ហាងលក់ម៉ាសប៉ាក់ និងគ្រាប់អង្កាំធ្វើដោយផ្ទាល់ដៃបើកនៅស្ថានីយ៍តូក្យូ
នៅទីក្រុងតូក្យូកាលពីថ្ងៃទី ៨ ខែកញ្ញាមានហាងលក់ម៉ាសបានបើកសម្ភោធនៅស្ថានីយ៍តូក្យូ។ តាំងពីមុនមកម៉ាសពិតជាសំខាន់សម្រាប់ប្រជាជនជប៉ុន ហើយសព្វថ្ងៃតម្រូវការកាន់កើនឡើងជាពិសេសក្នុងកំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។
សាខាក្រុមហ៊ុនលក់រាយបានបើកសម្ភោធក្នុងតំបន់ផ្សារ Subway Yaesu ។
ហាងមានទំហំ ៦០ ម៉ែត្រការ៉េមានលក់ជាង ២០០ ប្រភេទម៉ាសផ្សេងៗគ្នា ក្នុងនោះមានម៉ាសលក់ក្នុងតម្លៃ ៥០០ យ៉េនមានមុខងារផ្តល់សំណើម និងការពារកាំរស្មីយូវី។ ក្រៅពីនេះក៏មានលក់ម៉ាសក្នុងតម្លៃ ១០០,០០០ យ៉េនដែលគេប៉ាក់ដោយផ្ទាល់ដៃ និងតុបតែងយ៉ាងល្អឥតខ្ចោះ។
រូបភាព https://www3.nhk.or.jp/nhkworld/en/news/20200908_34/
អតិថិជននឹងទទួលបានការណែនាំពីបុគ្គលិកក្នុងការជ្រើសរើសម៉ាសដែលសមនឹងសម្លៀកបំពាក់ឬពណ៌ស្បែករបស់អ្នក។ លើសពីនេះហាងក៏មានលក់ប្រអប់ម៉ាស់សម្រាប់អតិថិជនរក្សាទុកពេលមិនប្រើ និងសារធាតុសម្អាតម៉ាសផងដែរ។ សារធាតុសម្អាតម៉ាសផលិតចេញពីគ្រឿងផ្សំដែលមិនប៉ះពាល់ដល់ស្បែក។
នៅពេលកើតជំងឺរាតត្បាតជម្រុញអោយក្រុមហ៊ុនជាច្រើនចូលរួមទីផ្សារផលិតម៉ាសរួមទាំងក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនី និងសម្លៀកបំពាក់បុរសផងដែរ។
Mask.com
អាស័យដ្ឋាន៖ 2-1 Yaesu, Chuo-ku, Tokyo
ម៉ោងបើកលក់: ១០ៈ០០ ដល់ម៉ោង ២២ៈ០០
ផលិតផលមានដូចជា៖ ម៉ាស និងផលិតផលដែលពាក់ព័ន្ធ (ប្រអប់ម៉ាស និងសារធាតុសម្អាតម៉ាស -ល-)
Online shop: https://store.cox-online.jp/shop/e/eMask-dot-com/
AD