ចិត្តដាច់ណាស់ … ប្តីប្រពន្ធជួលសណ្ឋាគារទុកចោលកូនស្រីតូចពីរនាក់នៅផ្ទះរយៈពេល ១១ ថ្ងៃមិនខ្វល់

គេហទំព័រ Yahoo News បានអោយដឹងថាប៉ូលីសចាប់ខ្លួនបុរសគ្មានការងារធ្វើម្នាក់អាយុ ២៨ ឆ្នាំ និងប្រពន្ធអាយុ ២៤ ឆ្នាំពីបទសង្ស័យធ្វេសប្រហែសមិនថែទាំកូនស្រីអាយុ ៣ ឆ្នាំម្នាក់ និងកូនស្រីអាយុ ១ ឆ្នាំក្នុងផ្ទះល្វែងរបស់ពួក​គេ​រយៈពេល ១១ ថ្ងៃ។

តាមព័ត៌មានពីប៉ូលីសនិយាយថាបុរសជាប្តីឈ្មោះ Mitsugi Yamamoto គ្មានការងារធ្វើ និងប្រពន្ធឈ្មោះ Kazuki ជាកម្មករតាមរដូវបានសារភាពពីបល្មើសនេះ។ ពួកគេបានសារភាពថាជួលបន្ទប់សណ្ឋាគារហើយស្នាក់នៅទីនោះ​អស់រយៈពេល ១១ ថ្ងៃ ព្រោះចង់មានពេលវេលានៅតែពីរនាក់។

ប៉ូលីសបាននិយាយថាក្មេងទាំង ២ នាក់ដែលត្រូវឪពុកម្តាយទុកចោលក្នុងផ្ទះចន្លោះពីថ្ងៃទី ១១ ដល់ថ្ងៃទី ២១ ខែកក្កដា។ យូរៗម្តងពួកគេយកអាហារអោយកូនញ៉ាំបន្ទាប់មកត្រឡប់ទៅសណ្ឋាគារវិញ។

នៅយប់ថ្ងៃទី ២១ ខែកក្កដាមានគេប្រទះឃើញក្មេងអាយុ ៣ ឆ្នាំម្នាក់វង្វេងផ្លូវក្បែរអគារផ្ទះល្វែង អ្នកធ្វើដំណើរឆ្លងកាត់ជូនដំណឹងទៅប៉ូលីស ហើយក៏ទុកសាក្មេងនោះបណ្តោះអាសន្ននៅប៉ុស្តិ៍ប៉ូលីស។ បីម៉ោងក្រោយមកប៉ូលីសទៅ​ដល់​ផ្ទះក្រុមគ្រួសារនោះ ហើយប្រទះឃើញក្មេងស្រីអាយុ ១ ឆ្នាំម្នាក់នៅផ្ទះតែម្នាក់ឯង។

បន្ទាប់មកក្មេងស្រីទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព លទ្ធផលគ្មានរបួសគ្រោះថ្នាក់ដល់អាយុជីវិតទេ។ ហេតុ​ការណ៍នេះបន្តបង្កអោយមានការខឹងយ៉ាងខ្លាំងពីសំណាក់សាធារណៈជនជប៉ុន ព្រោះមុននោះ​ក៏ធ្លាប់មានករណីស្រដៀងនេះកើតឡើងដែរ។

រូបភាព https://373news.com/_news/?storyid=123171

ករណីមុននោះក៏ជាប់ទាក់ទងនឹងបញ្ហាទុកកូនចោលផងដែរ។ ករណីទាំងពីរនេះកើតឡើងជាបន្តបន្ទាប់ធ្វើអោយសាធារណជនជប៉ុនខឹងសម្បា។ មានមតិជាច្រើននិយាយថាទុកអោយកូនឯករាជ្យជារឿងល្អ ប៉ុន្តែមិនមានន័យថាទុកកូនចោលមិនខ្វល់នៅផ្ទះម្នាក់ឯងនោះទេ។ ក្មេងទាំងពីរនេះនៅតូចពេកមិនអាចមើលថែខ្លួនឯងដោយគ្មានការត្រួតពិនិត្យពីឪពុកម្តាយឡើយ។ 

នៅជប៉ុនមានឪពុកម្តាយមួយចំនួនមិនយកចិត្តទុកដាក់ចំពោះកូនៗរបស់ខ្លួនទេ បែរជានិយាយថាពួកគេកំពុងបណ្តុះបណ្តាលកូនអោយមានភាពឯករាជ្យទៅវិញ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: