សមាជិកសភាធ្វើយុទ្ធនាការដើម្បីទទួលបានសន្លឹកឆ្នោតបន្តតំណែងជានាយករដ្ឋមន្រ្តី
សមាជិកសភាដែលប្រកួតប្រជែងតំណែងដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងខិតខំដណ្តើមសន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតីរបស់គណបក្សដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញានេះ។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/254560/
កាលពីថ្ងៃសៅរ៍ប្រធានការិយាល័យខុទ្ទកាល័យលោក Suga Yoshihide បានប្រកាសអំពីអទិភាពរបស់ខ្លួនលើបណ្តាញអុីនធឺណេត។
លោក Suga បានដាក់ចេញនូវពាក្យស្លោកដែលសង្កត់ធ្ងន់លើ “ភាពទីពឹងខ្លួន ជួយគ្នាទៅវិញទៅមក ជំនួយសាធារណៈ និងការរួបរួមគ្នាក្នុងសង្គម” ។
លោកបាននិយាយថាលោកនឹងចាត់វិធានការស្តារសេដ្ឋកិច្ចឡើងវិញព្រមទាំងការពារកុំអោយជំងឺកូវីដ-១៩ ឆ្លងរាលដាលទៀតផង។ លោកក៏និយាយបន្ថែមថាលោកនឹងខិតខំប្រឹងប្រែងដើម្បីធានាថានៅពាក់កណ្តាលឆ្នាំក្រោយមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនជប៉ុនទាំងអស់។
លើសពីនេះលោកក៏ផ្តល់អទិភាពដល់យន្តការគ្រប់គ្រងរដ្ឋបាលបញ្ឈររវាងទីភ្នាក់ងាររដ្ឋាភិបាល និងការស្តារសេដ្ឋកិច្ចមូលដ្ឋាន។
កាលពីថ្ងៃអាទិត្យនេះលោក Suga មានវត្តមាននៅការិយាល័យរបស់នាយករដ្ឋមន្រ្តីដើម្បីដឹកនាំដោះស្រាយបញ្ហាព្យុះដែលកំពុងជះឥទ្ធិពលនៅតំបន់ភាគនិរតីនៃប្រទេសជប៉ុន។
សមាជិកសភាពីររូបទៀតចេញទៅតំបន់មូលដ្ឋានដើម្បីបញ្ចុះបញ្ចូលទទួលការគាំទ្រសន្លឹកឆ្នោត។
អ្នកគ្រប់គ្រងគោលនយោបាយរបស់ LDP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសលោក Kishida Fumio បានធ្វើដំណើរទៅកាន់តំបន់ Yamanashi និង Shizuoka ដើម្បីជួបជាមួយសមាជិកគណបក្សនៅទីនោះ។
អតីតអគ្គលេខាធិការគណបក្ស LDP លោក Ishiba Shigeru បានទៅដល់ទីក្រុង Fukuoka ហើយក៏បានចូលរួមក្នុងកម្មវិធីទូរទស្សន៍។
ក្នុងចំណោមបេក្ខជនទាំង ៣ រូបលោក Suga ជាអ្នកទទួលបានការគាំទ្រច្រើនបំផុតក្នុងបក្ស។ លោក Kishida និងលោក Ishiba គ្រោងនឹងបន្តធ្វើយុទ្ធនាការ និងប្រកាសអំពីគោលនយោបាយរបស់ខ្លួនលើបណ្តាញអុីនធឺណេតដើម្បីទទួលបានការគាំទ្រ។
យុទ្ធនាការបោះឆ្នោតនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃអង្គារទី ១៤ ខែកញ្ញានេះ។ សមាជិកសភា LDP ចំនួន ៣៩៤ រូបនឹងបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មី។ ក្រៅពីនេះគណបក្សនីមួយៗតាមបណ្តាខេត្តចំនួន ៤៧ ទូទាំងប្រទេសមានសំលេងតំណាងចំនួន ៣ ។
នៅថ្ងៃទី ១៦ ខែកញ្ញាប្រធានគណបក្សថ្មីប្រាកដជាឈ្នះឆ្នោតនៅក្នុងសភាព្រោះសភាត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធ LDP ។
អ្នកឈ្នះនឹងបន្តតំណែងពីលោកនាយករដ្ឋមន្រ្តី Abe Shinzo ដែលកាលពីខែមុនគាត់បានប្រកាសលាឈប់ដោយសារបញ្ហាសុខភាព។
Japo Cambodia