ក្រោយរយៈពេល ៤៤ ឆ្នាំហាង Ramen ដំបូងគេនៅជប៉ុន​បើក​សារ​ជា​ថ្មីនារដូវស្លឹកឈើជ្រុះនេះ

សព្វថ្ងៃនេះមានភោជនីយដ្ឋាន Ramen ជាច្រើនបើកលក់ទូទាំងប្រទេសជប៉ុន មិនថាអ្នកទៅដល់ទីណាក៏អាច​រក​ទិញ Ramen បានដែរ។ តើអ្នកដឹងទេថាម្ហូបល្បីតែងមានឈ្មោះយីហោ ភោជនីយដ្ឋាន Ramen ជប៉ុនដែល​ល្បីនៅគឺ Rairaiken ។

រូបភាព Shin-Yokohama Ramen Museum

https://www.timeout.com/

ហាងនេះបើកលក់តាំងពីឆ្នាំ ១៩១០ តាមដងផ្លូវ Asakusa នៃទីក្រុងតូក្យូ ហាង Rairaiken ជាភោជនីយដ្ឋាន Ramen ដំបូងគេរបស់ជប៉ុន។ ស្ថាបនិកហាងលោក Kanichi Ozaki និងក្រុមមេចុងភៅជំនាញដែលត្រូវគេរើសចេញ​ពីតំបន់ China Town នៅទីក្រុង Yokohama ។ ហាង Rairaiken ចាប់ផ្តើមល្បី និងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។ ពេលខ្លះភោជនីយដ្ឋានទទួលភ្ញៀវជិត ៣០០០ នាក់ក្នុងមួយថ្ងៃ។

រូបភាព https://www.timeout.com/

ហាង Rairaiken បានបង្កើតកេរ្តិ៍ឈ្មោះ និងទីតាំងស្ថិតនៅផ្លូវ Asakusa អស់រយៈពេលជាង ៣០ ឆ្នាំ ប៉ុន្តែនៅឆ្នាំ ១៩៤៤ ដោយសារឥទ្ធិពលនៃសង្គ្រាមលោកលើកទី ២ ភោជនីយដ្ឋានត្រូវបិទទ្វារ ហើយនៅឆ្នាំ ១៩៥៤ ក្រោយរយៈពេល ១០ ឆ្នាំហាងបើកជាថ្មី ប៉ុន្តែត្រូវផ្លាស់ប្តូរទីតាំងទៅសង្កាត់ Yaesu ជិតស្ថានីយ៍តូក្យូសព្វថ្ងៃ។ ហើយ​​នៅ​ឆ្នាំ ១៩៧៦ ដោយគ្មានអ្នកបន្តអាជីវកម្មលក់ដូររបស់គ្រួសារ ហាង Rairaiken ត្រូវបិទទ្វារម្តងទៀត។ 

នៅទីបំផុតក្រោយរយៈពេល ៤៤ ឆ្នាំ Rairaiken អាចបើកឡើងវិញ។ នេះជាផ្នែកមួយនៃការថែរក្សា និងចែក​រំលែក​ប្រវត្តិ​ម្ហូបប្រពៃណីរបស់ប្រជាជនជប៉ុន។

រូបភាព https://www.timeout.com/

សារមន្ទីរ Ramen នៅ Yokohama បានសហការជាមួយក្មួយប្រុសរបស់លោក Kanichi ឈ្មោះ Kunio Takahashi និងចៅប្រុសឈ្មោះ Yusaku Takahashi ដើម្បីស្រាវជ្រាវ និងស្ដារហាងនេះឡើងវិញ។ តាមរយៈការខិតខំរបស់ពួកគេដំណើរការស្ដារឡើងវិញត្រូវបានចាប់ផ្តើម។ តាំងពីរបៀបកំណត់គ្រឿងផ្សំនៃរសជាតិដើមក្នុងការចម្អិន Ramen Rairaiken និងវិធីធ្វើសរសៃរមីដែលដូនតារបស់គាត់ធ្លាប់ធ្វើ -ល- ។ គ្រប់យ៉ាងត្រូវបានរៀបចំសម្រាប់ការបង្ហាញខ្លួនឡើងវិញរបស់ Ramen មានទីតាំងស្ថិតនៅទីក្រុង Yokohama ចម្ងាយពីទីក្រុងតូក្យូប្រហែល ២៥ នាទីធ្វើដំណើរ។

រូបភាព https://www.timeout.com/

លោក Kanicho បានអោយដឹងទឹកស៊ុបដែលទាក់ទាញភ្ញៀវរាប់ពាន់នាក់ចម្អិនចេញពីសណ្តែកសៀង (ប្រភេទទឹកស៊ុប Ramen ដែលនិយមនៅភាគខាងកើតប្រទេសជប៉ុន) ទោះយ៉ាងណារូបមន្តត្រូវគេប្តូរបន្តិចអោយសមនឹងរស់ជាតិភ្ញៀវសព្វថ្ងៃ ប៉ុន្តែនៅតែរក្សាលក្ខណៈប្រពៃណីហាងដដែល។

ភោជនីយដ្ឋានចាប់បើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍នៅរដូវស្លឹកឈើជ្រុះខាងមុខក្នុងសារមន្ទីរ Ramen នៅ Yokohama ។

តើហាង Rairaiken ថ្មីអាចស្តារឡើងវិញដូចនៅសម័យដើមដែរទេ? យើងនឹងតាមដានមើលទាំងអស់គ្នាណា!

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: