រឿងរ៉ាវជម្នះនឹងជំងឺដែលមិនអាចព្យាបាលបានរបស់តារាបង្ហាញម៉ូតស្រីរហូតដល់ប្រើជើងសិប្បនិម្មិត

ឆ្លងកាត់រយៈពេល ៦ ឆ្នាំមកហើយដែល Kaine បាត់បង់ជើងរបស់ខ្លួនដោយសារជំងឺចម្លែក។

តាំងពីអាយុ ៣ ឆ្នាំ Kaine បានក្លាយជាអ្នកបង្ហាញម៉ូតកុមារី និងសម្តែងក្នុងវិស័យសិល្បៈ Idol ។ រហូតដល់អាយុ ៦ ឆ្នាំ Kaine ត្រូវវិនិច្ឆ័យថាមានជម្ងឺដែលមិនអាចព្យាបាលបាន។ ដោយសារតែជំងឺជើងខាងស្តាំរបស់នាងឡើងដំបៅប្រែទៅជាខ្មៅ ជំងឺធ្ងន់រហូតដល់ថ្នាក់អាចឆក់យកជីវិតរបស់នាង។ ដើម្បីរក្សាជីវិត Kaine ទទួលយកការវះកាត់ជើង ប៉ុន្តែមិនមានន័យថានាងព្រមលះបង់អាជីពជា Idol របស់ខ្លួននោះទេ។

រូបភាព https://news.yahoo.co.jp/articles/516ee3038dbf268aadc55a8416cbf4182d80fb84

ជំងឺដ៏កាចសាហាវ និងការសម្រេចចិត្ត

នាងធ្វើជាអ្នកបង្ហាញម៉ូតតាំងពីអាយុ ៣ ឆ្នាំហើយរហូតដល់អាយុ ១០ ឆ្នាំ Kaine ត្រូវទៅរៀនរបាំដើម្បីពង្រីកអាជីព​របស់នាង។ នាងតែងតែយកចិត្តទុកដាក់សង្កេតមើលមនុស្សជុំវិញខ្លួន ស្មារតីហ្វឹកហាត់ឧស្សាហ៍ព្យាយាម។ ហើយជាលទ្ធផលត្រូវបានជ្រើសរើសចូលក្នុងគម្រោង Idol Group ។

មិនថារវល់យ៉ាងណា Kaine មិនដែលភ្លេចញញឹមស្រស់នោះទេ។

អនាគតភ្លឺស្វាង និងជោគជ័យបែបនេះ ប៉ុន្តែជីវិតរបស់នាងបែរជាជួបឧបសគ្គមិនចេះចប់។ នៅថ្ងៃមួយ Kaine ហូរឈាមច្រមុះ និងរបួសជាំត្រង់ជើងទោះជាមិនត្រូវប៉ះទង្គិចអ្វីក៏ដោយ។

ការឈឺចាប់រាលដាលយឺតៗពីជើងរហូតដល់ដៃជាពិសេសនៅពេលយប់។ វាឈឺចាប់ខ្លាំងធ្វើអោយ Kaine គេងមិនបាន។

ទោះបីជាទៅពិនិត្យនៅមន្ទីរពេទ្យជាច្រើនក៏នៅតែមិនដឹងពីមូលហេតុ។ ជំងឺកាន់តែធ្ងន់ធ្ងរទៅៗរហូតដល់ Kaine មិនអាចដើរបានហើយម្រាមជើងរបស់នាងពិការទាំងស្រុង។

ពេលនោះ Kaine មិនអាចចូលរួមក្នុងពិធីបញ្ចប់ថ្នាក់បឋមសិក្សា ទម្ងន់របស់នាងស្រកសល់ត្រឹម ២៨ គីឡូក្រាម។

រាងកាយត្រូវស៊ូទ្រាំនឹងជំងឺឈឺចាប់ ចំណែកផ្លូវចិត្តរបស់ Kaine ក៏ពិបាកណាស់ដែរ។ ក្នុងពេលនោះមន្ទីរពេទ្យបាន​រក​ឃើញជំងឺហើយស្នើអោយ Kaine កាត់ជើងខាងស្តាំរបស់នាង។

