Kyoko’s cooking : សាច់ទ្រូងមាន់ឆាជាមួយពន្លកសណ្តែក

សាច់ទ្រូងមាន់ និងសណ្តែកបណ្តុះគឺជាគ្រឿងផ្សំដែលងាយរកទិញ និងសន្សំសំចៃ ហើយម្ហូបនេះក៏សាកសមសម្រាប់អ្នកដែលតមអាហារផងដែរ។ ថ្ងៃនេះបើអ្នកមិនទាន់មានគម្រោងចេញក្រៅទទួលទាននៅឡើយទេ សូមសាកល្បងបញ្ចេញ​ស្នាដៃធ្វើទ្រូងមាន់ឆាជាមួយសណ្តែកបណ្តុះរសជាតិឈ្ងុយឆ្ងាញ់ថែមទាំងមានជីវជាតិគ្រប់គ្រាន់។

គ្រឿងផ្សំ៖

ពន្លកសណ្តែក

សណ្តែកបណ្តុះ

សាច់ទ្រូងមាន់

Shoyu ១/២ ស្លាបព្រា

ស្រាចម្អិនអាហារ ១ ស្លាបព្រា

ម្សៅដំឡូងមី ១ ស្លាបព្រាកាហ្វេ

ប្រេងឆា ២ + ១/២ ស្លាបព្រាកាហ្វេ

ម្សៅស៊ុបមាន់ ២ ស្លាបព្រាកាហ្វេ

ម្រេច

របៀបចម្អិន៖

លាងសម្អាតសាច់ទ្រូងមាន់រួចហាន់ជាចំណិត ចំណែកពន្លតសណ្តែកហាន់ទំហំល្មមហូប។

ប្រឡាក់សាច់មាន់ជាមួយ Shoyu ស្រា ម្សៅដំឡូងមី ប្រេងឆា ១/២ ស្លាបព្រា។

ដាក់ខ្ទះលើចង្រ្កានចាំអោយប្រេងក្តៅ បន្ទាប់មកដាក់សាច់មាន់ចូលរួចឆា បន្ទាប់មកទៀតដាក់ពន្លកសណ្តែក និងសណ្តែកបណ្តុះចូល។ បន្ថែមស៊ុបមាន់ និងម្រេចរួចឆារហូតដល់ឆ្អិន។

ប្រសិនបើអ្នកចូលចិត្តញ៉ាំម្ទេសប្លោកអ្នកអាចជំនួសពន្លកសណ្តែកដោយម្ទេសប្លោកក៏បាន។

នៅប្រទេសជប៉ុនពន្លកសណ្តែកគេលក់ជាចង្កោមរួមទាំងឫស ដូច្នេះអ្នកអាចកាត់ដើម និងស្លឹកសម្រាប់បរិភោគ បន្ទាប់មកត្រាំឫសក្នុងទឹកពីរបីថ្ងៃក្រោយសំណាបនឹងដុះឡើងវិញ។ នេះជាបន្លែដែលស្រ្តីមេផ្ទះនិយមទិញ។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែតាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញគ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាងរបៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថានបោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូច​មួយ​នៅឆ្នាំក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រីរបស់គាត់ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: