ហាង Family Mart សាកល្បងមនុស្សយន្តឆ្មាខ្មៅជួយដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរនៅជប៉ុន
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះព្រោះតែហាងលក់ទំនិញរួមទាំងលក្ខខណ្ឌជ្រើសរើសបុគ្គលិកមានភាពតឹងរឹង។ នៅជប៉ុនហាងលក់ទំនិញកំពុងប្រឈមនឹងវិបត្តិខ្វះបុគ្គលិកយ៉ាងខ្លាំង។ នៅមុខហាងលក់ទំនិញដូចជា Lawson 7- Eleven និង Family Mart មានបិទប្រកាសជ្រើសរើសបុគ្គលិក។
រូបភាព https://japantoday.com/
ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មហាងលក់ទំនិញមួយចំនួនបានងាកទៅរកបច្ចេកវិទ្យាសម្រាប់ផ្គត់ផ្គង់តម្រូវការ។ បច្ចុប្បន្នហាង Lawson កំពុងធ្វើការសាកល្បងប្រព័ន្ធទូទាត់ប្រាក់ ចំណែក Family Mart ប្រើមនុស្សយន្ត Model-T -ល- ។
ការរចនាផលិតដោយក្រុមហ៊ុនរ៉ូបូតជប៉ុន Telexistence, Model-T អាចបញ្ជាអោយធ្វើចលនាពីចម្ងាយ។
រូបភាព https://japantoday.com/
នៅក្នុងវីដេអូសាកល្បងបង្ហាញថារ៉ូបូត Model-T ធ្វើចនលាក្រោមការបញ្ជារបស់បុរសម្នាក់អង្គុយក្នុងការិយាល័យចម្ងាយប្រហែល ៨ គីឡូម៉ែត្រ។ មនុស្សយន្ត Model-T អាចរៀបចំឥវ៉ាន់ដាក់លើធ្នើដែលជាទូទៅការងារនេះត្រូវការបុគ្គលិកយ៉ាងតិច ២ នាក់ ម្នាក់មើលហាងម្នាក់ទៀតរៀបចំទំនិញ។
ដើម្បីដោះស្រាយបញ្ហានេះយើងគ្រាន់តែត្រូវការបុគ្គលិកមើលហាងម្នាក់ប៉ុណ្ណោះ ចំណែកមនុស្សយន្តទទួលបន្ទុករៀបចំទំនិញ។
អ្វីដែលប្លែកមនុស្សយន្ត Model-T មើលទៅដូចឆ្មាខ្មៅ RoboCop 2 រូបរាងស្អាត និងតូចជាងការរចនារ៉ូបូតមុនៗរបស់ជប៉ុន។
បន្ទាប់ពីវីដេអូត្រូវបានបង្ហោះលើបណ្តាញសង្គមក៏ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ភាគច្រើនទទួលមតិយោបល់វិជ្ជមាន និងការរំពឹងទុកជាច្រើន។ សង្ឃឹមថាឆាប់ៗនេះយើងនឹងឃើញមនុស្សយន្តឆ្មាបង្ហាញខ្លួនតាមហាងលក់ទំនិញក្នុងតំបន់។
“ខ្ញុំពិតជាទន្ទឹងរង់ចាំមើលមនុស្សយន្តដែលគេបញ្ជាអោយធ្វើការពីចម្ងាយណាស់”
“ខ្ញុំក៏ចង់ឃើញការបញ្ជាមនុស្សយន្តណាស់ដែរ”
“ល្បឿនហាក់ដូចជាយឺតបន្តិច តើវាពិតជាចំណាយតិចជាងមនុស្សដែរឬទេ?”
“ថ្មីៗនេះហាងលក់ទំនិញស្ទើរតែមិនអាចជួលបុគ្គលិក ដូច្នេះមនុស្សយន្តអាចនឹងជំនួសកន្លែង”
“ខ្ញុំធ្លាប់ទៅ Toshima ប៉ុន្តែហាក់ដូចជាមិនអាចរកទិញភេសជ្ជៈដែលខ្ញុំចូលចិត្តសោះ”
“ពួកគេគួរតែបង្កើតរ៉ូបូតដែលមើលទៅដូច Famichiki Senpai (រូបមាន់បំពងដ៏ល្បីរបស់ Family Mart)”
“ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ ហើយក៏ចង់បានមនុស្សយន្តមួយចេញក្រៅ និងធ្វើកិច្ចការទាំងអស់ជំនួសខ្ញុំផងដែរ” ។
រូបភាព https://www.reuters.com/
គម្រោងនេះផ្អែកលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុនក្នុងការប្រើមនុស្សយន្តជាប្រភពកម្លាំងពលកម្មដែលទទួលការគ្រប់គ្រងពីមនុស្សគ្រប់វ័យ និងមិនកំណត់លើរាងកាយក្នុងឆ្នាំ ២០៥០ ។
នៅពេលល្បឿន និងប្រព័ន្ធដំណើរការប្រសើរឡើងគម្រោងនេះនឹងចាប់ផ្តើមតាមហាងលក់ទំនិញជប៉ុន។
AD