ហេតុផលមួយផ្សេងទៀតដែល Kaine សម្រេចកាត់ជើង ព្រោះបើកាត់ជើងនាងមិនចាំបាច់អង្គុយលើរទេះរុញទៀតទេ ប៉ុន្តែអាចធ្វើចលនាដោយប្រើជើងសិប្បនិម្មិត។

ការវះកាត់ជើងមិនមែនគ្រាន់តែកាត់មួយផ្នែកនៃរាងកាយប៉ុណ្ណោះទេ ការឈឺចាប់បន្ទាប់ពីជាសះស្បើយនៅតែធ្វើ​ទុក្ខ​នាងជារៀងរាល់ខែ។

ភាពសប្បាយរីករាយពេលដែលអាចដើរបាន

ជើងខាងស្តាំរបស់ Kaine ត្រូវបានជំនួសដោយជើងសិប្បនិម្មិត ប្រសិនបើមិនចាប់អារម្មណ៍អ្នកប្រាកដជាមិនដឹងថានោះជាជើងសិប្បនិម្មិតនោះទេព្រោះ Kaine អាចដើរ និងជិះកង់ធម្មតា។

ទោះជាយ៉ាងណាផលប៉ះពាល់នៃថ្នាំបណ្តាលអោយ Kaine កើនទម្ងន់យ៉ាងខ្លាំងរហូតដល់ ៣០ គីឡូក្រាម។ ក្នុងនាមជាតារាបង្ហាញម៉ូតដែលមានជំនឿទុកចិត្តលើរូបរាងរបស់ខ្លួន Kaine ចាប់ផ្តើមគេចមិនហ៊ានថតរូប សូម្បីតែថត​រូប​ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

Kaine សម្រេចចិត្តលះបង់អាជីពជា Idol ធ្វើជាមនុស្សធម្មតាម្នាក់។ ហើយនាងតែងតែរកវិធីបិទបាំងជើងសិប្បនិម្មិតរបស់ខ្លួន។ រហូតដល់ពេលនាងត្រូវគេអញ្ជើញអោយចូលរួមការប្រកួតសម្រាប់នារី និងឈានដល់វគ្គផ្តាច់​ព្រ័ត្រ។ មុនការប្រកួតជុំចុងក្រោយអ្នករៀបចំកម្មវិធីនឹងផ្តល់វគ្គបណ្តុះបណ្តាលទូទៅសម្រាប់បេក្ខជន។ ប៉ុន្តែ Kaine បានបដិសេធមិនចូលរួមដោយភ័យខ្លាចថាមនុស្សនៅជុំវិញដឹងថានាងកំពុងប្រើជើងសិប្បនិម្មិត។ ស្មានថានាងអាច​វិល​ឡប់ទៅរកអាជីពជាតារាបង្ហាញម៉ូតវិញ នៅទីបញ្ចប់គ្រប់យ៉ាងត្រូវរលាយ។

រហូតដល់ខែតុលាឆ្នាំ ២០១៩ Kaine បានផ្លាស់ប្តូរគំនិត។

លោក Usui អ្នកដែលបានមកជួសជុលជើងសិប្បនិម្មិតរបស់ Kaine និយាយរឿងថតរូបលើដំបូងផ្ទះ។ ប្រធាន​បទរូបថតសំដៅលើនារីដែលពិការ ភ្លាមៗនោះ Kaine ក៏យល់ព្រមចូលរួម។

នាងយល់ថានេះជាឱកាសដែលទោះបីនាងបាត់បង់ជើងក៏នាងនៅតែអាចបង្ហាញសម្រស់របស់ខ្លួនផងដែរ។ ចាប់តាំងពីពេលនោះមក Kaine ប្តេជ្ញាចិត្តវិលមកអាជីពជា Idol ហើយទទួលការចូលរួមបណ្តុះបណ្តាល។

បំណងប្រាថ្នារបស់ Kaine គ្រាន់តែចង់ថតរូបអោយបានច្រើន។

នាងចង់បង្ហាញស្នាមញញឹមដែលមិនចេះរីងស្ងួតរបស់ខ្លួនដើម្បីបញ្ជាក់ថាភាពស្រស់ស្អាតអាចកើតមានឡើងមិនថាអ្នក​ទៅជាយ៉ាងណា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: