នៅជប៉ុនសូម្បីតែគំរបលូក៏គេរចនាបង្ហាញពីលក្ខណៈសិល្បៈ​ផងដែរ

កាលពីក្មេងឪពុកម្តាយតែងរំលឹកថាពេលដើរត្រូវមើលទៅមុខកុំចេះតែឳនក្បាល។ ការរំលឹករបស់ឪពុកម្តាយមិនខុសឡើយប៉ុន្តែមិនប្រាកដថាជប៉ុនក៏ដូច្នេះនោះទេ។

ព្រោះប្រសិនបើអ្នកទៅលេងនៅជប៉ុនមិនក្រឡេកមើលខាងក្រោមប្រាកដជាខកខានឳកាសមើលត្រី Koi ហែលក្នុងទឹកឬគំរបលូបញ្ចេញពន្លឺពេលយប់ស្អាតៗណាស់!

នៅប្រទេសជប៉ុនសោភ័ណភាពទីក្រុងពិតជាសំខាន់ ដូច្នេះបណ្តាខេត្តមួយចំនួនថែមទាំងរចនាគំរបលូមានរូប Anime ផង។

កាលពីឆ្នាំមុនគំរបលូរូប Pokemon ត្រូវបានគេតំឡើងនៅប្រទេសជប៉ុន។ ក្រោយរយៈពេល ១ ឆ្នាំគេតំឡើងគំរបលូសរុបចំនួន ១០០ ។

រូបភាព https://kotaku.com/there-are-now-100-pokemon-manholes-in-japan-1844798777

គំរបលូ Pokemon គេដាក់ឈ្មោះថា Poké Futa (ポケふた) – គំរប Poke ដែលត្រូវគេតំឡើងតាមបណ្តាខេត្តជាច្រើនដូចជា Hokkaido, Iwate, Fukushima, Kagawa -ល- ។

រូបភាព https://kotaku.com/there-are-now-100-pokemon-manholes-in-japan-1844798777

នេះជាគំរបលូនៅឧទ្យាន Serigaya ។

រូបភាព https://kotaku.com/there-are-now-100-pokemon-manholes-in-japan-1844798777

គំរបលូ Pokemon ទាំងនេះជាផ្នែកមួយនៃគម្រោងដែលមានឈ្មោះថា Pokémon Local Acts គោលបំណងដើម្បីលើកកម្ពស់ទេស​ចរណ៍​ក្នុងតំបន់។ នៅតាមបណ្តាប្រទេសមួយចំនួនគំរបលូសាមញ្ញគ្មានអ្វីប្លែកទេ ប៉ុន្តែនៅប្រទេសជប៉ុនគំរបលូបង្ហាញពីលក្ខណៈសិល្បៈ។

ជាមួយនឹងគម្រោងនេះប្រជាជនជប៉ុនអាចធ្វើដំណើរកំសាន្តក្នុងតំបន់ ថែមទាំងអាចថតរូបភាពស្អាតៗជាច្រើនផងដែរ។

លក្ខណៈពិសេសនៃគំរបលូនៅទូទាំងប្រទេសជប៉ុន

ជនជាតិជប៉ុនចូលចិត្តសិល្បៈសម័យទំនើបដែលបង្ហាញតាមរយៈការរចនាគំរបលូ។ ភាគច្រើនការរចនាគំរបលូតាមទម្រង់ប្លុក ពណ៌ និងរូបភាពអរូបី។ ដូច្នេះក្រៅពីក្រឡេកមើលអ្នកអាចស្វែងយល់អំពីចំណេះដឹងប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងតំបន់នោះ។

រូបភាព https://www.kuriositas.com/2012/01/art-of-japanese-manhole.html

ប្រជាជននៅ Sakura-machi ស្ថិតក្នុងតំបន់ Nishio បានជ្រើសយកលំនាំរូបដើមឈើខៀវស្រងាត់។ ប្រហែលជាតំណាងអោយក្តីសង្ឃឹមធ្វើអោយរុក្ខជាតិនៅទីនេះរស់ឡើងវិញដោយផ្អែកលើប្រភពទឹកស្អាត។

រូបភាព https://www.kuriositas.com/2012/01/art-of-japanese-manhole.html

គំរបលូនេះស្ថិតនៅ Ichinomiya នាំមកនូវអារម្មណ៍ថ្មី។

រូបភាព https://www.kuriositas.com/2012/01/art-of-japanese-manhole.html

នៅកោះហុកកៃដូល្បីមឹកដូច្នេះគំរបលូក្នុងតំបន់គេប្រើរូបមឹក។

មុនពេលគេរចនាគំរបលូថ្មី នៅជប៉ុនមានគំរបលូជាង ៦០០០ ប្រភេទផ្សេងៗគ្នា។ ទំហំគំរបលូត្រូវបានបញ្ជាក់យ៉ាងច្បាស់កម្រាស់ ១៧ សង់ទីម៉ែត្រ ទម្ងន់ ៤០គីឡូក្រាម ហេតុ​តែទម្ងន់ធ្ងន់ដើម្បីជៀងវាងករណីលួច។

នៅប្រទេសជប៉ុនគេវាស់ទំហំគំរបលូសមល្មមនឹងមាត់លូដូច្នេះមិនបង្កអោយមានសម្លេងរំខានពេលជិះកាត់ឡើយ។ ក្រៅពីនេះគំរបលូមានបំពាក់កាមេរ៉ាសង្កេតមើលស្ថានភាពគំរបលូការពារករណីទឹកហូរទៅបាត់ឬត្រូវគេលួច។ ព្រោះ​បើគ្មានគំរបលូពិតជាគ្រោះថ្នាក់ខ្លាំងណាស់។

ប្រសិនបើមានឳកាសទៅលេងនៅជប៉ុនសូមកុំខកខានឳកាសក្រឡេកមើលទិដ្ឋភាពគំរបលូបញ្ចេញពន្លឺពេលរាត្រី។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: