ប្រៀបធៀបយន្តហោះប្រណាំងស៊េរីថ្មី និងយន្តហោះប្រយុទ្ធ Zero Fighter កាលពី ៧០ ឆ្នាំមុន – តើអ្នកជ្រើសយកមួយណា?
ធ្លាប់តែមើលការប្រណាំងសេះ ទូក និងម៉ូតូ ចុះតើអ្នកធ្លាប់លឺពីការប្រណាំងលើអាកាសដែរទេ?
ការប្រណាំងយន្តហោះជាមធ្យមល្បឿន ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ភាគច្រើនយន្តហោះប្រណាំងគេប្រើប្រភេទតូចសម្រាប់មនុស្សម្នាក់អង្គុយ។
រូបភាព https://motorz.jp/feature/109929/
ចំពោះការប្រណាំងម៉ូតូគេហៅថា Gymkhana (ការប្រណាំងគិតម៉ោងលើផ្លូវដែលកំណត់ស្រាប់) ចំណែកការប្រណាំងលើអាកាសក៏មានលក្ខណៈដូចនេះដែរ។
អ្នកប្រណាំងជួបជុំគ្នានៅខ្លោងទ្វារធំហើយចាប់ផ្តើមចេញដំណើរ។ អ្នកទស្សនាក្រឡេកមើលយន្តហោះឆ្លងកាត់ច្រកចេញដំណើរ។
តាមគំនិតរបស់អ្នករវាងយន្ដហោះទំនើបនាពេលសព្វថ្ងៃ និងយន្តហោះ Zero Fighter ប្រើបច្ចេកវិទ្យាតាំងពី ៧០ ឆ្នាំមុន តើមួយណានឹងឈ្នះ?
ដំបូងយើងនឹងស្វែងយល់យន្តហោះដែលចូលរួមក្នុងការប្រណាំងលើអាកាស។
ខ្ញុំនឹងណែនាំយន្តហោះដែលចូលរួមការប្រកួតផ្អែកតាមច្បាប់ប្រណាំង “អ្នកប្រណាំង” ទាំងអស់ត្រូវមានម៉ាស៊ីនដូចគ្នា។ ទោះយ៉ាងណាក៏នៅតែមានភាពខុសគ្នាផ្អែកលើការសម្អាត និងតំឡើងផងដែរ។
ប្រភេទយន្តហោះចូលរួមប្រកួត
Edge540
នេះជាប្រភេទដែលគេនិយមប្រើបំផុតក្នុងការប្រណាំងលើអាកាស
ម៉ាស៊ីន ៦ ស៊ីឡាំង (ធ្វើអោយត្រជាក់ដោយខ្សល់)
ចំណុះ 8,850cc
កម្លាំងអតិបរមា ៣៤០ រង្វាស់កម្លាំងគ្រឿងយន្ត
ទម្ងន់ម៉ាសុីន ៥៣១ គីឡូក្រាម
ល្បឿន ៤២៦ គីឡូម៉ែត្រក្នុងមួយម៉ោង។
MXS-R
លក្ខណៈពិសេស៖ ប្រភេទខុសគ្នាយន្តហោះធ្វើពីកាបូនជាក់លាក់
ម៉ាស៊ីន ៦ ស៊ីឡាំង (ធ្វើអោយត្រជាក់ដោយខ្សល់)
ចំណុះ 8.850cc
កម្លាំងអតិបរមា ២៥០-៣៨០ រង្វាស់កម្លាំងគ្រឿងយន្ត
ទម្ងន់ម៉ាសុីន ៥៧១ គីឡូក្រាម
ល្បឿន ៤២៦ គីឡូម៉ែត្រក្នុងមួយម៉ោង។
Corvus Racer540
យន្តហោះប្រភេទនេះមានល្បឿនលឿនបំផុត
ម៉ាស៊ីន ៦ ស៊ីឡាំង (ធ្វើអោយត្រជាក់ដោយខ្សល់)
ចំណុះ 8.850cc
កម្លាំងអតិបរមា ៣២៥ រង្វាស់កម្លាំងគ្រឿងយន្ត
ទម្ងន់ម៉ាសុីន ៥៨៥ គីឡូក្រាម
ល្បឿន ៤៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។
ដូច្នេះយើងអាចមើលឃើញពីភាពខុសគ្នាយ៉ាងច្បាស់នៃរង្វាស់កម្លាំងគ្រឿងយន្ត និងការបំភាយបើប្រៀបទៅនឹងឡាន។ យន្ដហោះខាងលើត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុត។
យើងនឹងធ្វើការប្រៀបធៀបយន្តហោះ Zero Fighter ជាយន្តហោះប្រយុទ្ធកាលពី ៧០ ឆ្នាំមុន។
យន្តហោះ Zero Fighter
យើងសូមណែនាំ Zero Fighter ជាយន្តហោះចម្បាំងដែលធ្វើអោយយោធាអាមេរិកភ័យខ្លាច។ នេះជាមោទនភាពរបស់ជនជាតិជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ។
ម៉ាស៊ីន ១៤ ស៊ីឡាំង (ជាមួយម៉ាស៊ីនសាក)
ចំណុះ 27.860cc
កម្លាំងអតិបរមា ១.១៣០ រង្វាស់កម្លាំងគ្រឿងយន្ត
ទម្ងន់ម៉ាសុីន ១.៨៥៦ គីឡូក្រាម
ល្បឿន ៥៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
បើប្រៀបធៀបជាមួយរថយន្តគ្រឿងម៉ាសុីនយន្តហោះ Zero Fighter ដូចជាសត្វចម្លែក។ ដូច្នេះយើងនឹងធ្វើការប្រៀបធៀបបន្តជាមួយយន្តហោះប្រយុទ្ធរបស់អាមេរិក។
Mustang P-51
យន្តហោះ P-51 បង្កើតឡើងដោយសហរដ្ឋអាមេរិកសម្រាប់ប្រយុទ្ធជាមួយ Zero Fighter ។
ម៉ាស៊ីន ១២ ស៊ីឡាំង (អាចបង្កើនទុរបីន)
ចំណុះ 27.040cc
កម្លាំងអតិបរមា ១.៤៩០ រង្វាស់កម្លាំងគ្រឿងយន្ត
ទម្ងន់ម៉ាសុីន ៣.៤៦០ គីឡូក្រាម
ល្បឿន ៧០៣ គីឡូម៉ែត្រក្នុងមួយម៉ោង។
តើអ្នកអាចស្រម៉ៃមើលថាល្បឿន ៧០៣ គីឡូម៉ែត្រក្នុងមួយម៉ោងលឿនប៉ុណ្ណាទេ? យន្តហោះប្រតិកម្មដែលយើងជិះល្បឿនពី ៨០០-៩០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះទោះវាគ្រាន់តែជាយន្តហោះខ្នាតតូចក៏ល្បឿនប្រហាក់ប្រហែលយន្តហោះប្រតិកម្មទៅហើយ។
តាមការរំពឹងវាអាចនឹងកម្ចាត់យន្តហោះ Zero Fighter ។
ដោយសារតែទំហំម៉ាស៊ីនមានភាពខុសគ្នាដូច្នេះពិបាកក្នុងការប្រៀបធៀបណាស់។ ឥឡូវនេះសូមមើលវីដេអូខាងក្រោម។
តើអ្នកចង់ទស្សនាការប្រណាំងយន្តហោះទាំងនេះទេ?
Kengo Abe