ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី ២០ ស្តីអំពីសុខុមាលភាពរបស់កុមារ

ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី ២០ លើចំណាត់ថ្នាក់សុខុមាលភាពកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ស្តីពីសុភមង្គលរបស់កុមារក្នុងចំណោម ៣៨ ប្រទេសអ្នកមានលើពិភពលោក។

រូបភាព https://www3.nhk.or.jp/nhkworld/vi/news/254081/

កាលពីថ្ងៃព្រហស្បតិ៍អង្គការយូនីសេហ្វបានចេញរបាយការណ៍វាយតម្លៃសុខុមាលភាពរបស់កុមារនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ស្ថិតក្រោមអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឬសហភាពអឺរ៉ុប (EU) ។ លទ្ធផលវាយតម្លៃផ្អែកលើ ៣ ចំណុចគឺសុភមង្គលផ្លូវចិត្ត សុខភាពរាងកាយ និងបំណិនជីវិត។

ប្រទេសដែលនាំមុខគឺប្រទេសហូឡង់ ដាណឺម៉ាក ន័រវែស ស្វ៊ីស និងហ្វាំងឡង់។ 

ប្រសិនបើនិយាយពីសុខភាពរាងកាយរបស់កុមារប្រទេសជប៉ុនឈរនៅលំដាប់ទី ១ ដោយផ្អែកលើអត្រាក្មេងធាត់ និងមរណភាពរបស់កុមារ ប៉ុន្តែចំពោះចំណាត់ថ្នាក់សុខុមាលភាពផ្លូវចិត្តរបស់កុមារប្រទេសជប៉ុនឈរនៅលំដាប់ទី ២ រាប់ពីក្រោមឡើង។ លក្ខណៈ​វិនិច្ឆ័យ​សុភមង្គល​ផ្លូវចិត្តត្រូវផ្អែកលើទិន្នន័យស្តីពីការពេញចិត្តកម្រិតអាយុ ១៥ ឆ្នាំ និងអត្រាធ្វើអត្តឃាតក្នុងវ័យជំទង់។

បើនិយាយពីបំណិនជីវិតរបស់កុមារ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី ២៧ ក្នុងនោះចំណាត់ថ្នាក់ខ្ពស់ក្នុងវិស័យអប់រំ​តែ​មិន​ស្មើជំនាញទំនាក់ទំនងសង្គម។

អង្គការយូនីសេហ្វបានអោយដឹងការស្ទង់មតិចុងក្រោយធ្វើឡើងមុនពេលវីរុសកូរ៉ូណាឆ្លងរីករាលដាល។

លោកស្រី Anna Gromada នៃការិយាល័យស្រាវជ្រាវរបស់យូនីសេហ្វដែលចូលរួមក្នុងការសរសេររបាយការណ៍បានបញ្ជាក់ថាវិបត្តិជំងឺកូវីដ-១៩ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់កុមារ។ លោកស្រីនិយាយបន្ថែមថាត្រូវថែទាំសុខភាពផ្លូវចិត្តចំពោះកុមារ និងយុវជនវ័យជំទង់។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: