ច្បាប់ដើមរឿងនិទានកុមារ Taro Urashima មានប្រភពមកពីរឿងរន្ធត់
អ្នកប្រហែលជាមិនដឹងទេថារឿងកុមារជាច្រើនមានប្រភពមកពីរឿងរន្ធត់។ ប្រភពរឿងនិទានដើម Andersen មកពីប្រទេសដាណឺម៉ាកមានចំណុចមួយចំនួនដែលមិនសាកសមសម្រាប់កុមារ។
ចំណុចនេះក៏ស្រដៀងនឹងរឿងនិទានជប៉ុនផងដែរ។
រូបភាព https://ja.wikipedia.org/wiki/浦島太郎
តើអ្នកធ្លាប់អានរឿងនិទាន Taro Urashima ដែរទេ? រឿងនិយាយពីក្មេងជំទង់ម្នាក់រស់នៅក្បែរសមុទ្របានសង្គ្រោះអណ្តើកមួយក្បាលដែលត្រូវគេធ្វើបាប។ តាមពិតនោះជាទេវតាអណ្តើក ដូច្នេះក្មេងប្រុសក៏ត្រូវបានអណ្តើកអញ្ជើញអោយទៅវិមាននាគនៅបាតសមុទ្រលេង។ នៅក្នុងវិមាននាគក្មេងប្រុសនោះទទួលទានម្ហូបឆ្ងាញ់ៗរួមទាំងមើលរបាំផងដែរ។ ទោះជាយ៉ាងណា Taro នឹកផ្ទះហើយក៏សុំត្រលប់ទៅផ្ទះវិញ។ មុនពេលត្រឡប់ទៅវិញក្មេងប្រុសទទួលបានប្រអប់គុជមួយ។ ទេវតាអណ្តើកប្រាប់កុំអោយបើកប្រអប់ព្រោះពេលវេលានៅវិមាននាគមិនដូចពិភពមនុស្សឡើយ ប្រអប់នេះជួយរក្សាតុល្យភាពពេលវេលាទាំងពីរ។ ដោយសារតែ Taro ចង់ដឹងចង់ឃើញពេកក៏បើកប្រអប់។ ភ្លាមៗនោះផ្សែងពណ៌សធ្វើអោយសក់របស់ Taro ស្កូវប្រែទៅជាបុរសចំណាស់ម្នាក់។
រឿងនេះសរសើរពីទង្វើល្អរបស់ Taro ចេះជួយអ្នកទន់ខ្សោយ ប៉ុន្តែក៏រិះគន់ទៅលើចិត្តចង់ដឹងចង់ឃើញរបស់មនុស្សដែរ។ តាំងពីដំបូងបើដឹងថាមិនគួរបើកប្រអប់កុំប្រគល់ឬចាក់សោរប្រអប់ល្អជាង។
តាមពិតមានចំណុចមួយចំនួនត្រូវបានកែសម្រួលអោយសមនឹងកុមារ។ រឿងដើមមិនដូចអ្វីដែលយើងគិតឡើយ។
ក្មេងប្រុស Taro Urashima ច្បាប់ដើមមិនមែនមនុស្សល្អទេ ស្ទើរតែរាល់យប់តែងទៅផឹកស្រា។ នៅយប់មួយតាមផ្លូវ Taro បានជួយនារីម្នាក់ត្រូវបុរសធ្វើបាប។ នាងមានឈ្មោះថា Kame (អណ្តើក) ឈ្មោះហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែគេនិយមដាក់នៅសម័យនោះ។ នារីម្នាក់នោះធ្វើការនៅហាងស្រាមួយកន្លែងគេហៅថាវិមាននាគ។ ដើម្បីអរគុណ Taro ដែលបានជួយនាងក៏អញ្ជើញ Taro អោយទៅហាងស្រា។
នៅហាងស្រា Taro មិនត្រឹមតែផឹកប៉ុណ្ណោះទេ ថែមទាំងប្រើអាភៀនទៀតផង។ នៅពេលជក់សារធាតុរំញោចដូចជាថ្នាំញៀនបុរសនោះរងប្រតិកម្មស្រមើស្រមៃ។
ការស្រមើស្រមៃបំភាន់អារម្មណ៍ស្រើបស្រាលធ្វើអោយគាត់សប្បាយរីករាយព្រោះអ្នករាំអាក្រាតកាយស្រស់ស្អាត។ នៅពេល Taro ត្រឡប់ទៅផ្ទះ Kame បានអោយប្រអប់មួយដល់គាត់ខាងក្នុងជាអាភៀន។ រាត្រីនោះកែប្រែវាសនារបស់ Taro ពីមនុស្សព្រមឹកម្នាក់ក្លាយជាមនុស្សញៀនអាភៀន។ គាត់បណ្តោយខ្លួនអស់រយៈពេល ៣ ឆ្នាំដូច្នេះមើលទៅចាស់ជាងអាយុពិត។
នេះជាគម្រោងសងសឹករបស់ Kame ដោយសារកាលពីក្មេងនាងត្រូវគេរំលោភបំពាន ហើយម្នាក់នោះគឺ Urashima Taro ។ តាមពិតការជួយសង្គ្រោះស្រីស្អាតគ្រាន់តែជាល្បិចសងសឹករបស់ Kame ប៉ុណ្ណោះ។
គ្មាននរណានិទានរឿងបែបនេះអោយក្មេងស្តាប់នោះទេ។ ជឿឬមិនជឿនេះជារឿងដើមរបស់ Taro Urashima ។
នៅពីក្រោយរឿងរ៉ាវទាំងអស់សុទ្ធតែមានអត្ថន័យជ្រាលជ្រៅ។ ដូច្នេះឃើញថាប្រសិនបើអ្នកប្រព្រឹត្តមិនល្អកម្មផលនឹងវិលមករកអ្នកមុនឬក្រោយប៉ុណ្ណោះ។
ហេតុនេះចូររស់នៅអោយបានត្រឹមត្រូវទៀងត្រង់។
Kengo Abe