សេវាកម្មបុរស Shipper សាច់ដុំពោះ ៦ កង់ជួយបង្កើនការលក់​របស់​ភោជនីយដ្ឋានស៊ូស៊ីនៅជប៉ុនយ៉ាងខ្លាំង

ភោជនីយដ្ឋានស៊ូស៊ីមួយនៅជប៉ុនបញ្ជូនកីឡាករសាច់ដុំធ្វើជាដឹកជញ្ជូនម្ហូបដើម្បីទាក់ទាញភ្ញៀវកំឡុងពេលជំងឺ​រាត​​ត្បាត។ ជាការពិតណាស់ជប៉ុនជាប្រទេសមានការច្នៃប្រឌិតប្លែកៗទាំងក្នុងជីវិតប្រចាំថ្ងៃ និងសេវាកម្ម។

ក្រោមស្ថាន​ភាពជំងឺកូវីដ-១៩ រាតត្បាតនៅជុំវិញពិភពលោក វិស័យជំនួញជាច្រើនរងផលប៉ះពាល់យ៉ាងខ្លាំង។ អាជីវកម្ម​ជា​ច្រើន​ត្រូវបង្ខំអោយបិទ ខណៈពេលដែលអាជីវកម្មខ្លះមិនរកបានប្រាក់ចំណេញ។ ក្នុងគ្រាលំបាកបែបនេះ​អាជីវកម្ម​ភោជនីយដ្ឋាន និងសណ្ឋាគារប្រឈមនឹងបញ្ហាធ្ងន់ជាងគេលើពិភពលោក។

ម្ចាស់ភោជនីយដ្ឋានស៊ូស៊ីឈ្មោះ Masanori Sugiura អាយុ ៤១ ឆ្នាំជាម្ចាស់ជំនាន់ទី ៣ នៃភោជនីយដ្ឋានស៊ូស៊ីនៅ Anjo ខេត្ត Aichi ។ ទន្ទឹមនឹងនេះគាត់ក៏ជាកីឡាករសាច់ដុំផងដែរ។ ម្ចាស់ភោជនីយដ្ឋានរូបនេះធ្លាប់ចូលរួមប្រកួតប្រជែងក្នុងវ័យ ៣០ ឆ្នាំ និងទទួលបានចំណាត់ថ្នាក់លេខ ៣ ពានរង្វាន់ជើងឯកពិភពលោកដែលប្រារព្ធធ្វើឡើងកាលពីខែកុម្ភៈឆ្នាំ ២០២០ ។

តាំងពីពេលជំងឺរាតត្បាតអាជីវកម្មភោជនីយដ្ឋានជួបប្រទះការលំបាកជាច្រើន ចាប់ពីខែមេសារហូតដល់ខែមិថុនា​ចំណូល​ភោជនីយដ្ឋានជាមធ្យមប្រហែល ១០០ លានយ៉េន ប៉ុន្តែបច្ចុប្បន្នធ្លាក់ចុះសល់ ១០ លានយ៉េន។ បញ្ហានេះធ្វើអោយលោក Masanori Sugiura ត្រូវកាត់បន្ថយចំនួនបុគ្គលិកពីចំនួន ៥០ នាក់សល់ត្រឹម ៤ នាក់។

នៅពេលដែលភោជនីយដ្ឋានផ្សេងទៀតចាប់ផ្តើមផ្តល់សេវាដឹកជញ្ជូនអាហារលោក Sugiura ក៏សម្រេចបង្កើតក្រុម​ដឹក​ជញ្ជូនមានឈ្មោះថា Delivery Macho – កីឡាករសាច់ដុំដែលរួមមានបុរសមាឌធំខ្ពស់ ៦ នាក់ដឹកជញ្ជូនអាហារ​ទៅដក់ផ្ទះភ្ញៀវ។ ហើយចំណែកម្ចាស់ភោជនីយដ្ឋានក៏ចូលរួមក្នុងក្រុមនេះដែរ។ បុគ្គលិកដឹកជញ្ជូនអាចថត​រូប​ជា​មួយ​អតិថិជន​តែក៏មិនភ្លេចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពផងដែរ។

បន្ទាប់ពីគេហទំព័រសេវាកម្មបើកជាផ្លូវការភ្ញៀវបញ្ជាទិញកើនឡើងយ៉ាងខ្លាំង។ លោក Sugiura បានអោយដឹង​បន្ថែម​ថា​ភោជនីយដ្ឋានទទួលការបញ្ជាទិញពី ៨-១០ ការកម្មង់ក្នុងមួយថ្ងៃ។ ហើយម្ចាស់ភោជនីយដ្ឋានកំពុងបន្តជ្រើសរើសអ្នកដឹកជញ្ជូនសាច់ដុំបន្ថែមនៅទីក្រុងតូក្យូ។

មិនត្រឹមតែប៉ុណ្ណឹងលោក Masanori Sugiura ក៏ចង់រៀបចំកម្មវិធីធ្វើត្រីធូណានៅក្រៅប្រទេសជាមួយនឹង Shipper ដ៏ពិសេស​ទាំងនេះផងដែរ។

តើអ្នកចង់ទទួលបានការដឹកជញ្ជូនអាហារពីបុរសសាច់ដុំទាំងនេះដែរឬទេ???

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: