សេចក្តីសន្និដ្ឋាននិយាយពីអាយុកាលរបស់ខ្មោចជប៉ុន … តើខ្មោចមានអាយុកាលដែរទេ?
តើអ្នកធ្លាប់មើលឃើញខ្មោចទេ?
ខ្ញុំមិនដែលឃើញខ្មោចផ្ទាល់ភ្នែកទេ ប៉ុន្តែដោយសារខ្ញុំជឿថាមានខ្មោច ដូច្នេះខ្ញុំខ្លាចខ្មោចណាស់។ ខ្ញុំមិនចង់ឃើញខ្មោចនោះទេ ហើយខ្ញុំក៏មិនចូលចិត្តមើលខ្សែភាពយន្តខ្មោច ឬទៅផ្ទះខ្មោចដែរ។
សព្វថ្ងៃវិទ្យាសាស្ត្រមិនទាន់អាចបញ្ជាក់ពីវត្តមានរបស់ខ្មោចឡើយ មានន័យថាខ្មោចនៅតែអាចមានឬអត់។ គ្រាន់តែសរសេរប៉ុណ្ណឹងក៏ខ្ញុំយល់ថាព្រឺខ្លួនទៅហើយ។
តើអ្នកដឹងទេថាខ្មោចក៏មានអាយុកាល?
អ្នកខ្លះនិយាយថាអាយុកាលរបស់ខ្មោចពី ៤០០-៥០០ ឆ្នាំ។
និយាយអញ្ចឹងខ្ញុំមិនធ្លាប់ឮរឿងខ្មោចក្នុងយុគសម័យថ្មសោះ។ តើមនុស្សសម័យនោះទាំងអស់បាត់ខ្លួនគ្មាននរណាម្នាក់ប្រែក្លាយជាខ្មោចឬ? ឬប្រហែលដោយសារតែសម័យនោះមានរយៈពេលវែងពេកលើសពីអាយុកាលមធ្យមរបស់ខ្មោច ដូច្នេះបានជាមនុស្សសម័យនោះមិនកត់ត្រារឿងខ្មោច។
រូបភាព https://note.com/sales_entre/n/n9e13adb9d74f
ហេតុអ្វីបានជាអាយុកាលរបស់ខ្មោចចន្លោះពី ៤០០-៥០០ ឆ្នាំ?
នៅកន្លែងមួយដែលគេហៅថា Sekigahara កាលពីបុរាណធ្លាប់មានការប្រយុទ្ធយ៉ាងព្រៃផ្សៃ។ ហើយជាកន្លែងសាមូរ៉ៃជាច្រើនត្រូវស្លាប់ ដែលគេនិយាយតៗគ្នាថានេះជាដែនដីខ្មោចលង។
ការប្រយុទ្ធកើតឡើងនៅឆ្នាំ ១៦០០ ប៉ុន្តែរឿងខ្មោចចាប់ផ្តើមសាបរលាយនៅឆ្នាំ ២០០០ ។
តើដោយសារហួសរយៈពេល ៤០០ ឆ្នាំខ្មោចរលាយបាត់ឬ?
តើព្រលឹងអ្នកស្លាប់ដែលមិនមែនជាខ្មោចត្រូវគេគោរពក្នុងប្រាសាទមានអាយុកាលដែរទេ?
ឧទាហរណ៍ទីសក្ការៈបូជា Yushima Tenjin នេះ។
រូបភាព https://www.wakon-style.jp/tokyo/list/yusimatenmangu.html
នេះជាកន្លែងគោរពបូជាទេវតាវិជ្ជា Sugawarano Michizane ។ ជាទូទៅសិស្សនិស្សិតជាច្រើនត្រៀមប្រឡងមហាវិទ្យាល័យ ឬវិទ្យាល័យតែងមកទីនេះដើម្បីបួងសួង។ មានពាក្យចចាមអារាមថាបើអ្នកយកខ្មៅដៃដែលទិញនៅប្រាសាទនេះចូលក្នុងបន្ទប់ប្រឡងអ្នកប្រាកដជាប្រឡងជាប់។
ទេវតារូបនេះធ្លាប់ជាមនុស្សពិតទទួលមរណភាពក្នុងឆ្នាំ ៩០៣ មានន័យថាកាលពី ១១០០ ឆ្នាំមុន។ បើយោងតាមការសន្មត់ខាងលើនេះព្រលឹងរបស់ទេវតារលាយបាត់មែនទេ? ដូច្នេះការបួងសួងលែងសម្រេចទៀតហើយ។
តើពិតទេដែលថាពេលព្រលឹងក្លាយទៅជាទេវតាមានអាយុកាលវែងជាងព្រលឹងខ្មោច?
យ៉ាងណាមិញ អ្វីៗទាំងអស់គ្រាន់តែជាការសន្មត់ក៏ដូចជាវត្តមានរបស់ខ្មោច ទេវតាគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ។
ចំពោះទេវតាវិជ្ជានៅប្រាសាទ Yushima Tenjin ប្រសិនបើអ្នកគ្រាន់តែទៅទីនោះបួសសួង ឬទិញខ្មៅដៃមិនព្រមរៀនសូត្រ ខ្ញុំគិតថាប្រឡងមិនជាប់ទេ។
Kengo Abe