លោកអគ្គកុងស៊ុលជប៉ុន Cover ចម្រៀងអបអរសាទរទិវាជាតិអាមេរិកធ្វើអោយប្រជាជនអាមេរិករំភើបចូលចិត្តយ៉ាងខ្លាំង
នៅថ្ងៃទី ៤ ខែកក្កដាជាថ្ងៃឯករាជ្យរបស់សហរដ្ឋអាមេរិក ចាប់តាំងពីព្រឹត្តិការណ៍ដ៏សំខាន់នេះសហរដ្ឋអាមេរិកលែងស្ថិតក្រោមអាណានិគមអង់គ្លេស ហើយបានក្លាយជាប្រទេសឯករាជ្យ និងអភិវឌ្ឍទៅជាប្រទេសដ៏ខ្លាំងក្លាដូចសព្វថ្ងៃនេះ។
ជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ទិវានេះប្រជាជនអាមេរិកតែងប្រារព្ធពិធីបុណ្យដ៏ធំមួយ ប៉ុន្តែក្នុងឆ្នាំ ២០២០ នេះរាល់ព្រឹត្តិការណ៍ធំតូចសុទ្ធតែត្រូវលុបចោលដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ទន្ទឹមនឹងនេះសហរដ្ឋអាមេរិកទទួលបានការអបអរសាទរពីបណ្តាប្រទេសទូទាំងពិភពលោក។
នេះជាលោកអគ្គកុងស៊ុលជប៉ុនប្រចាំការនៅញូវយ៉កឈ្មោះ Yamanouchi Kanji ។ វីដេអូនេះត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានកុងស៊ុល។
តើអ្នកដឹងទេថាតើលោកអគ្គកុងស៊ុលរូបនេះកំពុងច្រៀងចម្រៀងអ្វី? ជាចម្រៀងជាតិរបស់សហរដ្ឋអាមេរិក។
ការសម្តែងនេះត្រូវបានបំផុសគំនិតពីឆាកដ៏ល្បីរបស់សិល្បករតាហ្គីតា Jimi Hendrix ក្នុងពិធីបុណ្យ Woodstock Festival ឆ្នាំ ១៩៦៩ ។
ត្រូវដឹងអំពីវប្បធម៌ និងការសម្តែងទើបអាចច្រៀងបទចម្រៀងដ៏ពិសេសនេះ ដូច្នេះឃើញថាតួនាទីការទូតរបស់លោកYamanouchi Kanji ពិតជាធ្វើបានល្អ។
ទាំងនេះត្រូវបានបង្ហាញតាមរយៈមតិរបស់ប្រជាជនអាមេរិកចំពោះវីដេអូខាងក្រោម។
- ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញតំណាងប្រទេសជប៉ុនបង្ហាញការលេងហ្គីតារបស់គាត់នៅថ្ងៃទិវាជាតិ។
- នេះជាសកម្មភាពតំណាងអោយប្រទេសជប៉ុន និងជនជាតិជប៉ុន។
- សូមអរគុណចំពោះវីដេអូដ៏ពិសេសនេះ។
- ពិភពលោកត្រូវការអ្នកដឹកនាំដែលមានស្មារតីដូចនេះ មើលទៅដូចជាអាមេរិកជាងជនជាតិអាមេរិកទៅទៀត។
- អូ! ខ្ញុំស្រឡាញ់ប្រទេសជប៉ុន ហេតុអ្វីនៅអាមេរិកគ្មាននរណាបែបនេះ? គាត់ពិតជា “ពូកែណាស់” ។
- ភ្លេងជាតិរបស់គាត់ល្អជាងសុន្ទរកថាទិវាជាតិរបស់លោកប្រធានាធិបតី Trump ទៅទៀត។ តើស្ថានកុងស៊ុលជប៉ុនអាចនឹងស្រលាញ់អាមេរិកជាងប្រធានាធិបតីដែរទេ?
- ពិតជាល្អណាស់ដែលជនបរទេសជាច្រើនអោយតម្លៃវប្បធម៌អាមេរិក។
- ហេតុអ្វីក៏អស្ចារ្យម៉្លេះ។
- នេះបទចម្រៀងជាតិដែលខ្ញុំចូលចិត្តជាងគេ វាគួរអោយស្រលាញ់ណាស់។
- គាត់ពិតជាដាក់ចិត្ត និងគំនិតក្នុងការងាររបស់ខ្លួន។
- ការទូតរូបនេះពិតជាអស្ចារ្យមែន!
- សម្តែងតន្រ្តីរ៉ុកដូចជនជាតិអាមេរិក – ឡូយ!
- មិនដែលឃើញការអបអរសាទរទិវាជាតិល្អបែបនេះទេ។
- ជប៉ុនជាមិត្តល្អបំផុតរបស់អាមេរិកនៅអាស៊ី។
ហាក់ដូចជាការអបអរសាទរទទួលបានការសរសើរជាច្រើន។ ខ្ញុំពិតជាឆ្ងល់ថាតើអគ្គកុងស៊ុលរូបនេះអាចនឹងថតវីដេអូប្លែកៗបន្ថែមទៀតនៅឆ្នាំក្រោយដែរឬទេ?
Kengo Abe