ប្រទេសជប៉ុនបង្កើតមនុស្សយន្តប្រើកាំរស្មីអ៊ុលត្រាវីយូដើម្បីកម្ចាត់មេរោគកូវីដ-១៩

ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុននិយាយថាពួកគេបានផ្ទៀងផ្ទាត់ប្រសិទ្ធភាពរបស់មនុស្សយន្តដោយប្រើកាំរស្មីអ៊ុលត្រា​វីយូ​ដើម្បីកម្ចាត់វីរុសកូរ៉ូណា។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/255016/

ក្រុមហ៊ុនមួយនៅសង្កាត់ Itabashi នៃទីក្រុងតូក្យូបានសហការជាមួយរដ្ឋាភិបាលស្រុក និងមន្ទីរពេទ្យ Itabashi នៃ​មហា​វិទ្យាល័យវេជ្ជសាស្ត្រសាកលវិទ្យាល័យ Nihon ដើម្បីផលិតមនុស្សយន្តនេះ។

មនុស្សយន្តមានអំពូលភ្លើងចំនួន ៨ អាចធ្វើចលនាដោយខ្លួនឯង ហើយថែមទាំងអាចបញ្ចេញកាំរស្មីអ៊ុលត្រាវីយូយ៉ាងខ្លាំងលើជញ្ជាំង និងឥដ្ឋដើម្បីសម្លាប់មេរោគផងដែរ។

តាមការឆ្លើយតបសារព័ត៌មានកាលពីថ្ងៃអង្គារអ្នកស្រាវជ្រាវឈ្មោះ Aida Yoko បានអោយដឹងការធ្វើតេស្តលទ្ធភាពបង្ហាញថាបន្ទាប់ពីមនុស្សយន្តបញ្ចេញកាំរស្មីអ៊ុលត្រាវីយូជាក្នុងរយៈពេលកំណត់អាចកម្ចាត់មេរោគរហូតដល់កម្រិត​មិន​អាច​រក​ឃើញទៀត។

គណៈកម្មាធិការក្រុមហ៊ុនផលិតនិយាយថាមនុស្សយន្តត្រូវការការបញ្ជាពីចម្ងាយ ប្រើពេលគ្មានមនុស្សឬនៅពេល​យប់​ព្រោះ​កាំរស្មីអ៊ុលត្រាវីយូអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។ តាមគណៈកម្មាធិការរូបនេះមនុស្សយន្តមានឥទ្ធិពលនៅ​កន្លែង​ដែលមានមនុស្សច្រើន។

បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវនិយាយថាមនុស្សយន្តនេះបានដាក់អោយប្រើនៅមន្ទីរពេទ្យ Itabashi នៃសាកលវិទ្យា​ល័យ Nihon ។ កន្លែង​ជាច្រើនទៀតរួមទាំងផ្សារទំនើបក៏បានសម្រេចចិត្តប្រើមនុស្សយន្តនេះផងដែរ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: