ស្ថានទូតជប៉ុនចាប់ផ្តើមទទួលការដាក់ពាក្យស្នើសុំទិដ្ឋាការពីថ្ងៃទី ៨ ខែកញ្ញាតទៅ
«ព័ត៌មានអំពីទិដ្ឋាការទៅប្រទេសជប៉ុន»
ស្ថានទូតជប៉ុនបានចាប់ផ្តើមទទួលការដាក់ពាក្យស្នើសុំទិដ្ឋាការសម្រាប់ការស្នាក់នៅប្រទេសជប៉ុនពីប្រជាជនកម្ពុជាដែលរស់នៅកម្ពុជា ចាប់ពីថ្ងៃទី៨ ខែកញ្ញាតទៅ។ ប្រសិនបើមានគម្រោងស្នើសុំទិដ្ឋាការ សូមចូលអានព័ត៌មានលម្អិតដោយប្រុងប្រយ័ត្ន និងរៀបចំឯកសារតម្រូវការផ្សេងៗ។
រូបភាព https://web.facebook.com/JapanEmbassyCambodia/posts/3113857552075495
តាមរយៈវិធានការនេះ ជនជាតិខ្មែរដែលរស់នៅប្រទេសកម្ពុជាដែលមានវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅស្របតាមគោលបំណងដូចខាងក្រោមអាចដាក់ពាក្យស្នើសុំទិដ្ឋាការបានចាប់ពីថ្ងៃទី ៨ ខែកញ្ញាតទៅ។
(ក) សម្រាប់គោលបំណងបម្រើការងារ ឬស្នាក់នៅរយៈពេលវែងដែលមានឋានៈជានិវាសនជនដូចខាងក្រោម៖
- កម្មសិក្សាការី
- ពលករជំនាញ
- វិស្វករ, អ្នកជំនាញផ្នែកមនុស្សសាស្រ្ត, ការងារសេវាកម្មអន្តរជាតិ
- ការផ្ទេរទីកន្លែងបម្រើការងារ
- ការងារគ្រប់គ្រង
- អ្នកថែទាំមនុស្សចាស់
- ការងារវិជ្ជាជីវៈជាន់ខ្ពស់
- សកម្មភាពដែលត្រូវបានកំណត់ (Start-up)
ឯកសារតម្រូវការ
១. លិខិតឆ្លងដែន
២. ពាក្យស្នើសុំទិដ្ឋាការ (មានបិតរូបថត1សន្លឹក ទំហំ4.5cmx4.5cm, ផ្ទៃពណ៌ស)
- អាចទទួលយកនៅបញ្ជរកុងស៊ុលផងដែរ។
៣. វិញ្ញាបនបត្របញ្ជាក់ពីសិទ្ធិរស់នៅ
៤. (ករណីវិញ្ញាបនបត្របញ្ជាក់ពីសិទ្ធរស់នៅផុតសុពលភាព) លិខិតបញ្ជាក់ពីក្រុមហ៊ុន ឬសមាគមទទួលនៅប្រទេសជប៉ុន (ចុចទីនេះសម្រាប់ព័ត៌មានលម្អិត)
៥. កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័កចំនួន ១៤ ថ្ងៃ (PDF/WORD) 2ច្បាប់ (អាចយកច្បាប់ចម្លងបាន)
- ក្រុមហ៊ុន ឬសមាគមទទួលនៅប្រទេសជប៉ុនជាអ្នករៀបចំឯកសារនេះ
៦. កម្រងសំណួរ
- សាមីជនដាក់ពាក្យស្នើសុំត្រូវជាអ្នកបំពេញ និងចុះហត្ថលេខា។
- សូមភ្ជាប់មកនូវក្រដាសកម្រងសំណួរចុងក្រោយបំផុតស្តីអំពីប្រវត្តិ និងគម្រោងធ្វើដំណើរអំឡុងពេល COVID-19 (បច្ចុប្បន្នភាពថ្ងៃទី ៤ ខែកញ្ញា ver. 13)។
** អ្នកដែលចូលប្រទេសជប៉ុនតាមរយៈវិធានការជាជំហានសម្រាប់ការស្នាក់នៅនេះ តម្រូវឱ្យនៅដាច់ដោយឡែក ១៤ ថ្ងៃដោយស្នាក់នៅផ្ទះរបស់ខ្លួនជាដើម។
** ការពិនិត្យសម្រេចលើទិដ្ឋាការ ត្រូវការរយៈពេល ១០ ថ្ងៃ (ថ្ងៃធ្វើការ) គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។
** ចំពោះពាក្យស្នើសុំដែលបានដាក់រួច ក៏ត្រូវការរយៈពេល ១០ ថ្ងៃក្រោយស្ថានទូតបានទទួលឯកសារបន្ថែមផ្សេងៗរួមបញ្ចូលទាំងកិច្ចសន្យានៃភាគីជប៉ុនផងដែរ។
(ខ) សម្រាប់ការស្នាក់នៅរយៈពេលខ្លី ក្នុងគោងបំណងពាណិជ្ជកម្ម
ឯកសារតម្រូវការ
១. លិខិតឆ្លងដែន
២. ពាក្យស្នើសុំទិដ្ឋាការ (មានបិតរូបថត ១ សន្លឹក ទំហំ4.5cmx4.5cm, ផ្ទៃពណ៌ស)
- អាចមកទទួលនៅបញ្ជរកុងស៊ុលផងដែរ។
៣. លិខិតបញ្ជាក់ការងាររបស់សាមីជន
៤. លិខិតបញ្ជាក់មូលហេតុនៃការអញ្ជើញ
៥. លិខិតធានា
៦. កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័កចំនួន ១៤ ថ្ងៃ (PDF/WORD) ច្បាប់ដើម1ច្បាប់ និងច្បាប់ចម្លង 1ច្បាប់
- ក្រុមហ៊ុនឬភ្នាក់ងារទទួលនៅប្រទេសជប៉ុនជាអ្នករៀបចំឯកសារនេះ
៧. កម្រងសំណួរ
- សាមីជនដាក់ពាក្យស្នើសុំត្រូវជាអ្នកបំពេញ និងចុះហត្ថលេខា។
- សូមភ្ជាប់មកនូវក្រដាសកម្រងសំណួរចុងក្រោយបំផុតស្តីអំពីប្រវត្តិ និងគម្រោងធ្វើដំណើរអំឡុងពេល COVID-19 (បច្ចុប្បន្នភាពថ្ងៃទី ៤ ខែកញ្ញា ver. 13)។
** អ្នកដែលចូលប្រទេសជប៉ុនតាមរយៈវិធានការជាជំហានសម្រាប់ការស្នាក់នៅនេះ តម្រូវឱ្យនៅដាច់ដោយឡែក ១៤ ថ្ងៃដោយស្នាក់នៅផ្ទះរបស់ខ្លួនជាដើម។
** ការពិនិត្យសម្រេចលើទិដ្ឋាការ ត្រូវការរយៈពេល ១០ ថ្ងៃ (ថ្ងៃធ្វើការ) គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។