ស្ទូឌីយោថតរូបផ្តល់សេវាកម្មរៀបចំពិធីបុណ្យសពសម្រាប់តុក្កតា​សិចធ្វើពុតជាជនរងគ្រោះក្នុងអំពើឃាតកម្ម …

នៅក្នុងស្ទូឌីយោថតរូបមិនថាគំនិតនោះចម្លែកយ៉ាងណាក៏អាចទៅរួចដែរ។

អ្នកថតរូបជនជាតិជប៉ុនម្នាក់ឈ្មោះ Leiya Arata អាយុ ៣០ ឆ្នាំអ្នកបង្កើតគំនិតប្រារព្ធពិធីបុណ្យសពសម្រាប់តុក្កតា​សិច ដើម្បីអោយអតិថិជនធ្វើពុតជាជនរងគ្រោះឬស្លៀកពាក់ដូចតុក្កតាសិច (sex doll) ។ ស្ទូឌីយោថតរូបរបស់ Leiya Arata បើកដំណើរការអស់រយៈពេល ១ ឆ្នាំមកហើយនៅអូសាកា។ នៅទីនោះមិនថាគំនិតឆ្កួតៗប៉ុណ្ណាក៏គេរៀបចំធ្វើបាន។

អ្នកថតរូប Leiya និយាយថា “អតិថិជនរបស់ខ្ញុំទាំងអស់សុទ្ធតែជាមនុស្សពិសេស ប៉ុន្តែសេចក្តីគោរពចំពោះខ្លួន​ឯង​មិន​ច្រើន​ទេ។ ពួកគេចង់ទទួលការយល់ស្របហើយខ្ញុំនៅទីនេះដើម្បីជួយពួកគេ” ។

បុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Mako កំពុងធ្វើពុតជាអ្នកស្លាប់ស្លៀកសម្លៀកបំពាក់ស្ត្រីក្នុងពិធីបុណ្យសពរបស់ខ្លួន។

ចំណែក Megumi Kazuki ស្លៀកពាក់ជាជនរងគ្រោះនៃអំពើឃាតកម្មនៅក្នុងមន្ទីរពិសោធន៍ដ៏ចម្លែក។

រីឯ Ai Kaneko ត្រូវបាន “ខ្ចប់” ក្នុងប្រអប់ដឹកទំនិញដែលក្លែងខ្លួនជាតុក្កតាសិច។

អ្នកថតរូបកំពុងតែតុបតែងអោយ Ai Kaneko ក្លាយជាតុក្កតាសិចជាមួយនឹងប្រធានបទនៃខ្សែពួរចង។

Ai Kaneko និយាយថា “ខ្ញុំចង់ក្លាយជាមនុស្សដែលស្រស់ស្អាត និងចង់អោយនរណាម្នាក់ត្រូវការខ្ញុំ” ។ មិនមែនដើម្បី​គ្រប់គ្រងនោះទេ ប៉ុន្តែត្រូវការអ្នកស្រឡាញ់ និងអោយតម្លៃដូចជាតុក្កតាសិចដទៃទៀតដែរ” ។ នាងនិយាយបន្ថែម​ទៀតថាស្ទូឌីយោជួយសង្គ្រោះនាងពីការប៉ុនប៉ងធ្វើអត្តឃាតដែលធ្វើទារុណកម្មនាងអស់រយៈពេល ១៥ ឆ្នាំ បន្ទាប់ពីនាងមើលឃើញមិត្តប្រុសរបស់នាងចងកសម្លាប់ខ្លួន។

ក្នុងចំណោមសេវាកម្មដែលអ្នកថតរូបផ្តល់ជូន សេវាកម្មដែលពិសេសបំផុតគឺពិធីបុណ្យសពសម្រាប់តុក្កតាសិចជាគំនិតរបស់តារាសម្តែងសិចបច្ចុប្បន្ន​បានទៅបួសឈ្មោះ Lay Kato ។

ពិធីបុណ្យសពប្រារព្ធធ្វើឡើងយ៉ាងឱឡារិក តុក្កតាដាក់ក្នុងមឈូស តុបតែងលម្អកម្រងផ្កាក្រោមការរៀបចំរបស់ Lay Kato ។

តុក្កតាសិចចំនួន ២ មានឈ្មោះថា Sayaka (ខាងឆ្វេង) និង Rinne (ខាងស្តាំ) សូមស្វាគមន៍អតិថិជននៅមាត់ទ្វារស្ទូឌីយោដ៏ចម្លែកនេះ។

មនុស្សមួយចំនួនបន្ទាប់ពីមើលរូបភាពនៃពិធីបុណ្យសពរបស់តុក្កតានោះបានទូរស័ព្ទទៅប៉ូលីសច្រឡំថាជាមនុស្សស្លាប់ពិតប្រាកដ។ ទាំងនេះធ្វើឱ្យពិធីបុណ្យសពដ៏ចម្លែករបស់អ្នកថតរូបត្រូវបានគេស្គាល់ច្រើនជាងមុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: