើសពីនេះក៏ដូចជាពន្ធនាគារដទៃទៀតពន្ធនាគារ Kumamoto តែងរៀបចំព្រឹត្តិការណ៍នានាមានការចូលរួមរបស់សាធារណៈជនជួយអោយអ្នកទោសទំនាក់ទំនងជាមួយសហគមន៍។
ប៉ុន្តែការចូលរួមក្នុងសហគមន៍ឡើងវិញនៅតែជាបញ្ហាប្រឈមដ៏ធំមួយ មិនត្រឹមតែសម្រាប់អ្នកទោសម្នាក់នេះប៉ុណ្ណោះទេរួមទាំងអ្នកទោសចាស់ដទៃទៀតផងដែរ។
Sacchan