លោក Osamu Masuko អតីតប្រធានក្រុមហ៊ុន Mitsubishi Motors បានទទួលមរណភាព
តាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយជប៉ុនទទួលព័ត៌មានពីក្រុមហ៊ុន Mitsubishi Motors បានប្រកាសថាលោក Osamu Masuko ទីប្រឹក្សាពិសេស អតីតប្រធាន និងជាអតីតនាយកប្រតិបត្តិបានទទួលមរណភាពនៅជន្មាយុ ៧១ ឆ្នាំ។
រូបភាព https://imgx.gridoto.com/
លោក Masuko លាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលកាលពីដើមខែនេះដោយសារបញ្ហាសុខភាព ហើយនៅថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២០ ក៏ទទួលមរណភាព។ ព័ត៌មាននេះត្រូវបានប្រកាសដោយក្រុមហ៊ុនផលិតរថយន្តនៅថ្ងៃទី ៣១ ខែសីហាមូលហេតុបណ្តាលមកពីជំងឺខ្សោយបេះដូង។
ពិធីបុណ្យសពដែលប្រារព្ធធ្វើឡើងសម្រាប់លោកមានវត្តមានរបស់មិត្តភក្តិជិតស្និទ្ធ និងសាច់ញាតិ។ ក្រុមហ៊ុន Mitsubishi Motors បានអោយដឹងគ្មានគម្រោងរៀបចំពិធីបុណ្យសពព្រោះគោរពតាមបំណងរបស់លោក Masuko ។
លោក Masuko កើតនៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ១៩៤៩ នៅប្រទេសជប៉ុន និងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Waseda នៅឆ្នាំ ១៩៧២ ។
គាត់ត្រូវបានគេជ្រើសរើសជាប្រធានក្រុមហ៊ុនក្នុងឆ្នាំ ២០០៥ និងកាន់តំណែងផលិតរថយន្តនាំមុខជប៉ុនរយៈពេល ១៥ ឆ្នាំរួមទាងកិត្តិនាមសមាជិកនៃសម្ព័ន្ធក្រុមប្រឹក្សាប្រតិបត្តិជាមួយក្រុមហ៊ុន Nissan និង Renault ។
ស្នាដៃដ៏ធំបំផុតរបស់លោក Osamu Masuko គឺពង្រីកយីហោនៅអាស៊ីអាគ្នេយ៍ និងជំរុញយានយន្តអគ្គិសនី និងយានយន្ត hybrid របស់ Mitsubishi ។
នៅឆ្នាំ ២០១៧ លោក Masuko បានហោះទៅកាន់ប្រទេសហ្វីលីពីនដើម្បីណែនាំរថយន្ត Mirage G4 ជារថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនផលិតនៅក្រៅប្រទេស។
ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជាប្រាក់ចំណេញធ្លាក់ចុះ រឿងអាស្រូវពុករលួយដែលពាក់ព័ន្ធនឹង Carlos Ghosn និងថ្មីៗនេះផលប៉ះពាល់នៃជំងឺកូវីដ-១៩ ផងដែរ។
ប្រភព Baogiaothong
Japo Cambodia