ប្រភពល្បែង Sudoku (数独) ងាយនឹងធ្វើអោយអ្នកយល់ច្រឡំថានេះជាល្បែងលេងរបស់ជប៉ុន

ឈ្មោះល្បែង Sudoku (数独) ងាយនឹងធ្វើអោយអ្នកយល់ច្រឡំថានេះជាល្បែងលេងរបស់ជប៉ុន ប៉ុន្តែតាមពិតមិន​មែន​ទេ។ ប្រភពដើមនៃល្បែង Sudoku នេះមកពីប្រទេសស្វីស បន្ទាប់មកចូលមកប្រទេសជប៉ុនតាមរយៈសហរដ្ឋ​អាមេរិក។

រូបភាព https://knowyourmeme.com/memes/commit-sudoku

ដើមឡើយល្បែង Sudoku គេហៅថា Number Place (កំណត់លេខ) ជាល្បែងផ្គុំលេខតក្កវិជ្ជា។ គោលដៅនៃល្បែងនេះ​ផ្គុំលេខលើក្តារ ៩x៩ (ក្រឡា) ដែលជួរឈរជួរដេកនីមួយៗក្នុងប្រអប់មានលេខស្មើ ៩ ៣x៣ បង្កើតបានជាផ្ទាំងក្តារមានលេខពី ១ ដល់ ៩។ នៅក្នុងប្រអប់មានលេខមួយចំនួនអ្នកលេងត្រូវតែបំពេញក្តារដោយផ្អែកលើតក្កវិជ្ជា។ ប្រសិនបើល្បែងផ្គុំរូលេខល្អនោះមានដំណោះស្រាយតែមួយ។

ល្បែង Sudoku ត្រូវបានគេចុះផ្សាយច្រើនក្នុងកាសែតជប៉ុនប្រចាំខែរបស់ Nikoli នៅខែមេសាឆ្នាំ ១៩៨៤ មានឈ្មោះថា Sūji wa dokushin ni kagiru (数字は独身に限る) មានន័យថា “ចំនួនលេខលេចឡើងតែម្ដង” បន្ទាប់​មក​សម្រួល​អោយសល់ Sudoku ។

ក្នុងឆ្នាំ ១៩៨៦ កាសែត Nikoli បានណែនាំការកែលម្អចំនួនពីរ៖ លេខដែលត្រូវផ្តល់អោយត្រូវសុីម៉េទ្រីហើយយ៉ាង​ហោច​ណាស់ ៣២ ក្នុងចំណោម ៨១ ក្រឡាដំបូងត្រូវតែបង្ហើបអោយដឹងដើម្បីបង្កើនកម្រិតពិបាកនៃហ្គេម។

រហូតមកដល់ពេលនេះសៀវភៅនិយាយអំពី Sudoku មានចំនួន ២២ ក្បាលត្រូវបានបោះពុម្ពផ្សាយនៅជប៉ុន។ ល្បែងនេះមានប្រជាប្រិយភាពពេលអ្នកកាសែតនូវែលសេឡង់ម្នាក់ទិញសៀវភៅ Sudoku នៅជប៉ុនរួចសរសេរអត្ថបទ​លើ​ទំព័រកាសែត The Times ទីក្រុងឡុង។

រូបភាព https://lohaco.jp/product/L03198987/

ជនជាតិ​ជប៉ុនហៅល្បែងនេះថា Nanpure (viết tắt của ナンバープレース) ដែលល្បែងដើមឈ្មោះ Number Place ។ និយាយម៉្យាងទៀតនៅជប៉ុនល្បែង Sudoku មានលក្ខណៈអឺរ៉ុប ខណៈនៅប្រទេសដទៃងាយនឹងធ្វើអោយគេយល់ច្រឡំជាល្បែងជប៉ុន។

រូបភាព https://www.pinterest.com/pin/238972323947473425/

ដំបូងល្បែងផ្គុំលេខ Sudoku ទាំងអស់ត្រូវបានធ្វើដោយដៃ។ អ្នកដែលមានសំណួរត្រូវបានគេចុះផ្សាយលើកាសែត Nikoli ពិតជាកិត្តិយសណាស់។ ជប៉ុនជាប្រទេសមានបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែការបង្កើតសំណួរដោយមនុស្សវាគួរអោយចាប់អារម្មណ៍ជាង។

តើអ្នកធ្លាប់លេងល្បែងនេះកាលវ័យកុមារភាពដែរឬទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: