ព្យុះ Haishen អាចនឹងចូលប្រទេសជប៉ុននៅចុងសប្តាហ៍នេះ

ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសថាព្យុះ Haishen កំពុងខិតមកជិត ហើយទំនងជាធ្វើដំណើរយ៉ាងពេញទំហឹង​ចូលតំបន់ Kyushu នៅភាគនិរតីនៃប្រទេសជប៉ុននៅថ្ងៃអាទិត្យរហូតថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/254166/

នាយកដ្ឋានឧតុនិយមអំពាវនាវអោយប្រជាជនត្រៀមប្រឈមនឹងព្យុះ Haishen នាពេលខាងមុខនេះ។ កាលពីថ្ងៃសុក្រនេះការិយា​ល័យ​ឧតុនិយមនិយាយថា​ព្យុះ Haishen ស្ថិតនៅភាគខាងត្បូងសមុទ្រហើយក៏ផ្លាស់ទៅទិសខាង​លិច – ពាយព្យ​ជប៉ុន។ កម្លាំងខ្យល់អតិបរិមាលើសពី ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែកខ្សល់កន្រ្តាក់អាចឡើងដល់ ២៥២ គីឡូម៉ែត្រក្នុងមួយម៉ោង។

ការិយាល័យឧតុនិយមបានអោយដឹងបន្ថែមថាព្យុះកាន់តែខ្លាំង និងផ្លាស់ប្តូរទិសដៅ ហើយវាអាចនឹងចូលទៅជិតតំបន់ Daitojima ក្នុងខេត្ត Okinawa លឿនបំផុតប្រហែលថ្ងៃសៅរ៍។

តាមការព្យាករណ៍នៅខេត្ត Okinawa កម្លាំងខ្សល់អាចឡើងដល់ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្សល់កន្ត្រាក់ ២៥២ គីឡូម៉ែត្រក្នុងមួយម៉ោងរហូតដល់ថ្ងៃសៅរ៍។ នៅជុំវិញ Okinawa រលកសមុទ្រអាចឡើងដល់កម្ពស់ ១៣ មែ៉ត្រ។

ការិយាល័យឧតុនិយមបាននិយាយថាព្យុះ Haishen នឹងកាន់តែខ្លាំងក្នុងកំឡុងពេលចូលទៅជិតកោះ Amami នៅ​តំបន់ Kyushu ចន្លោះថ្ងៃអាទិត្យរហូតដល់ថ្ងៃច័ន្ទ។ តាមការព្យាករណ៍ព្យុះអាចវាយប្រហារ Kyushu នៅពេលនោះអាចនឹងមានខ្យល់បក់ខ្លាំងរហូតដល់ ២៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

ការិយាល័យឧតុនិយមក៏បានប្រកាសថានឹងមានពីភ្លៀងធ្លាក់ខ្លាំងនៅ Okinawa និងតំបន់កោះ Amami ចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ចំណែកនៅ Kyushu ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: