ជប៉ុនបើកសេវាកម្មជួលរថយន្តប្រចាំខែ – តោះចូរប្រៀបធៀបការទិញ និងជួលមួយណាចំណេញជាង?
បច្ចុប្បន្ននេះ បើកឡានផ្តល់ភាពងាយស្រួលដូចជាយើងអាចធ្វើដំណើរទៅកាន់ទីឆ្ងាយ មិនចាំបាច់ខ្លាចធូលីដី -ល- ។ ដើម្បីក្លាយជាម្ចាស់រថយន្តមួយគ្រឿងត្រូវចំណាយប្រាក់ច្រើន ឬខ្ចីប្រាក់ទិញឡាន។
រូបភាព https://kinto-jp.com/kinto_one/lineup/
ក្រោមស្ថានភាពវិបត្តិសេដ្ឋកិច្ចអូសបន្លាយ ប្រាក់ខែរបស់យុវជនទាប និងប្រាក់លើកទឹកចិត្តផ្សេងៗនៅកន្លែងធ្វើការបាត់បង់។ និន្នាការនាពេលនោះគឺកាត់បន្ថយអ្វីៗតាមដែលអាចធ្វើទៅបាន ហើយក្នុងពេលដំណាលគ្នានេះ នៅតាមទីក្រុងធំៗ ចំនួនយុវជនមានរថយន្តមានកម្រិតទាបដោយសារកំណើនរថភ្លើង។
ចំពោះយុវជនសម័យនេះឡានដូចជាការជំពាក់បំណុលដែរ។ បុរសជាច្រើនគិតថា បើត្រូវចំណាយប្រាក់ច្រើនទើបមានមិត្តស្រីយល់ល្អនៅលីវដេកផ្ទះលេងហ្គេមប្រសើរជាង។
ដោយមូលហេតុនេះចំនួនរថយន្តលក់ចេញមានការធ្លាក់ចុះ។ នៅតំបន់ជនបទប្រជាជនត្រូវការរថយន្ត ប៉ុន្តែពួកគេគ្រាន់តែទិញរថយន្តធុនតូចប៉ុណ្ណោះ។ រថយន្តតូចមិនទទួលបានផលចំណេញទេ ដូច្នេះក្រុមហ៊ុនផលិតក៏ព្យាយាមរកវិធីកែប្រែការធ្លាក់ចុះនេះផងដែរ។
ក្រោមស្ថានភាពនេះ TOYOTA បានបើកដំណើរការសេវាកម្មថ្មីមួយដែលមានឈ្មោះថា KINTO សេវាកម្មជួលរថយន្តរយៈពេល ៣ ឆ្នាំបង់ប្រចាំខែ។
មនុស្សភាគច្រើនយល់ថា សេវាកម្មនេះមិនខុសពីប្រាក់កម្ចីប្រចាំខែឡើយ ប៉ុន្តែយន្តការមានភាពខុសគ្នាច្រើន។
ក្នុងករណីប្រាក់កម្ចីបង់រំលោះ បើនិយាយម្យ៉ាងទៀត អ្នកជំពាក់លុយទិញឡានហើយអ្នកជាម្ចាស់ឡាន។ អ្នកត្រូវបង់ពន្ធរថយន្ត ធានារ៉ាប់រង ថ្លៃជួសជុលក្នុងករណីមានគ្រោះថ្នាក់ ហើយត្រូវទៅត្រួតពិនិត្យរថយន្តជាប្រចាំ។
មិនត្រឹមតែប៉ុណ្ណឹងប្រសិនបើអ្នកចង់ប្តូរឡានថ្មី ក្រោយពេលពី ៣ ទៅ ៥ ឆ្នាំ អ្នកត្រូវរកកន្លែងលក់ឡានដែលប្រើរួចក្នុងតម្លៃខ្ពស់បំផុត។ ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយរថយន្តខូចខាតធ្ងន់ធ្ងរ មិនត្រឹមតែបាត់រថយន្តអ្នកថែមទាំងត្រូវជំពាក់បំណុលជាច្រើនផងដែរ។
ម៉្យាងវិញតាមទម្រង់ថ្មីអ្នកជួលឡានពីសេវាកម្ម Kinto មិនមែនម្ចាស់ឡានទេ។ ដូច្នេះធានារ៉ាប់រង និងពន្ធត្រូវបាន Kinto ជាអ្នកទូទាត់។ ក្នុងករណីសេវាកម្ម Kinto បើទិញឡានក្នុងបរិមាណច្រើន នោះធានារ៉ាប់រងនឹងទាប ដូច្នេះការជួលរថយន្ត ប្រាក់ធានារ៉ាប់រង ការត្រួតពិនិត្យយានយន្តជាប្រចាំក៏ជាកាតព្វកិច្ចរបស់ Kinto ផងដែរ។ ចំពោះថ្លៃចំណាយជួសជុលក្នុងករណីមានគ្រោះថ្នាក់តាមលក្ខខណ្ឌអ្នកប្រើទទួលខុសត្រូវ ៥០,០០០ យ៉េន ចំណែកដែលនៅសល់ Kinto ជាអ្នកបង់។
ក្រោយរយៈពេលជួល ៣ ឆ្នាំអ្នកអាចសងឡានត្រឡប់វិញ ហើយមិនចាំបាច់បារម្ភលើបញ្ហាលក់ឡានទៀតទេ។
សាកល្បងគិតមើលមួយណាចំណេញច្រើនជាង? នេះជាចំនួនទឹកប្រាក់ដែលខ្ញុំត្រូវបង់ក្នុងករណីជួលឡាន Passo តូច។
តម្លៃខុសគ្នាអាស្រ័យលើគ្រឿងបន្លាស់ដែលភ្ជាប់មកជាមួយ បើគ្រាន់តែរថយន្តចំណាយប្រហែល ៣២,៧៨០ យ៉េន/ខែ។ ក្រោយពេលជួល ៣ ឆ្នាំថ្លៃឈ្នួលសរុប ១,១៨០,០៨០ យ៉េន។
ក្នុងករណីទិញឡានមានតម្លៃប្រហែល ១,១៩៩,០០០ យ៉េន ប្រាក់ធានារ៉ាប់រង ៤០,០០០ យ៉េន/ឆ្នាំ x ៣ ស្មើ ១២០,០០០ យ៉េន និងពន្ធរថយន្ត ៣៤,៥០០ យ៉េន x ៣ ស្មើ ១០៣,៥០០ យ៉េន ហើយប្រសិនបើបង់រំលស់ត្រូវបន្ថែមការប្រាក់។
ប្រសិនបើអ្នកចង់ប្រើឡានយូរអង្វែងគ្មានបំណងប្តូររថយន្តគួរតែទិញឡាន។ ប៉ុន្តែជាទូទៅមនុស្សភាគច្រើនចូលចិត្តផ្លាស់ប្តូររថយន្តថ្មីបន្ទាប់ពីប្រើមួយរយៈ។ ៣ ឆ្នាំជាពេលវេលាដែលសាកសមបំផុតក្នុងការផ្លាស់ប្តូររថយន្ត។
តើអ្នកជ្រើសយកជម្រើសមួយណា?
Kengo Abe