នៅជប៉ុនជនសអនាថាមួយចំនួនក្លាយជាទាសករនៃគ្រឿងស្រវឹង

ប្រទេសជប៉ុនត្រូវគេចាត់ទុកជាប្រទេសសុវត្ថិភាព ប៉ុន្តែនៅតែមានតំបន់មួយចំនួនគ្មានសុវត្ថិភាព។ នៅក្នុងទីក្រុង​កន្លែងខ្លះមានវត្តមានជនអនាថាគ្មានផ្ទះសម្បែង គ្មានការងារធ្វើ ហើយថែមទាំងផឹកស្រារាល់ថ្ងៃ។ ជាការពិតមិន​មែន​អ្នកគ្មាន​ផ្ទះសម្បែងទាំងអស់សុទ្ធតែញៀនស្រានោះទេ ប៉ុន្តែទិដ្ឋភាពអ្នកគ្មានផ្ទះសម្បែង និងដបស្រាដូចជារឿងធម្មតានៅជប៉ុន។

រូបភាព https://tocana.jp/2020/08/post_165330_entry.html

ហេតុ​អ្វីបានជាមនុស្សទាំងនេះមិនទៅរកការងារធ្វើ ហើយបើមានប្រាក់ទិញស្រាផឹកហេតុអ្វីមិនទិញសម្លៀកបំពាក់​ឬ​អាហារ?

នៅក្នុងទីក្រុងមានម៉ាស៊ីនលក់ស្រាចាស់ឡើងពណ៌ក្នុងតម្លៃទាបបំផុតមួយដបត្រឹមតែ ៥០ យ៉េន។

ជាទូទៅស្រា Sake ថ្លាតែបើវាប្រែពណ៌សមានន័យថាស្រាខូច។ ស្រាដែលខូចរសជាតិក៏ផ្លាស់ប្តូរផឹកទៅមិនឆ្ងាញ់ឡើយ។ ប៉ុន្តែមនុស្សទាំងនេះមិនខ្វល់ពីរសជាតិទេពួកគេគ្រាន់តែចង់ស្រវឹង បន្ទាប់ពីទិញស្រាផឹកទាល់តែអស់ភ្លាមៗ។

ពួកគេញៀនស្រាដូចជាញៀនថ្នាំអញ្ចឹងដែរ។

មិនត្រឹមតែមនុស្សគ្មានផ្ទះសម្បែងញៀនស្រាប៉ុណ្ណោះទេ មនុស្សមួយចំនួន​ធ្លាក់ខ្លួនគ្មានកន្លែងជ្រកកោនដោយ​សារ​តែ​ញៀន​ស្រា។ បុគ្គលិកមួយចំនួន​ត្រូវបណ្តេញព្រោះផឹកស្រាច្រើនហើយដេកនៅតាមដងផ្លូវ។ អ្នកខ្លះទៀតអោយ​​តែ​ផឹកស្រាឈ្លោះប្រកែកជាមួយថ្នាក់លើទើបត្រូវគេបណ្តេញចេញ។

អ្នកគ្មានផ្ទះសម្បែងខ្លះនិយាយថាពួកគេទទួលបានការងារក្រៅម៉ោងរាល់ថ្ងៃ ប៉ុន្តែចំណាយ ១០០០ យ៉េនដើម្បីទិញស្រាដូច្នេះក៏បាត់ទាំងការងារនោះ។ ស្រាដូចជាឆក់យកកម្លាំងកាយចិត្តរបស់ពួកគេ។

បន្ទាប់ពីបុរសវ័យកណ្តាលគ្មានផ្ទះសម្បែងម្នាក់ផឹកស្រាខូចមានអារម្មណ៍ថាខ្ពើមរអើមក៏ទៅងូតទឹកទន្លេកង្វក់។ នៅលើពោះរបស់គាត់មានស្នាមវះកាត់មហារីក ហើយជំងឺមហារីកនេះក៏បណ្តាលមកពីផឹកស្រាផងដែរ។ ប៉ុណ្ណឹងហើយគាត់នៅតែមិនឈប់ផឹកស្រាទៀត។

ដោយសារតែប្រព័ន្ធរំលាយអាហារមិនល្អបានជារាំងស្ទះ។ នៅពេលជួបបញ្ហានេះគាត់និយាយថាគ្រាន់តែលេបទឹក​កក​ដូចជាស្រឡះ ដូច្នេះអាចញ៉ាំ និងផឹកបន្ត។ បញ្ហាមិនត្រឹមតែប៉ុណ្ណឹងទេ ប្រសិនបើមានជំងឺខ្ញុំគិតថាគួរតែទៅពេទ្យពិនិត្យ។

ក្លាយជាជនអនាថាព្រោះតែស្រា មានជំងឺធ្ងន់ក៏ព្រោះតែស្រា ប៉ុន្តែបុគ្គលរូបនេះនៅតែមិនអាចឈប់ផឹកបាន។ គាត់​​ថែម​ទាំងលើកពីមូលហេតុ​ថារដូវរងានៅជប៉ុនត្រជាក់ណាស់ផឹកស្រាអោយវាកក់ក្តៅ។

ខ្ញុំមានអារម្មណ៍ថាស្រាមិនខុសពីគ្រឿងញៀននោះទេតែបញ្ហាគឺថាសុរាត្រូវបានអនុញ្ញាតស្របច្បាប់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: