តើប្រទេសមួយណានាំមុខក្នុងវិស័យផលិតមនុស្សយន្តនៅលើពិភព​លោក?

បច្ចុប្បន្ន​រោងចក្រផលិតមនុស្សយន្តកំពុងកើនឡើង ហើយសូម្បីតែវិស័យផលិតថយន្តក៏កំពុងឆ្ពោះទៅរករថយន្តបើកបរដោយស្វ័យ​ប្រវត្តិ​ផងដែរ។ យើងអាចមើលឃើញថាប្រព័ន្ធ AI កំពុងបង្ហាញតួនាទីយ៉ាងសំខាន់ក្នុងសង្គមសព្វថ្ងៃ។

មនុស្សយន្តកំពុងជំនួសកន្លែងមនុស្សជាបន្តបន្ទាប់ស្ទើរតែគ្រប់វិស័យនៅលើពិភពលោក។

ការពង្រីកខ្លួនក្នុងវិស័យមនុស្សយន្តកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះមូលហេតុដោយសារជំងឺកូវីដ-១៩ ។ នៅក្នុងវិស័យវេជ្ជសាស្ត្រគេប្រើមនុស្សយន្តធ្វើជាគិលានុបដ្ឋាយិកាដើម្បីកាត់បន្ថយការចម្លងជំងឺ។ នេះជាគិលានុបដ្ឋាយិកាមនុស្សយន្តដែលកំពុងធ្វើការនៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកប្រទេសថៃ។

រូបភាព https://roboteer-tokyo.com/archives/11694

មនុស្សយន្តនេះត្រូវបានគេផលិតនៅប្រទេសចិន។

រោងចក្រនៅសៀងហៃបានផលិតមនុស្សយន្តពីរប្រភេទ មនុស្សយន្តប្រភេទទីមួយប្រើសម្រាប់ចែកចាយថ្នាំ និងអាហារជូនអ្នកជំងឺ។ មនុស្សយន្តប្រភេទទីពីរទទួលខុសត្រូវកម្ចាត់មេរោគបន្ទប់អ្នកជំងឺ និងសង្កេតមើលស្ថាន​ភាព​របស់​​អ្នក​ជំងឺ។ មនុស្សយន្តទាំងពីរប្រភេទនេះត្រូវបានគេប្រើច្រើននៅអឺរ៉ុបក្នុងតម្លៃ ១៣,០០០ អឺរ៉ូចំពោះប្រភេទទីមួយ និងតម្លៃ ៤០,០០០ អឺរ៉ូសម្រាប់ប្រភេទពិសេស។

ទោះបីជាតម្លៃថ្លៃតែតម្រូវការក៏ច្រើនណាស់ដែរ ព្រោះមន្ទីរពេទ្យកំពុងខ្វះកម្លាំងមនុស្ស ហើយថែមទាំងអាចធានាសុខភាពបុគ្គលិកសុខាភិបាលផង។ លើសពីនេះមជ្ឈមណ្ឌលថែទាំមនុស្សចាស់ក៏ត្រូវការផលិតនេះដែរ។

មិនត្រឹមតែរោងចក្រផលិតនៅសៀងហៃប៉ុណ្ណោះទេ សក្ដានុពលនៃការអភិវឌ្ឍមនុស្សយន្តរបស់ប្រទេសចិនហាក់ដូច​ជាគ្មានដែនកំណត់ឡើយ។

កាលពីមុនជប៉ុនធ្លាប់នាំមុខក្នុងវិស័យផលិតមនុស្សយន្ត ប៉ុន្តែនៅឆ្នាំ ២០១១ ប្រទេសចិនបានដណ្តើមចំណាត់ថ្នាក់​នេះ។ រហូតដល់ឆ្នាំ ២០១៥ ប្រទេសនេះមានភាគហ៊ុន ១/៤ លើទីផ្សារមនុស្សយន្តពិភពលោក។

តាមការរំពឹងទុកតម្រូវការប្រើប្រាស់មនុស្សយន្តនឹងកើនឡើងជាលំដាប់នាពេលអនាគត រួមទាំងភោជនីយដ្ឋាន និងហាងលក់រាយផងដែរ។ ការអភិឌ្ឍរបស់ប្រទេសចិនបានក្លាយជាបញ្ហាដែលអោយអោយព្រួយបារម្ភសម្រាប់ប្រទេស​​ជប៉ុន និងសហរដ្ឋអាមេរិកជាប្រទេសរីកចម្រើនផ្នែកមនុស្សយន្ត។

ទោះជាយ៉ាងណាក្នុងវិស័យផលិតមនុស្សយន្តរបស់ប្រទេសចិនមានគុណវិបត្តិមួយចំនួន។

ការផលិតមនុស្សយន្តត្រូវមានបច្ចេកវិទ្យាវិញ្ញាបនប័ត្របញ្ជាក់ច្បាស់លាស់។ បើនិយាយពីប៉ាតង់ផលិតមនុស្សយន្តជប៉ុនស្ថិតក្នុងលំដាប់ទី ១ មានភាគហ៊ុន ៤៣% ចំណាត់ថ្នាក់ទី ២ គឺសហរដ្ឋអាមេរិកមានចំនួន ២០% ចំណែក​លេខ ៣ គឺកូរ៉េ ១២,៧% រីឯប្រទេសចិនត្រឹម ៩,៧% ប៉ុណ្ណោះជាប់លេខ ៤ ។

លើសពីនេះប្រសិនបើអ្នកផ្តោតលើប៉ាតង់ដែលទាក់ទងទៅនឹងផ្នែក និងម៉ូឌុលច្នៃប្រឌិតថ្មីដែលជាចំណុចសំខាន់បំផុត​ក្នុង​ការផលិតមនុស្សយន្ត អ្នកប្រាកដជាមើលឃើញភាគរយនៃក្រុមហ៊ុនជប៉ុន។

FANUC 20,2%

Yasukawa Electric 15,9%

Honda 13,6%

ត្រឹមតែក្រុមហ៊ុនផលិតមនុស្សយន្តធំៗទាំង ៣ របស់ជប៉ុនទីផ្សារជាង ៥០% ទៅហើយ។ ក្រៅពីនេះនៅមាន៖

Seiko Epson 6,9%

Panasonic 5%

Sony 4,9%

Mitsubishi 3,7%

មិនមែនជាការនិយាយបំផ្លើសទេពេលនិយាយថាមនុស្សយន្តដែលប្រើទូទាំងពិភពលោកជារបស់ចិន ប៉ុន្តែប្រើបច្ចេក​វិទ្យា​ជប៉ុន។

ដើម្បីទទួលបានបច្ចេកទេសនេះ ជារៀងរាល់ថ្ងៃចិនត្រូវវាយលុកបណ្តាញអុីនធឺណេតព័ត៌មានពីក្រុមហ៊ុនជប៉ុន។

តើជប៉ុនអាចរក្សាចំណែកទីផ្សារនាំមុខរបស់ខ្លួនបានដែរទេ?

ចូរក្រឡេកមើលការប្រកួតប្រជែងនៃបណ្តាប្រទេសដើម្បីក្លាយទៅជាប្រទេសនាំមុខក្នុងវិស័យផលិតមនុស្សយន្ត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: