បុរសជនជាតិជប៉ុនម្នាក់ធ្វើអត្តឃាតបន្ទាប់ពីចាក់សម្លាប់អតីតមិត្តស្រីរហូតដល់ស្លាប់
បុរសអាយុ ៣៤ ឆ្នាំម្នាក់បានធ្វើអត្តឃាតលោតពីលើអាផាតមិនបន្ទាប់ពីសម្លាប់អតីតមិត្តស្រីអាយុ ៣៨ ឆ្នាំ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអាទិត្យនៅទីក្រុងតូក្យូ។
យោងតាមព័ត៌មានពីប៉ូលីសបានអោយដឹងថាកាលពីថ្ងៃទី ៣០ ខែសីហាសាកសពរបស់ស្រ្តីរងគ្រោះឈ្មោះ Asami Noguchi អាយុ ៣៨ ឆ្នាំត្រូវបានប្អូនប្រុសប្រទះឃើញក្នុងផ្ទះរបស់នាងនៅសង្កាត់ Nakano ទីក្រុងតូក្យូប្រទេសជប៉ុនវេលាម៉ោងប្រហែល ១០ ព្រឹក។ ទូរទស្សន៍ Fuji TV រាយការណ៍ថារាងកាយរបស់ Asami Noguchi ហូរឈាមយ៉ាងខ្លាំងដោយសាររបួស។
រូបភាព https://www.saokul.com
ប្អូនប្រុសរបស់នាងហៅទូរស័ព្ទទៅប៉ូលីស ភ្លាមៗនោះនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែមិនអាចសង្គ្រោះបាន។ លទ្ធផលធ្វើកោសល្យវិច័យបង្ហាញថា Noguchi មានរបួសជាច្រើនលើក្បាល មុខ និងកន្លែងផ្សេងទៀត។ ស្នាមរបួសដែលធ្ងន់បណ្តាលអោយស្លាប់ស្ថិតនៅក្រោយខ្នងត្រង់សួត។
មុននោះវេលាម៉ោងប្រហែល ៦ ព្រឹកសាកសពអតីតសង្សាររបស់ Noguchi ត្រូវបានគេរកឃើញក្នុងបរិវេណអាផាតមិនចម្ងាយប្រហែល ២ គីឡូម៉ែត្រ។ ប៉ូលីសបានអោយដឹងថាគាត់លោតពីជាន់ទី ៧ ស្លាប់នៅកន្លែងកើតហេតុ។
ជនសង្ស័យត្រូវគេស្គាល់ថាជាអតីតមិត្តប្រុសរបស់ជនរងគ្រោះអាយុ ៣៤ ឆ្នាំ នៅក្បែរកន្លែងកើតហេតុកាមេរ៉ាសុវត្ថិភាពបង្ហាញថាបុរសនោះមកជួលឡានវេលាម៉ោងប្រហែល ៣ៈ៣០ នាទីព្រឹក។ គាត់បានចាកចេញពីកន្លែងនោះវេលាម៉ោង ៤ ព្រឹក។ ឡានជួលចតខាងក្រៅអាផាតមិនពីកន្លែងដែលគាត់លោតចុះ ហើយកាំបិតប្រឡាក់ឈាមត្រូវបានគេរកឃើញក្នុងរថយន្ត។
រូបភាព https://www.saokul.com
ប៉ូលីសនិយាយថា Noguchi និងបុរសនោះស្គាល់គ្នាពេលពួកគេទាំងពីរនាក់ធ្វើការក្នុងហាងលក់នំ ហើយមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ ទោះយ៉ាងណាគាត់ត្រូវគេចោទប្រកាន់កាលពីខែសីហាឆ្នាំមុនពីបទប្រើអំពើហិង្សាច្រើនដងកាលពីខែឧសភា និងខែកក្កដា ប៉ុន្តែពួកគេទាំងពីរបានដោះស្រាយដោយខ្លួនឯង។
កាលពីខែវិច្ឆិកាគាត់តែងបង្ហាញខ្លួនក្បែរហាងលក់នំជាកន្លែងដែល Noguchi ធ្វើការរហូតដល់នាងរាយការណ៍ប្រាប់ប៉ូលីស។ បន្ទាប់ពីរឿងនោះប៉ូលីសតែងតែមកពិនិត្យមើលស្ថានភាពរបស់ Noguchi រាល់ខែរហូតដល់ចុងខែមេសាកន្លងទៅនាងបាននិយាយថាអតីតមិត្តប្រុសរបស់នាងលែងរំខាននាងទៀតហើយ។
ប៉ុន្តែមិននឹកស្មានដល់អតីតសង្សារឆ្កួតរូបនេះបានសម្លាប់សង្សាររបស់ខ្លួន។ មុនពេលប្រព្រឹត្តទង្វើដ៏ព្រៃផ្សៃរបស់ខ្លួន គាត់បានបង្ហោះលើបណ្តាញសង្គម Instagram និយាយថាគាត់កំពុងគិតចង់សម្លាប់ខ្លួន ហើយទម្លាក់កំហុសលើអតីតមិត្តស្រីរបស់គាត់ឈ្មោះ Noguchi បានធ្វើអោយគាត់ក្លាយជាបែបនេះ។
AD