តាមការរំពឹងទុកលោក Suga នឹងប្រកាសឈរឈ្មោះបន្តតំណែងនាយករដ្ឋមន្រ្តី
ប្រធានលេខាធិការជប៉ុនលោក Suga Yoshihide ទំនងនឹងប្រកាសជាផ្លូវការថាខ្លួនឈរឈ្មោះបន្តតំណែងរបស់លោកនាយករដ្ឋមន្រ្តី Abe Shinzo នៅថ្ងៃពុធ។
រូបភាព https://www3.nhk.or.jp/nhkworld/vi/news/253520/
តាមការរំពឹងលោក Suga នឹងប្រកាសប្រាប់សារព័ត៌មានថាហេតុអ្វីបានជាគាត់មានគម្រោងឈរឈ្មោះជាអ្នកដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ជាគណបក្សសំខាន់ក្នុងសម្ព័ន្ធភាពកាន់អំណាច។
ចំនួនសមាជិកសភា LDP ដែលគាំទ្រលោក Suga កំពុងកើនឡើងរួមទាំងក្រុមរបស់លោក Abe ផងដែរ។ អ្នកនាំមុខក្រុមជាអតីតលេខាធិការគណៈរដ្ឋមន្រ្តីលោក Hosoda Hiroyuki ។
ក្រុមធំទី ២ ដឹកនាំដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Aso Taro និងក្រុមធំទី ៤ ដឹកនាំដោយអគ្គលេខាធិការ LDP លោក Nikai Toshihiro ក៏បានបញ្ជាក់ដែរថានឹងគាំទ្រលោក Suga ។
សមាជិកសភាដែលមិនស្ថិតក្នុងក្រុមក៏ត្រូវគេរំពឹងថានឹងគាំទ្រលោក Suga ផងដែរ។
ជាមួយនឹងបទពិសោធន៍រយៈពេល ៧ ឆ្នាំ ៨ ខែធ្វើការក្នុងរដ្ឋាភិបាល លោកគ្រោងនឹងប្រកាសប្រាប់សារព័ត៌មានថាគោលនយោបាយបច្ចុប្បន្នត្រូវបន្តក៏ដូចជាវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។
ប្រភព NHK
Japo Cambodia