ប្រទេសជប៉ុនបន្ធូរការរឹតត្បិតច្រកចូលសម្រាប់ប្រជាជនមកពីកម្ពុជា និងប្រទេសមួយចំនួនទៀត
រដ្ឋាភិបាលជប៉ុនចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតច្រកចូលសម្រាប់ប្រជាជនមកពីតៃវ៉ាន់ ម៉ាឡេស៊ី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាចាប់ពីថ្ងៃអង្គារនេះ។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/254824/
បច្ចុប្បន្នអ្នកស្នាក់នៅរយៈពេលវែងដូចជាពលករបរទេសអាចធ្វើដំណើរចេញចូលរវាងជប៉ុន និងប្រទេសដែលបានរៀបរាប់ខាងលើ។
ការផ្លាស់ប្តូរនេះផ្អែកលើគោលជំហររបស់រដ្ឋាភិបាលជប៉ុនអនុញ្ញាតអោយប្រទេស និងទឹកដីដែលបានគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ ។
ហើយប្រទេសជប៉ុនក៏បានបន្ធូរបន្ថយការរឹតត្បិតច្រកចូលសម្រាប់ប្រជាជនស្នាក់នៅរយៈពេលវែងមកពីប្រទេសវៀតណាម និងថៃ។
រដ្ឋាភិបាលមានគោលបំណងឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសសឹង្ហបូរីនៅខែនេះដោយប្រទេសទាំងពីរនឹងអនុញ្ញាតអោយចូលសម្រាប់ប្រជាជនដែលស្នាក់នៅរយៈពេលវែង និងខ្លីផងដែរ។
នៅទីក្រុងតូក្យូក៏កំពុងពិភាក្សាជាមួយប្រទេសចិន កូរ៉េ និងអូស្រ្តាលីដោយសង្ឃឹមថាស្តារសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនឡើងវិញតាមរយៈការបើកព្រំដែនរបស់ខ្លួនបណ្តើរៗ។
Japo Cambodia