តើជនជាតិជប៉ុនដោះស្រាយបញ្ហាដែលពួកគេជួបនៅលើយន្តហោះដូចម្តេច?
បច្ចុប្បន្នយន្តហោះគឺជាមធ្យោបាយធ្វើដំណើរលឿន និងងាយស្រួលបំផុត។ អ្នកប្រាកដជាធ្លាប់ប្រទះបញ្ហាជាច្រើនលើយន្តហោះ។
រូបភាព https://beauty-men.jp/110434
នៅពេលមនុស្សច្រើនឡើងយន្តហោះក្នុងពេលតែមួយការរំខានជៀសមិនរួចឡើយ ចន្លោះកាប៊ីនតូចចង្អៀតអាចនឹងធ្វើអោយអ្នកថប់អារម្មណ៍។ តើអ្នកនឹងធ្វើអ្វីពេលនោះ?
ជាដំបូងយើងតែងជួបបញ្ហាជាមួយមនុស្សអង្គុយក្បែរ។ មនុស្សមួយចំនួនអង្គុយប្រជ្រៀតអ្នកដទៃជាពិសេសកន្លែងដាក់ដៃលើយន្តហោះ។ បញ្ហានេះប្រាកដជាធ្វើអោយអ្នកមានអារម្មណ៍មិនល្អ។
នៅលើពិភពលោកជាមធ្យមមនុស្សចំនួន ៤៥% ធ្លាប់ជួបបញ្ហានេះហើយនិយាយផ្ទាល់ជាមួយអ្នកអង្គុយក្បែរ។ ប៉ុន្តែភាគច្រើនជនជាតិជប៉ុនពួកគេនៅស្ងៀមហើយទ្រាំ។
អ្នកអង្គុយក្រោយទាត់កៅអីខាងមុខ។
ស្រដៀងគ្នានេះដែលតាមស្ថិតិមាន ៤០% អ្នកងាកមកត្អូញត្អែរពេលជួបបញ្ហានេះ។ ចំណែកជនជាតិពួកគេមិនធ្វើអ្វីព្រោះគិតថាភាគីគ្មានចេតនា (ឬមិនចង់និយាយ) ។
និយាយអញ្ចឹងខ្ញុំនឹងចែករំលែកការណែនាំរបស់ជនជាតិជប៉ុនក្នុងការជ្រើរើសកៅអីអង្គុយល្អបំផុត។
តើអ្នករើសយកកន្លែងអង្គុយជិតបង្អួចឬក្បែរផ្លូវចេញចូល? តាមស្តង់ដារពិភពលោកមនុស្សភាគច្រើនជ្រើសរើសអង្គុយក្បែរបង្អួច។ ព្រោះបើអង្គុយក្បែរផ្លូវចេញចូលអាចនឹងត្រូវរំខានដោយបុគ្គលិកឬត្រូវក្រោកឈរអោយអ្នកអង្គុយក្នុងចេញទៅបន្ទប់ទឹក។
ចំពោះជនជាតិជប៉ុនមានទំនោររើសយកកន្លែងអង្គុយត្រង់ច្រកផ្លូវចេញចូល ហេតុអ្វី? ដោយសារពេលពួកគេត្រូវទៅបង្គន់ពួកគេមិនចាំបាច់រំខាននរណាម្នាក់ឡើយ។
សរុបសេចក្ដីជនជាតិជប៉ុនមិនសូវនិយាយជាមួយអ្នកដទៃទេ នេះជាមូលហេតុពួកគេមានទំនោរអត់ទ្រាំ។ ទោះយ៉ាងណាមិនមានន័យថាជនជាតិជប៉ុនគ្រប់គ្នាសុទ្ធតែដូចគ្នានោះទេ។ ក្នុងនាមខ្ញុំជាជនជាតិជប៉ុនក៏ត្អូញត្អែរបើមាននរណាម្នាក់រំខាននៅលើយន្តហោះ ហើយខ្ញុំតែងរើសយកកៅអីអង្គុយក្បែរបង្អួចកុំអោយគេរំខាន។
នេះប្រហែលមកពីខ្ញុំនៅបរទេសមួយរយៈយូរ។
Kengo Abe