ខ្លាំងម្ល៉េះសម្រកទម្ងន់ពី ១៤០ គីឡូក្រាមចុះសល់ ៧០ គីឡូក្រាមក្នុងរយៈពេល ១ ឆ្នាំ
បុរសជនជាតិជប៉ុនបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញអុីនធឺណេតបន្ទាប់ពីស្រកបានជិត ៧០ គីឡូក្រាម។
ថ្មីៗនេះអ្នកប្រើបណ្តាញអុីនធឺណេតមានការងឿងឆ្ងល់ព្រោះតែការផ្លាស់ប្តូររបស់បុរសម្នាក់ដែលរស់នៅប្រទេសជប៉ុន។ គាត់បានចែករំលែកដំណាក់ការសម្រកទម្ងន់របស់ខ្លួនពី ១៤០ គីឡូក្រាមសល់ត្រឹម ៧០ គីឡូក្រាមលើ YouTube ។ ត្រឹមតែរយៈពេល ១ ឆ្នាំរូបរាងរបស់គាត់ផ្លាស់ប្តូរទាំងស្រុង។
រូបភាព https://soranews24.com/
បុរសរូបនេះជា YouTuber ម្នាក់ឈ្មោះថា Ruibosu គាត់បានអោយដឹងថាខ្លួនមានទម្ងន់ ១៤០ គីឡូក្រាមតាំងពីមួយឆ្នាំមុន រហូតដល់គាត់ចាប់ផ្តើមសម្រកទម្ងន់នៅខែកញ្ញាឆ្នាំ ២០១៩ ។
លើកនេះ Ruibosu បានសន្យាចំពោះខ្លួនគាត់ថានេះគឺជា “របបតមអាហារចុងក្រោយក្នុងជីវិត” ។ គាត់បានថតវីដេអូហ្វឹកហាត់ និងរបបអាហាររបស់គាត់រយៈពេល ១ ឆ្នាំកន្លងមក បន្ទាប់ពីបង្ហោះវីដេអូទទួលបានអ្នកតាមដានរាប់លានអ្នក។
គាត់សម្រកទម្ងន់ពាក់កណ្តាលចុះសល់ត្រឹម ៦៨,៥ គីឡូក្រាម ជាតិខ្លាញ់ក្នុងរាងកាយក៏ថយចុះពី ៤២,៩% មកត្រឹម ១៨,៦% ។
រូបភាព https://www.asiaone.com/
ដំបូង Ruibosu និយាយថាគាត់ធ្វើលំហាត់ប្រាណទាំងអស់ដែលខ្លួនអាចធ្វើបាន បន្ទាប់មកបន្តលើកអាតែ ហើយនៅទីបំផុតចូលរួមហាត់ kickboxing ជួយបង្កើនការសម្រកទម្ងន់។ មិនថាមេឃកំពុងភ្លៀងឬក្តៅ Ruibosu នៅតែជម្រុញការហាត់ប្រាណយ៉ាងទៀងទាត់។ ការរួមបញ្ចូលគ្នារវាងការធ្វើលំហាត់ប្រាណ និងរបបអាហារតឹងរឹងធ្វើអោយ Ruibosu អាចសម្រេចដៅរបស់ខ្លួនក្នុងការសម្រកទម្ងន់ ៥ គីឡូក្រាមក្នុងមួយខែ។
https://twitter.com/ruibosu0222/status/1293517908153208835?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1293517908153208835%7Ctwgr%5Eshare_3&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F116410.html
ទោះបីមិនទាន់ដឹងច្បាស់អំពីអ្វីដែល Ruibosu ទទួលទាន ប៉ុន្តែនៅក្នុងវីដេអូគាត់បានចែករំលែកថាខ្លួនមិនបរិភោគផ្លែឈើរយៈពេល ២០០ ថ្ងៃដំបូង ដោយគ្រាន់តែបរិភោគបាយ និងសាច់មាន់ស្ទើរតែរាល់ថ្ងៃ។ Ruibosu ទទួលស្គាល់ការតមអាហារពិតជាពិបាកណាស់ “ខ្ញុំមានការលំបាកក្នុងការគ្រប់គ្រងចំណង់របស់ខ្លួន អ្វីៗពិបាកណាស់ ជាពិសេសក្នុងរយៈពេល ២ ខែដំបូង” ។
Ruibosu បានសង្កត់ធ្ងន់ថាខ្លួនគាត់ដឹងថា “គាត់ធាត់ជាងមនុស្សធម្មតា” គាត់បង្ខំត្រូវសម្រកទម្ងន់ក៏ដូចជាជម្រុញអោយអ្នកទាំងអស់គ្នាកុំហាត់ហួសប្រមាណ “សម្រកទម្ងន់អោយបានត្រឹមត្រូវ” ។ ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ Ruibosu តែងតែជៀសវាងរបៀបធ្វើលំហាត់ប្រាណ និងសម្រកទម្ងន់លឿនដើម្បីថែរក្សាសុខភាព។
លទ្ធផលបានបង្ហាញថានៅខែសីហាឆ្នាំ ២០២០ ទម្ងន់របស់ Ruibosu ត្រឹមតែ ៦៨,៥ គីឡូក្រាមស្មើនឹងមនុស្សធម្មតា។ ការប្តេជ្ញាចិត្ត និងការតស៊ូមិនគួរអោយជឿរបស់ Ruibosu បានទទួលការសរសើរពីសំណាក់អ្នកប្រើបណ្តាញអុីនធឺណេត ដោយមនុស្សជាច្រើនអះអាងថា Ruibosu មើលទៅដូចជាអ្នកបង្ហាញម៉ូតបន្ទាប់ពីសម្រកទម្ងន់។
រូបភាព https://www.asiaone.com/
ជាក់ស្តែងវិធីសាស្ត្រសម្រកទម្ងន់របស់បុរស YouTuber រូបនេះត្រូវគេចាត់ទុកថាមានលក្ខណៈវិទ្យាសាស្ត្រ និងសមហេតុផល។ អ្នកជំនាញផ្នែកសុខភាពណែនាំថាមនុស្សម្នាក់គួរតែសម្រកទម្ងន់សន្សឹមៗ ដោយសម្រកទម្ងន់ប្រចាំសប្តាហ៍ចន្លោះពី ០,៤៥ ទៅ ០,៩ គីឡូក្រាម។
AD