តោះចូលរួមពិធីបុណ្យប្រពៃណីជប៉ុនតាមរយៈហ្គេមអនឡាញនារដូវក្តៅឆ្នាំនេះ
នៅប្រទេសជប៉ុនអាកាសធាតុនារដូវក្តៅពិតជាក្តៅខ្លាំងណាស់ ជាពិសេសក្នុងទីក្រុងធំៗដូចជាតូក្យូ។ ទោះយ៉ាងណានេះជារដូវកាលដែលតែងតែប្រារព្ធពិធីបុណ្យផ្សេងៗ ហើយពិធីបុណ្យដែលយើងមិនគួររំលងគឺពិធីបុណ្យ Kanda ប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ។
រូបភាព https://visit-chiyoda.tokyo/app/event/detail/162
ជាទូទៅពិធីបុណ្យ Kanda ប្រារព្ធធ្វើឡើងនៅប្រាសាទ Akihabara ជាប្រាសាទដ៏កម្រភ្ជាប់ជាមួយវប្បធម៌ Otaku ។ ជារៀងរាល់ឆ្នាំក្នុងឳកាសពិធីបុណ្យប្រជាជននាំគ្នារាំចង្វាក់ Bon នៃទំនុកចម្រៀង Anime និងរៀបចំការប្រគំតន្ត្រី Anime ទាក់ទាញមនុស្សប្រហែល ៤ ម៉ឺននាក់។
ទោះយ៉ាងណានៅក្នុងឆ្នាំនេះពិធីបុណ្យក៏រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ផងដែរ ប៉ុន្តែវាមិនអាចបញ្ឈប់ភាពរីករាយរបស់ប្រជាជនជប៉ុនបានឡើយ។
រូបភាព https://grapee.jp/862081
ក្រុមហ៊ុនហ្គេម Nintendo Switch បានដាក់បង្ហាញ Game Animal Crossing ដែលកំពុងពេញនិយមយ៉ាងខ្លាំងក្នុងរយៈពេលនេះ។ ព្រោះតែកាត់បន្ថយការជួបជុំអ្នកដែលនៅផ្ទះរើសយកវិធីលេងហ្គេមដើម្បីបន្ថយភាពតានតឹង។ លើសពីនេះហ្គេមក៏ជួយអោយមនុស្សរីករាយនឹងបរិយាកាសពិធីបុណ្យមិនចាំបាច់ចេញក្រៅផងដែរ។
សរុបសេចក្ដីក្នុង Game Animal Crossing អ្នកលេងម្នាក់ៗរស់នៅលើកោះមួយ ហើយត្រូវបានអនុញ្ញាតអោយជ្រើសរើសបរិយាកាសរស់នៅតាមដែលខ្លួនចូលចិត្ត។ តើអ្នកធ្លាប់ស្រមៃចង់រស់នៅលើកោះដែលគ្មានមនុស្សដែរទេ? ហ្គេមនឹងផ្តល់អោយអ្នកនូវបទពិសោធទាំងនោះ។
បច្ចុប្បន្នអ្នកអាចជ្រើសរើស Kanda Myojin ដោយផ្ទាល់សម្រាប់អ្នកដែលចង់ចូលរួមពិធីបុណ្យពីចម្ងាយ។
របៀបកំណត់នេះត្រឹមថ្ងៃទី ៣០ ខែកញ្ញា ប្រសិនបើអ្នកមិនទាន់សាកល្បងសូមទាញយកហ្គេមហើយសាកមើល។
Kengo Abe