ឆ្មាជប៉ុនមួយក្បាលក្លាយជា “ជើងឯក Cosplay” ជាមួយនឹងសម្លៀកបំពាក់ជាង ១០០ ឈុត

ឆ្មាមួយក្បាលត្រូវគេ Cosplay តាមតួអង្គល្បីៗជាច្រើនដូចជា Nausicaä, Catbus និង Super Mario -ល- ។ 

វប្បធម៌ Cosplay មានប្រភពមកពីប្រទេសជប៉ុន ហើយវាកាន់តែមានប្រជាប្រិយភាពមិនត្រឹមតែសម្រាប់មនុស្ស សូម្បីតែឆ្មាឬឆ្កែក៏អាច Cosplay បានដែរ។ សព្វថ្ងៃនេះសត្វចិញ្ចឹមដូចជាឆ្កែ ឆ្មា និងសត្វកំប្រុកក៏អាចក្លាយទៅជា Cosplay-er ជំនាញ និងសម្តែងតាមដងផ្លូវ Harajuku ផងដែរ។

ថ្មីៗនេះឆ្មាអាយុ ១៣ ឆ្នាំមួយក្បាលមានឈ្មោះថា Chocola បានសម្តែងលើឆាក Cosplay ។ ឆ្មាមួយក្បាលនេះមានសម្លៀក​បំពាក់ Cosplay រហូតដល់ ១០០ ឈុតដែលដេរដោយដៃ។

សរុបទៅសម្លៀកបំពាក់របស់ឆ្មាមាន ១១៤ ឈុត។

ឆ្មា Chocola បានសម្តែងជាតួអង្គល្បីៗជាច្រើនរួមមាន Tony Chopper នៃ One Piece ។

តួ Hanadamoutarou រូបសត្វនៅ Hiroshima ។

រាងគេសត្វឆ្មាសោះបែរជា Cosplay កណ្តុរ Mickey ទៅវិញ។

ឆ្មា Cosplay ជាបុគ្គលិកសេវាកម្មដឹកជញ្ជូន Yamato Transport ថែមទៀត។ ឈុត Cosplay ហាក់ដូចជាសាកសមព្រោះ Yamato ហៅវាថា “kuroneko” (ឆ្មាខ្មៅ) ដោយសារនៅជប៉ុនរូបសញ្ញាឆ្មាខ្មៅល្បី។

ថ្មីៗនេះឈុត Cosplay តួអង្គរបស់ Studio Ghibli កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសតួអង្គ Nausicaä ក្នុងរឿង Nausicaä of the Valley of the Wind ។

ថែមទាំង Cosplay ជា Catbus ក្នុងខ្សែភាពយន្ត My Neighbor Totoro ទៀត។

ចំណុចដែលធ្វើអោយឈុតសម្លៀកបំពាក់នីមួយលេចធ្លោព្រោះស្នាដៃដេរលម្អិតបង្ហាញពីភាពទាក់ទាញរបស់តួអង្គនីមួយៗ។

ការថតចំណាយពេលត្រឹម ១០ នាទីដោយសារឆ្មាក៏ចេះសម្តែងណាស់ដែរ ហើយវាក៏ដូចជាឆ្មាដទៃទៀតចូលចិត្តដេកណាស់!

ដើម្បីទទួលបានរូបភាព Cosplay ផ្សេងទៀត អ្នកអាចចូលមើលបន្ថែមក្នុង Twitter និង Youtube ។

Twitter/@kigurumicyokor1

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: