អតីតរដ្ឋមន្រ្តីក្រសួងការបរទេសដែលត្រៀមឈរឈ្មោះជានាយក​រដ្ឋមន្រ្តីជប៉ុនទទួលមតិរិះគន់ព្រោះបង្ហោះរូបថតអរគុណភរិយា

បន្ទាប់ពីសេចក្តីប្រកាសលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី Shinzo Abe (អាយុ ៦៥ ឆ្នាំ) អ្នកនយោបាយដទៃទៀតចាប់ផ្តើមឈរឈ្មោះតំណែងនាយករដ្ឋមន្ត្រីជប៉ុនសម្រាប់អាណត្តិបន្ទាប់។ ក្នុងនោះលោក Fumio Kishida អតីតរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនត្រូវគេចាត់ទុកជាបេក្ខជនមានឳកាសខ្ពស់។ ប៉ុន្តែថ្មីៗនេះបន្ទាប់ពីលោក Kishida បានបង្ហោះរូបថតលើបណ្តាញសង្គមធ្វីតធឺ អ្នកប្រើបណ្តាញសង្គមជប៉ុនជជែកវែកញែកយ៉ាងខ្លាំងរវាងទំនាក់ទំនង​របស់លោក និងភរិយា។

ខ្លឹមសាររូបភាព និងការសរសេររបស់លោកដូចខាងក្រោម៖

“នៅពេលខ្ញុំបង្ហាញខ្លួនក្នុងកម្មវិធីរាត្រីទូរទស្សន៍ Fuji TV ។ ប្រពន្ធខ្ញុំនៅស្រុកមកដល់ទីក្រុងតូក្យូដើម្បីចម្អិនបាយអោយខ្ញុំ។ ខ្ញុំពិតជាដឹងគុណចំពោះទង្វើនោះណាស់!”

ក្នុងនាមជាអ្នកនយោបាយតែមិនភ្លេចបង្ហោះរូបថតគ្រួសារ និងពាក្យអរគុណចំពោះភរិយាឡើយ។ ពេលក្រឡេកមើលដូចជារូបថតគ្រួសារមានសុភមង្គល ប៉ុន្តែចំណុចមួយចំនួននៅក្នុងរូបថតបណ្តាលអោយលោក Kishida ទទួល​មតិ​ជំទាស់​ជាច្រើន។

នៅក្នុងរូបថតអ្នកអាចឃើញទេថាប្តីកំពុងហូបបាយ ចំណែកប្រពន្ធឈរអោបដៃក្បែរនោះលើខ្លួនពាក់អាវអៀមមើល​ប្តីពិសាបាយ។ តាំងពីបុរាណមកនារីជប៉ុនទទួលការសរសើរព្រោះតែគុណធម៌ និងចិត្តអត់ធ្មត់ទ្រាំលំបាកដើម្បីស្វាមី។ ទោះជាយ៉ាងណានៅពេលសង្គមរីកចម្រើនបុរសស្រ្តីមានសិទ្ធិស្មើគ្នា គំនិតបន្ទាបស្រ្តីពិតជាចាស់កំរិល និងមិន​​សាក​សមឡើយ។ ជាពិសេសអ្នកនយោបាយត្រៀមឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្រ្តីបែរជាប្រកាន់ផ្នត់គំនិត​អភិរក្ស​និយម បញ្ហានេះធ្វើអោយមនុស្សមួយចំនួនមិនពេញចិត្តបន្ទាប់ពីឃើញរូបភាពនេះ។

“ខ្ញុំមិនគិតថានេះជារូបថតប្តីប្រពន្ធនោះទេ ព្រោះប្រពន្ធឈរនៅត្រង់នោះ …” 

“ខ្ញុំយល់ហើយថាប្រពន្ធមិនអាចប្រៀបស្មើនឹងប្ដីរបស់ខ្លួន” 

“ប្រសិនបើគាត់ចង់បង្ហាញរូបភាពគ្រួសារសុភមង្គលរូបនេះប្រហែលជាមិនសាកសមក្នុងសម័យនេះទេ”

“ផ្ទុយនឹងអ្វីដែលអ្នកប្រើបណ្តាញសង្គមជជែកពិភាក្សាគ្នាប្រហែលលោក Kishida គ្រាន់តែចង់អរគុណប្រពន្ធអស់ពីចិត្ត​ប៉ុណ្ណោះ” 

“ក្រៅពីការរិះគន់ក៏មានការសរសើរ និងការការពារជាច្រើនសម្រាប់លោកស្រី Kishida ផងដែរ” 

“ភរិយាល្អម្នាក់ដែលតែងតែជួយគាំទ្រប្តីអស់ពីចិត្ត”

“រឿងគ្រួសារអ្នកដទៃមិនដល់ពេលអ្នកនិយាយអាក្រក់ពីគេឡើយ” 

បច្ចុប្បន្ននេះការបង្ហោះលើធ្វីតធឺមានអ្នកបញ្ចេញមតិជាង ១៤០០ នាក់ និងការចែករំលែកជាង ៥០០០ ដង។

តើអ្នកយល់យ៉ាងណាចំពោះរូបថតនេះ?

ប្រភព https://news.yahoo.co.jp/articles/72d1f7146eab98aafe0bc48194771f72fe9de948

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: