ហាងលក់នំមួយកន្លែងនៅជប៉ុនអាចបោះពុម្ពមុខមនុស្សលើនំ Dorayaki
ប្រសិនបើអ្នកធ្លាប់មើលខ្សែភាពយន្តគំនូរជីវចល Doraemon ប្រាកដជាស្គាល់នំ Dorayaki មែនទេ។ នេះជាប្រភេទនំដែលពេញនិយមនៅជប៉ុន។
នំ Dorayaki ដែលគួរអោយស្រលាញ់ប្រែជាគួរអោយខ្លាចព្រោះតែការសាកល្បងថ្មីរបស់ហាងលក់រាយ Ii na stores មានឈ្មោះថា “Kao Dorayaki” ។ តាមឈ្មោះនំអ្នកអាចបោះពុម្ពរូបមុខមនុស្សលើនំ។
មូលហេតុនៃការបង្កើតប្រភេទនំនេះដើម្បីអោយជីដូនជីតា និងចៅៗអាចជួបគ្នាក្នុងថ្ងៃមនុស្សចាស់ឆ្នាំនេះ។ ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃគ្រួសារជាច្រើនមិនអាចជួបជុំគ្នាដូចរាល់ឆ្នាំ។
លើសពីនេះអ្នកអាចប្រើសម្រាប់ “ឌឺដង” អ្នកដទៃយ៉ាងមានប្រសិទ្ធិភាព។
បន្ទាប់ពីបញ្ជាទិញតាមអនឡាញអតិថិជននឹងទទួលបានសារស្នើអោយផ្ញើរូបថតដើម្បីបោះពុម្ពនៅលើនំ។ នំចំនួន ៥ លក់ក្នុងតម្លៃ ៣២៤០ យ៉េន។
នៅលើនំប្រៀបដូចជារូបថតលើស្មាតហ្វូនដែរ។
Sacchan