ជីវិតមនុស្សតែងមានឧបសគ្គភាពតស៊ូនឹងនាំអ្នកឆ្ពោះទៅរកជោគជ័យ
មិនថានៅសាលាឬកន្លែងធ្វើការអ្នកត្រូវមានទំនួលខុសត្រូវក្នុងការបំពេញការងារដែលខ្លួនចាប់ផ្តើម។ ដើម្បីបំពេញការងារសំខាន់បំផុតត្រូវធ្វើអោយបានទៀងទាត់។ ខ្ញុំធ្លាប់លើកឡើងអំពីបញ្ហានេះក្នុងអត្ថបទមុនៗ។
ទោះបីមានរឿងអ្វីកើតឡើងកុំភ័យស្លន់ស្លោរឬបញ្ឈប់។ ស្រដៀងនឹងការរត់ម៉ារ៉ាតុងប្រសិនបើអ្នកបង្កើនឬបន្ថយល្បឿនខណៈពេលរត់មិនងាយរត់លឿនជាងមុនទេ។
ភាសាជប៉ុនគេនិយាយថា៖
継続は力なり (Keizoku wa chikara nari) – ភាពអំណត់អត់ធ្មត់ជាកម្លាំង។
ការតស៊ូមិនមែនជារឿងងាយស្រួលនោះទេ។
រូបភាព https://kakuyasu-eigo.com/persistence/
នៅពេលខ្ញុំយល់ថាពិបាកបន្តការងារដែលមិនទាន់បញ្ចប់ ខ្ញុំមានទម្លាប់មើលខ្សែភាពយន្តដែលខ្លួនចូលចិត្ត។ ខ្ញុំសូមអនុញ្ញាតនិយាយអំពីឈុតឆាកដ៏ល្បីក្នុងរឿង Rocky the final តួអង្គឯក Rocky សម្តែងដោយ Sylvester Stallone ។
តួអង្គឯកធ្លាប់និយាយថា៖
You, me, or nobody is gonna hit as hard as life. But it ain’t how hard you hit; It’s about how hard you can get hit, and keep moving forward !
“គ្មាននរណាសូម្បីតែខ្ញុំឬកណ្តាប់ដៃរបស់ខ្ញុំដូចជាជីវិត។ ទោះយ៉ាងណាមិនសំខាន់គាត់ដាល់ខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែតើគាត់អាចទ្រាំនឹងកណ្តាប់ដៃខ្លាំងកម្រិតណា ហើយនៅតែអាចឈានទៅមុខបាន” ។
រូបភាព https://www.menshealth.com/entertainment/a24791081/rocky-vs-rambo-movies/
រឿង Rocky ជាខ្សែភាពយន្តចេញផ្សាយដំបូងក្នុងឆ្នាំ ១៩៧៦។ ខ្សែភាពយន្តនិយាយពីតួអង្គឯកឈ្មោះ Rocky តាំងពីអ្នកប្រដាល់ក្បាច់គុនក្រគ្មានអ្នកស្គាល់ក្លាយជាអ្នកប្រដាល់ជើងឯកមួយរូប។
ទោះបីជា Rocky ចូលនិវត្តន៍ក៏ក្បាច់ប្រដាល់នោះនៅតែបន្ត មិនថារាងកាយរបស់គាត់ចាស់ ប៉ុន្តែ Rocky នៅតែបន្តក្បាច់ប្រដាល់ដល់កូនប្រុសរបស់ខ្លួន។
នៅក្នុងខ្សែភាពយន្តទាំងមូលក្បាច់ប្រដាល់របស់គាត់ត្រូវបានបង្ហាញតាមរយៈសម្តីខាងក្រោម៖
មិនថាត្រូវគេវាយដំឬដួលសន្លប់លើសង្វៀនក៏ត្រូវតែក្រោកឈរហើយបន្តដំណើរទៅមុខទៀត។
ភាពជោគជ័យនឹងមករកអ្នកដែលចេះក្រោកឈរក្រោយពេលដួល។
ជីវិតមនុស្សក៏ដូច្នេះមិនមែនតែងតែជួបសំណាងល្អទេ។ នៅពេលដែលអ្នកឃើញមិត្តភក្តិឬមនុស្សនៅជុំវិញអ្នករីករាយអ្នកប្រាកដជាមានអារម្មណ៍ច្រណែននឹងពួកគេច្រើនឬតិច។ ប៉ុន្តែសូមកុំទុកអោយខ្លួនលង់លក់ក្នុងភាពច្រណែន ចូរសង្កត់លើអារម្មណ៍មិនល្អនោះដើម្បីលើកទឹកចិត្តខ្លួនឯង។ មានតែអ្នកដែលខិតខំប្រឹងប្រែងជានិច្ចទើបទទួលជ័យជំនះ។
នេះមិនត្រឹមតែជារឿងរបស់ Rocky ប៉ុណ្ណោះទេ។ មិនថាក្នុងខ្សែភាពយន្តឬបទចម្រៀងអ្នកអាចនឹងឃើញពីភាពស្រដៀងគ្នានេះ។
ខ្ញុំមិនត្រឹមតែទិញឌីវីឌីភាពយន្តប៉ុណ្ណោះទេ ថែមទាំងទាញយកដាក់លើអាយផេតទុកមើលដើម្បីផ្តល់ជាកម្លាំងចិត្ត។ ក្រៅពីនេះខ្ញុំក៏ចូលចិត្ត្តខ្សែភាពយន្តផ្សេងទៀតដែលមានចំណងជើងថា “៣០០” ប្រសិនបើមានពេលអ្នកអាចទស្សនា។
ខ្សែភាពយន្តដ៏ល្បីនេះអាចជួយបន្ថយភាពតានតឹង និងផ្តល់កម្លាំងចិត្តដល់អ្នក។
Kengo Abe