ព្យុះ Maysak ខិតជិតកោះគ្យូស៊ូប្រទេសជប៉ុន
យោងតាមការព្យាករណ៍ព្យុះ Maysak នឹងចូលទៅជិតកោះគ្យូស៊ូ (Kyushu) ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុននារសៀលថ្ងៃពុធ និងរក្សាអាំងតង់ស៊ីតេដដែល។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/253715/
នៅវេលាម៉ោង ១០ ព្រឹកថ្ងៃពុធនេះទីភ្នាក់ងារឧតុនិយមជប៉ុនបានអោយដឹងថាព្យុះស្ថិតនៅចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Goto ខេត្ត Nagasaki ហើយកំពុងធ្វើដំណើរតាមភាគខាងជើងក្នុងល្បឿន ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
កម្លាំងខ្សល់បក់ខ្លាំងបំផុតគឺ ១៦២ គីឡូម៉ែត្រក្នុងមួយម៉ោង ពេលខ្លះកន្ត្រាក់រហូតដល់ទៅ ២៣៤ គីឡូម៉ែត្រក្នុងមួយម៉ោង និងសម្ពាធនៃព្យុះគឺ ៩៤០ hPa ។
តាមការព្យាករណ៍ថាព្យុះនឹងបន្តឆ្ពោះទៅភាគខាងជើងបណ្តាលអោយមានខ្យល់បក់ខ្លាំង ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោងនៅភាគខាងជើងគ្យូស៊ូរហូតដល់ថ្ងៃព្រហស្បតិ៍ ខ្សល់កន្ត្រាក់ខ្លាំងបំផុត ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រព័ន្ធអូហ្សូននៅតែបន្តគ្មានស្ថិតស្ថេរនៅភាគខាងលិចប្រទេសជប៉ុន។ គេបានព្យាករណ៍នៅតាមតំបន់នានាដូចជា Kyushu, Shikoku និង Tokai មានភ្លៀងផ្គររន្ទះរហូតដល់ព្រហស្បតិ៍។
ទីភ្នាក់ងារអាកាសធាតុប្រកាសប្រាប់ប្រជាជនអោយប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង រលក ខ្យល់ព្យុះ បាក់ដី ទឹកជំនន់ និងកម្ពស់ទឹកទន្លេឡើងខ្ពស់។
ប្រភព NHK
Japo Cambodia