កប៉ាល់ដឹកសត្វពាហនៈជិត ៦.០០០ ក្បាល និងសមាជិកនាវិក ៤៣ នាក់បាត់ខ្លួននៅសមុទ្រជប៉ុន

កប៉ាល់ដឹកសត្វពាហនៈជិត ៦.០០០ ក្បាល និងនាវិក ៤៣ នាក់ត្រូវលិចនៅឆ្នេរសមុទ្រជប៉ុនបន្ទាប់ពីទទួលបានសេចក្តីរាយ​ការណ៍ថាបាត់ម្ចាស់ការម៉ាសុីនដោយសារព្យុះ Maysak មានតែមនុស្សម្នាក់នៅរស់ប៉ុណ្ណោះ។

សារព័ត៌មានជប៉ុន NHK បានរាយការណ៍កប៉ាល់នេះចុះបញ្ជីនៅ Panama ឈ្មោះថា Gulf Livestock 1 បានហៅទូរស័ព្ទ​សង្គ្រោះនៅសមុទ្រចិនខាងកើតនាព្រឹកថ្ងៃពុធភាគខាងលិចកោះ Amami Oshima ភាគនិរតីនៃប្រទេស​ជប៉ុន។

រូបភាព https://www.abc.net.au/

កប៉ាល់នេះធ្វើដំណើរពី Napier ដែលជាទីក្រុងកំពង់ផែនៅ New Zealand កាលពីថ្ងៃទី ១៤ ខែសីហារួមជាមួយសត្វចំនួន ៥៨៦៧ ក្បាល។ តាមការធ្វើដំណើរកប៉ាល់ទៅដល់កំពុងផែ Jingtang ទីក្រុង Tangshan ខេត្ត Hebei ភាគខាងជើងប្រទេសចិន។ នៅលើ​កប៉ាល់​មាននាវិកជនជាតិហ្វីលីពីន ៤០ នាក់ ជនជាតិអូស្ត្រាលី ២ នាក់ និងជន​ជាតិ New Zealand ២ នាក់ ពេលវេលាធ្វើដំណើរប្រហែល ១៧ ថ្ងៃ។ រដ្ឋាភិបាលអូស្ត្រាលីកំពុងផ្តល់ជំនួយកុងស៊ុលដល់​ក្រុមគ្រួសារសមាជិកនាវិកអូស្ត្រាលីពីរនាក់។

Higashi បាននិយាយថាមូលហេតុករណីលិចមិនទាន់អាចកំណត់ភ្លាមៗនោះទេ ដោយសារអាកាសធាតុនៅតំបន់នេះកំពុង​ស្មុគស្មាញព្រោះតែព្យុះ Maysak ។ ដំបូងខ្សល់ និងភ្លៀងធ្លាក់ខ្លាំងបានរារាំងសកម្មភាពជួយសង្គ្រោះក្រោយ​មក​ទើប​អាកាស​ធាតុ​ប្រសើរឡើង។

អង្គការការពារសត្វ SAFE របស់ New Zealand បានបង្ហាញពីហានិភ័យនៃការធ្វើពាណិជ្ជកម្មនាំចេញសត្វពាហនៈ។

“នេះជាការបាត់បង់យ៉ាងធ្ងន់ធ្ងរចំពោះយើង ជាពិសេសក្រុមគ្រួសារនាវិក ៤៣ នាក់ដែលបានបាត់ខ្លួនជាមួយកប៉ាល់។ ហេតុ​អ្វីបានជាសកម្មភាពពាណិជ្ជកម្មនេះនៅតែត្រូវបានអនុញ្ញាតអោយបន្ត” ។

ព្យុះ Maysak ចុះខ្សោយនៅពេលវាទៅដល់ឆ្នេរខាងកើតនៃប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: