ភាគច្រើនករណីស្លាប់ដោយសារចាញ់ថ្ងៃនៅទីក្រុងតូក្យូមក​ពី​មិនប្រើម៉ាស៊ីនត្រជាក់

រដ្ឋាភិបាលទីក្រុងតូក្យូបានអោយដឹងថាកាលពីខែសីហាករណីអ្នកស្លាប់ដោយសារចាញ់ថ្ងៃមានចំនួន ១៨៧ នាក់ ក្នុងចំណោមនោះមនុស្សចំនួន ១៧៨ នាក់ស្លាប់នៅក្នុងផ្ទះ។

មន្ទីរពិសោធន៍វេជ្ជសាស្ត្របានរកឃើញថាក្នុងចំណោមអ្នកដែលស្លាប់នៅក្នុងផ្ទះ ៩៥% មិនបានប្រើម៉ាស៊ីនត្រជាក់។

ករណីស្លាប់របស់មនុស្សចាស់ចាប់ពីអាយុ ៦៥ ឆ្នាំឡើងទៅមានចំនួន ៨៩% ។ ក្នុងចំណោមមនុស្សស្លាប់ ១៨៧ នាក់មាន ៦៧ ករណីស្លាប់នៅអាយុ ៧០ ឆ្នាំ ចំនួន ៦៦ នាក់ស្លាប់នៅអាយុ ៨០ ឆ្នាំ និងចំនួន ២១ នាក់ស្លាប់ចន្លោះអាយុ​ពី ៦០ ទៅ ៩០ ឆ្នាំ។

ចំនួន​មនុស្សស្លាប់ ៤៧ នាក់នៅពេលថ្ងៃ និងចំនួន ៥៥ នាក់ស្លាប់នៅពេលយប់។ មនុស្សមួយចំនួន​ស្លាប់ពេលកំពុង​សម្រាន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសថាអាកាសធាតុក្តៅនឹងបន្តនៅខែកញ្ញា ហើយណែនាំអោយប្រជាជនចាត់វិធាន​ការ​សមស្របដើម្បីការពារកុំអោយមានករណីចាញ់ថ្ងៃកើតឡើង។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: