អាកាសធាតុ​ក្តៅខ្លាំង … ឋានសួគ៌ដ៏សែនត្រជាក់នៃឆ្មា!!!

នៅជប៉ុនពេលរដូវក្តៅចូលមកដល់អាកាសធាតុ​ក្តៅខ្លាំងណាស់។ សីតុណ្ហភាពក្តៅខ្លាំងមិន​ត្រឹម​តែដោយសារម៉ាសុីន​ត្រជាក់​បញ្ចេញ​ខ្យល់ក្តៅចូលបរិយាកាសប៉ុណ្ណោះទេ ចំហាយក្តៅភាយចេញពីផ្លូវកៅស៊ូ និងអគារបេតុង។

បច្ចុប្បន្ន​ចំនួន​អ្នកស្លាប់ដោយសារចាញ់ថ្ងៃច្រើនជាងករណីស្លាប់ព្រោះឆ្លងជំងឺកូវីដ-១៩ ទៅទៀត។

អាកាសធាតុ​ក្តៅខ្លាំងមិន​ត្រឹម​តែប៉ះពាល់ទៅដល់មនុស្សប៉ុណ្ណោះទេ សូម្បីតែសត្វក៏ទ្រាំមិនបានដែរ។

សត្វឆ្មាហាក់ដូចជាមិនចូលចិត្តខ្យល់ត្រជាក់ភាយចេញពីម៉ាសុីនត្រជាក់ទេ ដូច្នេះបើរកបានកន្លែងក្រាលឥដ្ឋមិនដឹងថាល្អយ៉ាងណាឡើយ។ ប៉ុន្តែនៅជប៉ុន​ផ្ទះភាគច្រើនគេក្រាល Tatami ។

តោះក្រឡេកមើលឆ្មាគេរកឃើញកន្លែងត្រជាក់ៗ។ 

រូបភាព https://nlab.itmedia.co.jp/nl/articles/2008/26/news012.html

ពួកវាដេក​នៅក្នុងអាងទឹកបែបនេះដូចជាត្រជាក់ស្រួលដល់ហើយ។

សូម្បីតែឡាបូលាងមុខក៏វារត់ចូលដេកបានដែរមើលចុះ។

គួរអោយរំខានដែរតែមិនដាច់ចិត្តបណ្តេញនៅពេលសម្លឹងមើលភ្នែកវានោះឡើងអាណិត។

មេឃក្តៅចង់ទៅងូតទឹកក៏មិនបាន មិន​ដឹងធ្វើម៉េចទេក្រៅពីរង់ចាំ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: