ក្រុមបុរសសាច់ដុំសង្ហាជនជាតិជប៉ុនជាមួយកម្រងរូបភាពក្រោម​ប្រធាន​បទប្លែកៗ

ALL OUT (ALLOUT_smile) គឺជាក្រុមសម្តែងរាងកាយរួមមានបុរសសាច់ដុំ ជាមួយការសម្តែងជាច្រើនប្រភេទផ្សេងៗទៀត។ ពួកគេធ្លាប់សម្តែង cosplay អង្គរក្ស ហាងកាហ្វេសាច់ដុំ -ល- ។

ថ្មីៗនេះក្រុមនៅតែបន្តផ្តល់រូបថតឥតគិតថ្លៃបន្ថែមទៀតដែលប្រាកដជាធ្វើអោយអ្នកភ្លឺភ្នែកម្តង!

ចំណុចដែលគួរអោយចាប់អារម្មណ៍នៅក្នុងរូបថតបុរសទាំងនេះសម្តែងអ្វីគ្រប់យ៉ាងក្នុងជីវិតប្រចាំថ្ងៃរួមទាំងបង្ហាញ​សាច់​ដុំដ៏រឹងមាំសិចស៊ីរបស់ពួកគេផងដែរ។

សេវាកម្មនេះមានឈ្មោះថា “Muscle Plus” ផ្តល់នូវរូបថតឥតគិតថ្លៃរបស់សមាជិកក្រុមសាច់ដុំក្រោមប្រធានបទច្រើន​ប្រភេទ។

តោះចូរមើលរូបថតទាំងអស់ខាងក្រោម៖

ដល់ម្លឹងផង! ចូលតួបុរសសាច់ដុំឈរលាងឪឡឹក។

មើលនេះអោយនាមប័ណ្ណមិនចាំបាច់ពាក់អាវក្រសេក៏បានដែរ។

ជួយចិញ្ចឹម​បុរសសង្ហាម្នាក់នេះផង!

ទោះបីជារូបថតទាំងនេះផ្តល់អោយប្រើដោយឥតគិតថ្លៃ បុ៉ន្តែក្រុមការងារក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតម្រូវ​ការ​របស់​អតិថិជន។ ដូច្នេះអ្នកអាចទាក់ទងដោយផ្ទាល់ជាមួយក្រុមបុរសសាច់ដុំធំៗ ដើម្បីនិយាយជាមួយពួកគេអំពីរូបថតដែលអ្នកធ្លាប់ និងចង់ប្រើនាពេលអនាគតតាមរយៈ TWITTER

ស្រមៃមើលការសម្ភាសបែបនេះជាប់អត់?

មិនមែនអោយតែមានសាច់ដុំធំសារភាពស្នេហ៍គេព្រមទទួលនោះទេ។

ត្រូវគេបដិសេធមិនដឹងធ្វើយ៉ាងម៉េចត្រឹមលុតជង្គង់សំងំ។

បើអូនមិនចូលចិត្តបងទៅហើយ ដូច្នេះបងនឹងចែចង់ Crush របស់អូនវិញម្តង!

ក្នុងនាមខ្លួនជាបុរសមិនត្រឹមតែពឹងផ្អែកលើសាច់ដុំប៉ុណ្ណោះទេត្រូវមានចំណេះដឹង។

សាច់ដុំធំម្លឹងៗនរណាទ្រាំបាន???

តើអ្នកចូលចិត្តរូបថតណាមួយខាងលើ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: