តើដឹងទេថាក្នុងភាសាជប៉ុនមានរបៀបហៅជាច្រើនសំដៅលើឪពុក
ជាទូទៅយើងរៀនពាក្យ Otou-san សំដៅលើឪពុក ប៉ុន្តែជាក់ស្តែងមានពាក្យផ្សេងទៀតប្រើសំដៅលើឪពុកហើយវាអាស្រ័យតាមតំបន់។
ថ្ងៃនេះយើងនឹងសង្កេតមើលរបៀបប្រើពាក្យទាំងនេះ។
១. Otou-san / お父さん
នេះជាពាក្យដែលយើងឃើញច្រើននៅក្នុងសៀវភៅបង្រៀន។
រូបភាព http://osaka-wheel.com/news/?p=721
ឃ្លានេះភ្ជាប់ពាក្យ -san សម្រាប់បង្ហាញភាពគួរសម។ ប្រសិនបើអ្នកចង់អោយផ្លូវការអាចប្រើពាក្យ Otou-sama តែបើចង់អោយគួរអោយស្រលាញ់អាចប្រើពាក្យ Otou-chan ។
ជាទូទៅពាក្យនេះមានលក្ខណៈផ្លូវការដូច្នេះភាគច្រើនគេប្រើសំដៅលើឪពុករបស់អ្នកដទៃ។ ទន្ទឹមនឹងនេះចៀសវាងការប្រើពាក្យ Otou-san ពេលនិយាយសំដៅលើឪពុករបស់អ្នកព្រោះស្តាប់ទៅដូចជាអ្នកអួតសាវតាគ្រួសារហួសឬត្រូវឪពុកសន្ធប់ពេក។
នេះគ្រាន់តែជារបៀបគិតចាស់កំរិលយុវវ័យជប៉ុនសព្វថ្ងៃមិនផ្អែកលើន័យនេះពេកឡើយ។ យុវជនខ្លះនៅតែប្រើពាក្យ Otou-san សំដៅលើឪពុករបស់ពួកគេដូចជាបង្ហាញការគោរពចំពោះអ្នកមានគុណ។
២. Chichi / 父
រូបភាព https://sports.163.com/19/0624/11/EIEBKA81000599SF.html
ពាក្យនេះមានភាពស្និតស្នាលដូច្នេះគួរជៀសវាងនិយាយសំដៅលើឪពុករបស់អ្នកដទៃ ប៉ុន្តែអាចប្រើសំដៅលើឪពុករបស់អ្នក។ នៅប្រទេសជប៉ុនទិវាឪពុកក៏គេអានថា Chichi no hi ដែរ។
៣. Papa / パパ
រូបភាព https://financial-field.com/living/2018/07/12/entry-20285
នេះជាពាក្យកម្ចីប្រទេសលោកខាងលិចហើយគេចាប់ផ្តើមប្រើច្រើននៅជប៉ុនសំដៅលើឪពុក។ ទោះយ៉ាងណាពាក្យនេះធ្វើអោយមានអារម្មណ៍ដូចក្មេង ដូច្នេះក្មេងប្រុសបន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សាលែងហៅបែបនេះទៀតហើយ។ ក្មេងមួយចំនួននៅតែបន្តហៅរហូតដល់ពេញវ័យត្រឹមនិយាយជាមួយសមាជិកគ្រួសារប៉ុណ្ណោះ។ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃគួរចៀសវាងប្រើពាក្យនេះ។
៤. Oyaji / 親父 / おやじ
រូបភាព https://www.youtube.com/watch?v=OdM9ipSlEeU&list=RDoBmFl2771eI&index=22
ពាក្យនេះមិនត្រឹមតែមានន័យថាឪពុកប៉ុណ្ណោះទេតែសំដៅទៅលើបុរសវ័យកណ្តាល។ ជាពាក្យន័យត្រង់ប្រើសំដៅចពោះបុរសប៉ុណ្ណោះ។
៥. Oton / おとん
រូបភាព http://ryokuken.blogspot.com/2019/11/blog-post_63.html
អ្នកដែលរស់នៅទីក្រុងតូក្យឬតំបន់ភាគខាងកើតប្រទេសជប៉ុនពេលស្តាប់ឮពាក្យនេះនឹកដល់ជនបទ។ ពាក្យ Oton ធ្វើអោយយើងនឹកស្រមៃពីលោកឪពុកតំបន់ជនបទ។
៦. Chichiue / 父上
មើលទៅពាក្យ Chichiue ស្រដៀងនឹងពាក្យ Chichi ខាងលើ ប៉ុន្តែបើបន្ថែម Ue ពីក្រោយ។ ដូច្នេះនេះជាពាក្យគួរសមក្នុងការនិយាយសំដៅលើឪពុក។
ពិតណាស់ពាក្យនេះស្តាប់ទៅរៀងចាស់កំរិលបន្តិច។
៧. Chichioya / 父親
Chichioya ជាការរួមបញ្ចូលគ្នារវាង Chichi (ឪពុក) និង Oya ឪពុកម្តាយ) ។ នេះជាពាក្យសំដៅលើឪពុកភាគច្រើនប្រើក្នុងការសរសេរ។
រូបភាព https://www.gvm.com.tw/article/55545
ជាទូទៅពាក្យនេះមិនត្រូវគេប្រើក្នុងការសន្ទនាទេ លើកលែងនិយាយពីឪពុករបស់បុគ្គលណាមួយ ហើយប្រាកដជាមិនមែនឪពុករបស់អ្នកទេ។
តើអ្នកប្រើពាក្យណាមួយខាងលើសម្រាប់ហៅឪពុករបស់ខ្លួន?
Sacchan